​ពិព័រណ៍​សៀវភៅ​ក្នុង​ទិវា​ជាតិ​អំណាន​បង្ហាញ​ពី​ជោគជ័យ​ ​បន្ទាប់ពី​មាន​យុវជន​ជាច្រើន​ចាប់អារម្មណ៍​

​ត​ន​ ​វិបុល​ / Khmer Times Share:
រដ្ឋ​ម​ន្រ្តី​ក្រសួង​អប់រំ​ ​លោក​ ​ហ​ង់ ​ជួនណា​រុន​ ​ចូលរួម​ពិ​ព័រ​ណ៌​សៀវភៅ​ក្នុង​ឱកាស​ទិវា​ជាតិ​អំណាន​។​ ​រូបភាព​៖​ ​ក្រសួង​អប់រំ​ ​

​គណៈកម្មការ​រៀបចំ​ពិ​ព័រ​ណ៌​សៀវភៅ​ក្នុង​ទិវា​ជាតិ​អំណាន​បាន​លើកឡើង​ថា​ ពិ​ព័រ​ណ៌​សៀវភៅ​ក្នុង​ទិវា​អំណាន​ដែល​រៀបចំ​ធ្វើ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យុវជន​ជាច្រើន​។​ ​វា​ជា​សញ្ញា​ដ៏​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ជោគជ័យ​ចំពោះ​វិ​ស័​យ​អំណាន​។​

​ទិវា​ជាតិ​អំណាន​១​១​មីនា​ក្នុងឆ្នាំនេះ​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធាន​បទ​ ​«​អំណាន​ជា​មូលដ្ឋាន​គ្រឹះ​ទាំងអស់គ្នា​ក្នុង​ជីវិត​»​ ​ដើម្បី​បណ្ដុះ​ទម្លាប់​អាន​ ​ជំរុញ​វប្បធម៌​អាន​ ​លើក​ក​ម្ពស់​សមត្ថភាព​អាន​ ស្មូ​ត្រ​កំណាព្យ​ ​និង​ការ​តែង​និពន្ធ​ ​ដើម្បី​រួមចំណែក​ការពារ​និង​ពង្រឹង​វប្បធម៌​ ​អរិយធម៌​ខ្មែរ​ដល់​សិស្ស​ ​និស្សិត​ ​មន្ត្រី​រាជការ​ ​ប្រជាជន​គ្រប់រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ព្រមទាំង​លើក​ក​ម្ពស់ ​និង​រក្សា​គុណ​តម្លៃ​កេរដំណែល​របស់​មនុស្សជាតិ​។​

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​រៀបចំ​ពិព័រណ៍​សៀវភៅ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​រយៈពេល​បី​ថ្ងៃ​ដោយ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៩​ ​ហើយ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ដើម្បី​ចូលរួម​អប​អរសាទរ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​លើក​ទី​៩​ ​ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​លើក​ស្ទួយ​ដល់​ការ​អាន​និង​ការ​តាក់តែង​និពន្ធ​សៀវភៅ​នៅ​កម្ពុជា​។​

​នៅ​ក្នុង​ទិវា​ជាតិ​អំណាន​ក៏មាន​ការប្រកួតប្រជែង​ការ​អាន​ ស្មូ​ត្រ​កំណាព្យ​ ​និង​តែង​និពន្ធ​ជ្រើសរើស​ជ័យ​លា​ភី​ថ្នាក់​ជាតិ​ ​«​ពានរង្វាន់​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​»​ ​ដែល​បាន​ប្រកាស​ជ័យ​លា​ភី​ពីម្សិលមិញ​។​

​លោក​ ហុ​ក​ ​សុទ្ធិ​ ​នាយក​អង្គការ​ស៊ី​ប៉ា​ ​និង​ជា​គណៈកម្មការ​រៀបចំ​ពិ​ព័រ​ណ៌​សៀវភៅ​ក្នុង​ទិវា​ជាតិ​អំណាន​បាន​ថ្លែង​ថា​ ​ថ្ងៃ​ដំបូង​នៃ​ពិ​ព័រ​ណ៌​សៀវភៅ​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ចូលរួម​ប្រមាណ​ជាង​ ​១​៥​ ​០​០​០​នាក់​។​ ​

ដូច្នេះ​ចំនួន​អ្នកចូលរួម​ពិ​ព័រ​ណ៌​សៀវភៅ​ក្នុងរយៈពេល​បី​ថ្ងៃ​កើន​ឡើង​ដល់​ជាង​ ​៦​០​ ​០​០​០​នាក់​។​

​លោក​ថា​ ​យុវជន​ដែល​ចូលរួម​ពិ​ព័រ​ណ៌​សៀវភៅ​ ​គឺ​ពួកគេ​ចាប់អារម្មណ៍​លើ​ប្រភេទ​សៀវភៅ​អភិវឌ្ឍ​ផ្នត់គំនិត​ ​សៀវភៅ​ប្រវត្តិសាស្ត្រ​ ​និង​សៀវភៅ​ទស្សនវិជ្ជា​ជាដើម​។​

​លោក​បន្ថែម​ថា​៖​ ​«​តាមរយៈ​ការចូលរួម​របស់​យុវជន​ដ៏​ច្រើន​សម្រាប់​ពិ​ព័រ​ណ៌​សៀវភៅ​ក្នុង​ទិវា​ជាតិ​អំណាន​បាន​បង្ហាញ​ពី​ជោគជ័យ​នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ​តាមពិត​ ​ទិវា​ជាតិ​អំណាន​មានតែ​មួយថ្ងៃ​ទេ​ ​គឺ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ហើយ​នៅ​ក្នុង​ទិវា​​​នេះ​មាន​កម្មវិធី​ផ្សេងៗ​ដែល​ក្រសួង​អប់រំ​បាន​រៀបចំ​ឡើង​ ​ដូចជា​ការប្រកួតប្រជែង​ការ​អាន​ ស្មូ​ត្រ​កំណាព្យ​ ​និង​តែង​និពន្ធ​ជ្រើសរើស​ជ័យ​លា​ភី​ថ្នាក់​ជាតិ​ ​ដែល​មាន​ទាំង​ក​ម្រិ​ត​កុមារ​រហូតដល់​មនុស្ស​ធំ​ ​ព្រមទាំង​គ្រូបង្រៀន​ផង​ដែរ​»​។​

​លោក​បញ្ជាក់​ថា​ ​កម្មវិធី​ទាំងនេះ​ ​សំដៅ​ដល់​ការរៀនសូត្រ​ ​ការ​អាន​ ​ការ​ស្មូ​ត្រ​ ​ការ​តែង​និពន្ធ​ជាដើម​។​ ​ចំណែក​ពិ​ព័រ​ណ៌​សៀវភៅ​ប្រមាណ​ជាង​១​០​០​ស្ដង់​ដែល​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ទិវា​ជាតិ​អំណាន​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ ​ដើម្បី​ចូលរួម​អប​អរសាទរ​ទិវា​ជាតិ​អំណាន​។​

​នៅ​ក្នុង​ពិធី​ប្រកាស​ជ័យ​លា​ភី​ការប្រកួតប្រជែង​ការ​អាន​ ស្មូ​ត្រ​កំណាព្យ​ ​និង​តែង​និពន្ធ​ជ្រើសរើស​ជ័យ​លា​ភី​ថ្នាក់​ជាតិ​ ​«​ពានរង្វាន់​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​»​ ​ពីម្សិលមិញ​ ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ថ្លែង​ថា​ ​ការ​ប្រារព្ធ​ធ្វើ​ទិវា​ជាតិ​អំណាន​មាន​គោលដៅ​លើក​ក​ម្ពស់​ការ​រៀន​ ​និង​ការ​លើក​ក​ម្ពស់​អក្ខរកម្ម​ភាសាខ្មែរ​នៅ​កម្ពុជា​។​

​លោក​ថា​ ​ដើម្បី​លើក​ក​ម្ពស់​ការ​រៀន​និង​ការ​លើក​ក​ម្ពស់​អក្ខរកម្ម​ភាសាខ្មែរ​ ​ក្រសួង​អប់រំ​បាន​រៀបចំ​វិធានការ​ជា​ប្រព័ន្ធ​មួយ​សម្រាប់​លើក​ក​ម្ពស់​ទាំង​ការ​អាន​ ​ក៏ដូចជា​ការ​សរសេរ​អក្ខរកម្ម​ភាសាខ្មែរ​ ​ដូចជា​វិធីសាស្ត្រ​ថ្មី​នៃ​ការ​បង្រៀន​សិស្ស​ ​ការ​បញ្ចូល​វិធីសាស្ត្រ​បង្រៀន​ភាសាខ្មែរ​ក្នុង​ការ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ ​ការ​ជ្រើសរើស​គ្រូបង្រៀន​ល្អ​ ​និង​ការ​បង្កើត​ទិវា​ជាតិ​អំណាន​។​

​លោក​បន្ថែម​ថា​នៅ​ក្នុង​ទិវា​ជាតិ​អំណាន​មាន​កម្មវិធី​ជជែកវែក​ញែក​ ​កម្មវិធី​បកស្រាយ​ប្រធាន​បទ​ទូទៅ​ ​និង​កម្មវិធី​ប្រឡងប្រណាំង​ផ្នែក​សរសេរ​កំណាព្យ​ ​ផ្នែក​ស្មូ​ត្រ​ ​ហើយនិង​កម្មវិធី​បកស្រាយ​អក្សរ​សិល្ប៍​​៕​

Related Posts

Previous Article

​នាយករដ្ឋមន្ត្រី​ជំរុញ​ក្រសួង​វប្បធម៌​ពង្រឹង​ការងារ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​បញ្ញា​​

Next Article

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ធម្មការ​ ​ឧបត្ថម្ភ​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌ​ន​សម្រាប់​ខ្មែរឥស្លាម​ក្នុង​ក្រុង​ដូន​កែវ