​ក្រុមហ៊ុន​ ​Royal​ ​Group​ ​ប្រកាស​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នៅ​ខេត្ត​កណ្តាល​

Chea Vanyuth / Khmer Times Share:

​ក្រុមហ៊ុន​ ​Royal​ ​Group​ ​ប្រកាស​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នៅ​ខេត្ត​កណ្តាល​ ​ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ទីតាំង​ឧស្សាហកម្ម​ដ៏​មានគុណ​ភាព​ខ្ពស់​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​។​

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ដែល​មានឈ្មោះ​ថា​ ​Royal​ ​Group​ K​and​a​l​ ​Special​ ​Economic​ ​Zone​ (R​G​KS​E​Z​) ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​លើ​ផ្ទៃដី​ទំហំ​ជាង​១​២​០​ហិកតា​ ​ដែល​តភ្ជាប់​ជាមួយ​ក្រុមហ៊ុន​ ​Royal​ ​Group​ ​P​h​no​m​ ​P​e​n​h​ ​Special​ ​Economic​ ​Zone​ (R​G​P​P​S​E​Z​)​។​

​ក្រុមហ៊ុន​ ​Royal​ ​Group​ ​បាន​អោយ​ដឹង​ទៀត​ថា​ “​យើង​បាន​ចាប់ផ្តើម​ដំណើរការ​ងារ​ចាក់​ដី​បំពេញ​ ​ហើយ​ការ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​គោល​ ​អាច​នឹង​ត្រូវ​បញ្ចប់​ ​ដើម្បី​ទទួល​ ​ស្វាគមន៍​ភ្ញៀវ​វិនិយោគ​ថ្មី​ក្នុងឆ្នាំនេះ​ដែរ​។​ ​ប្រភព​ដដែល​បាន​បន្ថែម​ថា​ ​៨​៣​ភាគរយ​នៃ​ផ្ទៃដី​សរុប​ ១​២​០​ ​ហិកតា​ត្រូវ​បាន​បណ្តា​ក្រុមហ៊ុន​កក់​ទុកមុន​រួច​ទៅ​ហើយ​។​

​ក្រុមហ៊ុន​បាន​បន្ត​ទៀត​ថា​៖​ ​«​ដោយសារ​តម្រូវ​ការ​ទីតាំង​វិនិយោគ​មានការ​កើន​ឡើង​ ​ដី​ទំហំ​ប្រមាណ​១​០​០​ហិកតា​ ​ត្រូវ​បាន​កក់​ទុកមុន​រួច​ទៅ​ហើយ​ ​ដោយ​ក្រុមហ៊ុន​មួយ​ដែល​កំពុង​ដំណើរការ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​Royal​ ​Group​ ​ភ្នំពេញ​។​ ​នៅ​ពេល​ដំណើរការ​ផលិត​ពេញលេញ​ ​ក្រុមហ៊ុន​នេះ​នឹង​បង្កើត​ឱកាស​ការងារ​ប្រមាណ​ ​២​ម៉ឺន​ ​នាក់​ថែមទៀត​ដល់​ប្រជាជន​ខ្មែរ​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​Royal​ ​Group​ ​ភ្នំពេញ​ ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផលិតកម្ម​ចំនួន​ ​៨​៥​ ​និង​ក្រុមហ៊ុន​មិនមែន​ផលិតកម្ម​ចំនួន​ ​២​៩​ ​ដែល​មាន​បុគ្គលិក​ជាង​ ​៤​៣​.​០​០​០​ ​នាក់​។​

​ទំហំ​នាំចេញ​នៅ​ R​G​P​P​S​E​Z​ ​បាន​កើន​ឡើង​ ​៥​ ​ភាគរយ​ដល់​២​៦​៤​ ​លាន​ដុល្លារ​ក្នុងរយៈពេល​ពី​ខែ​មករា​ដល់​ខែកុម្ភៈ​នៃ​ឆ្នាំនេះ​។​
​ក្រុមហ៊ុន​ ​Toy​o​t​a​ ​T​sus​h​o ​Manufacturing​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​រោងចក្រ​ដំឡើង​រថយន្ត​ ​Toy​o​t​a​ ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ឆ្នាំនេះ​។​

​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​គឺ​កា​របើក​សម្ពោធ​ ​និង​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ ​Metal​ ​Jewelry​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​ដែល​ជា​អ្នក​វិនិយោគ​ដំបូង​គេ​ក្នុង​វិ​ស័​យ​ផលិត​គ្រឿងអលង្ការ​ម៉ូដ​ពី​ប្រទេស​បារាំង​។​

​លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​និយាយ​ថា​ ​ការ​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រួមចំណែក​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ ​និង​នាំមក​នូវ​បច្ចេកវិទ្យា​ ​និង​ជំនាញ​ថ្មីៗ​ដល់​កម្មករ​ក្នុងស្រុក​ ​និង​ជំរុញ​ការនាំចេញ​ ​ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​

​លោក​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​ “​យើង​គួរតែ​បង្កើន​ការ​បណ្តុះបណ្តាល​ជំនាញ​ ​ដើម្បី​បង្កើន​លទ្ធភាព​នៃ​កម្មករ​ជំនាញ​ដែល​គាំទ្រ​ការ​វិនិយោគ​ជាមួយ​បច្ចេកវិទ្យា​ក​ម្រិ​ត​ខ្ពស់​ ​ដែល​ជា​វិ​ស័​យ​សក្តានុពល​មួយ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​មក​កម្ពុជា​”​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ ​ដើម្បី​ទាក់ទាញ​គម្រោង​វិនិយោគ​បច្ចេកវិទ្យា​ក​ម្រិ​ត​ខ្ពស់​ថ្មីៗ​មក​កម្ពុជា​ ​ដោយ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​ក្រីក្រ​ប្រមាណ​ ​១​,​៥​ ​លាន​នាក់​ ​នូវ​ជំនាញ​ ​តម្បាញ​ ​ចម្លាក់​ ​គំនូរ​ ​ជាដើម​។​

​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២​៤​ ​ដែល​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២​០​០​៦​ ​ជាមួយនឹង​ទុន​វិនិយោគ​សរុប​ចំនួន​ ​៨​,​១​ ​ពាន់​លាន​ដុល្លារ​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​។​

​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនេះ​ផ្តោត​ជា​សំខាន់​លើ​វិ​ស​័​យ​ដូចជា​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​គ្រឿងបន្លាស់​រថយន្ត​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ច​ ​ការ​ផលិត​សំបក​កង់​រថយន្ត​ ​គ្រឿងយន្ត​ ​និង​កង់​។

Related Posts

Previous Article

​កម្ពុជា​គាំទ្រ​ការ​វិនិយោគ​ ​និង​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ការងារ​ជាមួយ​ប្រទេស​ជប៉ុន​

Next Article

អាជ្ញាធរ​ជាតិ​អប្សរា​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ ​និង​ប្រជាពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​រាល់​សារធាតុ​ប្លាស្ទិក​អោយ​បានជា​អតិបរមា​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​