​ទំហំ​ពាណិជ្ជកម្ម​រវាងប្រទេស​ម៉ិ​ក​ស៊ិ​ក​ ​និង​កម្ពុជា​អាច​នឹង​កើន​ដល់​៤​០​០​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​

N​h​e​an​ C​ham​ron​g / Khmer Times Share:

​ភារធារី​នៃ​ស្ថានទូត​ម៉ិ​ក​ស៊ិ​នៅ​ទីក្រុង​គូ​ឡា​ឡំ​ពួរ​បាន​និយាយ​ថា​ ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​អា​ស៊ាន​ទាំងអស់​ ​ហើយ​ទំហំ​ពាណិជ្ជកម្ម​រវាង​ម៉ិ​ក​ស៊ិ​ក​ជាមួយ​កម្ពុជា​អាច​ឈាន​ដល់​៤​០​០​ ​លាន​ដុល្លារ​នៅ​ចុង​ឆ្នាំ​២​០​២​៤​។​ ​នេះ​បណ្តាលមកពី​អតិរេក​ពាណិជ្ជកម្ម​ដ៏​ធំ​រវាង​ម៉ិ​ក​ស៊ិ​ក​ ​និង​សហរដ្ឋអាមេរិក​ ​ដែល​ឈាន​ដល់​ជាង​១​៥​០​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​។​

នេះ​ត្រូវ​បាន​លើកឡើង​កាលពី​ថ្ងៃសុក្រ​ក្នុង​វេទិកា​ធុរកិច្ច​អន្តរ​តំបន់​ (​I​RB​F​) ​ឆ្នាំ​២​០​២​៤​ ​ក្រោម​ប្រធាន​បទ​ ‘​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក​ឡា​ទី​ន​-​តំបន់​កា​រា​បៀ​ន​ ​និង​ប្រទេស​អាស៊ី​អាគ្នេយ៍​’ ​ដែល​ធ្វើ​នៅ​ទីក្រុង​គូ​ឡា​ឡំ​ពួរ​ ​ក្រោមអធិបតីភាព​លោក​ C​h​y​u​an​ ​Yon​g​ C​h​e​a​h​ ​ស្ថាបនិក​ ​និង​ជា​ប្រធាន​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​អន្តរជាតិ​ (​I​S​I​) ​រួម​ជាមួយនឹង​លោក​ ​Z​am​rouse​ ​M​o​h​d​ ​Z​a​in​ ​ទីប្រឹក្សា​កិត្តិយស​នៃ​ ​I​S​I​ ​។​

​ក្នុង​អំឡុង​ពេល​ធ្វើ​បទ​បង្ហាញ​អំពី​ទស្សនវិស័យ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ ​លោក​ ​L​u​i​s ​E​nr​i​qu​e​ ​V​e​r​t​i​z​ ​ភារធារី​នៃ​ស្ថានទូត​ម៉ិ​ក​ស៊ិ​ក​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា​ ​ផលិតផល​សរុប​ក្នុងស្រុក​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឈាន​ដល់​ ​១​,​៤​១​៤​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២​ ​ជាមួយនឹង​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​មនុស្សម្នាក់​មាន​ចំនួន​ ​១​១​.​០​៩​១​ ​ខណៈ​ដែល​ការនាំចេញ​មាន​ទំហំ​ប្រាក់​ប្រមាណ​ ​៥​២​២​,​២​ ​ពាន់​លាន​ដុល្លារ​ ​និង​នាំចូល​មាន​ប្រមាណ​ ​៥​៦​១​,​៤​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​១​។​

​លោក​បាន​បន្ត​ថា​ ម៉ិ​ក​ស៊ិ​ក​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​១​៤​ ​ជាមួយ​ប្រទេស​ចំនួន​៥​០​ដែល​ស្មើនឹង​៦​០​ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​ ​និង​កិច្ចព្រមព្រៀង​វិនិយោគ​ចំនួន​៣​០​ ​រួម​ទាំង​កិច្ចព្រមព្រៀង​សហរដ្ឋអាមេរិក​-ម៉ិ​ក​ស៊ិ​ក​-​កាណាដា​ (​US​M​CA​) ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​១​,​៣​ ទ្រ៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​រួម​ទាំង​កិច្ចព្រមព្រៀង​អន្តរ​ប៉ាស៊ីហ្វិក​ (C​P​T​P​P​) ​និង​ ម៉ិ​ក​ស៊ិ​ក​-​សហភាព​អឺរ៉ុប​ ​ដែល​មាន​ ​២​៧​ ​ប្រទេស​។​

​«​ម៉ិ​ក​ស៊ិ​ក​បាន​ក្លាយ​ជា​មហាអំណាច​នាំចេញ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ​ ​ដោយសារ​កត្តា​រួមផ្សំ​ដូចជា​ ​គោល​នយោបាយ​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្ត្រ​ ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ ​និង​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​សំខាន់​ៗ​»​។​

​លោក​បាន​បន្ថែម​ថា​ “​រដ្ឋាភិបាល​បាន​វិនិយោគ​លើ​គម្រោង​ធំ​ៗ​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សម្រាប់​ការ​កែ​លម្អ​ការ​​​ដឹកជញ្ជូន​ ​ថាមពល​ ​បណ្តាញ​ទូរគមនាគមន៍​ ​និង​វិ​ស​័​យ​យុទ្ធសាស្ត្រ​នៃ​ឧស្សាហកម្ម​ 4.0 ​ដែល​មាន​គោលបំណង​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​ ​និង​បង្កើន​ប្រសិទ្ធ​ភាព​ដឹកជញ្ជូន​។​”

​លោក​បាន​បន្ថែម​ថា​ ​គម្រោង​រថភ្លើង​ ​May​an​ ​គឺជា​គម្រោង​មួយ​ដែល​នឹង​លើក​ក​ម្ពស់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខ្លួន​ព្រោះ​វា​នឹង​បង្កើត​អត្ថប្រយោជន៍​សេដ្ឋកិច្ច​ ​និង​បង្កើន​ការ​តភ្ជាប់​។​

​លោក​បាន​បង្ហាញ​ទិន្នន័យ​ស្តីពី​ទំហំ​ពាណិជ្ជកម្ម​រវាងប្រទេស​ម៉ិ​ក​ស៊ិ​ក​ ​និង​បណ្តា​ប្រទេស​អា​ស៊ាន​ ​ដែល​ប្រទេស​នេះ​មាន​ទំហំ​ពាណិជ្ជកម្ម​ ​៣​៥​៥​ ​លាន​ដុល្លារ​ជាមួយ​កម្ពុជា​កាលពីឆ្នាំមុន​ ​កើន​ឡើង​ ​៩​,​០​៧​ ​ភាគរយ​ ​បើ​ធៀប​នឹង​ចំនួន​ ​៣​២​២​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​២​។​

​និយាយទៅ​កាន់​កាសែត​ខ្មែរ​ថា​ម​ស៍​លោក​បាន​លើកឡើង​ទៀត​ថា​ “​បណ្តា​ប្រទេស​អា​ស៊ាន​នាំចេញ​ទៅ​ម៉ិ​ក​ស៊ិ​ក​ច្រើនជាង​អ្វី​ដែល​ប្រទេស​អាច​នាំចេញ​ទៅវិញ​បាន​ ​ហើយ​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​អតិរេក​ពាណិជ្ជកម្ម​ដ៏​ធំ​ជាមួយ​សហរដ្ឋអាមេរិក​ដែល​ឈាន​ដល់​ជាង​១​៥​០​ ​ពាន់​លាន​ដុល្លារ​” ​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ទិន្នន័យ​ពាណិជ្ជកម្ម​ត្រូវ​បាន​កត់ត្រា​តាំងពី​ឆ្នាំ​២​០​១​៣​ ​ហើយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយបំផុត​គឺ​នៅ​ឆ្នាំ​២​០​២​៣​ ​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ម៉ិ​ក​ស៊ិ​ក​និង​កម្ពុជា​ ​ទំនងជា​នឹង​កើន​ឡើង​ដល់​៤​០​០​ ​លាន​ដុល្លារ​នៅ​ចុង​ឆ្នាំនេះ​ ​ដោយសារ​កម្ពុជា​បន្ត​បង្កើន​ពាណិជ្ជកម្ម​ ​និង​ផលិតផល​នាំចេញ​ទៅ​ម៉ិ​ក​ស៊ិ​ក​។​

​វេទិកា​ ​I​RB​F​ ​ឆ្នាំ​២​០​២​៤​ ​បាន​ផ្តល់​ឱកាស​សម្រាប់​ការពិភាក្សា​ដើម្បី​បង្កើន​ការ​​​ដឹកជញ្ជូន​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សម្រាប់​ពាណិជ្ជកម្ម​ ​ដែល​រៀបចំ​ដឹកនាំ​ដោយ​ ​Mar​co​ N​e​else​n ​នាយក​ប្រតិបត្តិ​នៃ​ ​M​M​C ​Port​s ​Holding​ S​d​n B​h​d​ ​និង​ ​T​ere​s​a​ ​Me​ro ​G​õ​me​z​ ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បរទេស​នៃ​ក្រសួង​ពាណិជ្ជកម្ម​និង​ទេសចរណ៍​នៃ​ប្រទេស​ប៉េ​រូ​ ​និង​ ​E​d​ward​ Ju​l​e​s ​Esquire​ S​a​v​a​rim​u​t​h​u, Ju​l​e​s ​Esquire​ S​a​v​a​rim​u​t​h​u ​ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​សមាគម​អ្នកនាំ​ចេញ​ម៉ាឡេស៊ី​ (​ME​X​P​A​) ​និង​សភា​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​ម៉ាឡេស៊ី​អាហ្វ្រិក​ (​MA​CC​I​)​។​

​កិច្ចពិភាក្សា​បាន​ផ្តោត​ទៅលើ​ការ​ស្វែងយល់​ពី​តួនាទី​សំខាន់​នៃ​ការ​តភ្ជាប់​ក្នុង​ការ​លើក​ក​ម្ពស់​ភស្តុភារ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ដែល​អនុញ្ញាត​ឱ្យ​មាន​លំ​ហូរ​ទំនិញ​ ​និង​សេវាកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​រលូន​។​

​ចាប់តាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​កាលពី​ពេលថ្មីៗនេះ​ ​នូវ​ផែនការ​មេ​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​ ​និង​ភស្តុភារ​អន្តរ​កម្ម​ទូលំទូលាយ​សម្រាប់​ឆ្នាំ​២​០​២​៣​-​២​០​៣​៣​ (C​IT​L​S) ​ខ្មែរ​ថា​ម​ស៍​បាន​សួរ​អ្នកជំនាញ​ពី​របៀប​ដែល​កម្ពុជា​អាច​អនុវត្ត​ផែនការ​មេ​ C​IT​L​S ​ដោយ​ជោគជ័យ​។​

​លោក​ ​Mar​co​ ​បាន​ឆ្លើយតប​ថា​ “​ការ​ចំណាយ​ថវិកា​ដើម្បី​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​គឺជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​ ​ប៉ុន្តែ​រដ្ឋាភិបាល​ក៏​នឹង​ត្រូវធ្វើ​ការ​ជាមួយ​អ្នកជំនាញ​ក្នុង​ការ​កសាង​ ​និង​ប្រតិបត្តិការ​កំពង់ផែ​ ​និង​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ផង​ដែរ​ ​ដោយធ្វើ​តាម​គំរូ​នៃ​ប្រទេស​ម៉ាឡេស៊ី​ ប៉េ​រូ​ ​និង​ប្រទេស​ឈាន​មុខ​គេ​ផ្សេងទៀត​ខាង​ផ្នែក​ដឹកជញ្ជូន​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​។​ ”

​ទន្ទឹម​នឹង​នោះ​ ​រដ្ឋាភិបាល​ត្រូវ​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​ត្រឹមត្រូវ​ ​ដែល​អនុញ្ញាត​ឱ្យវិ​ស័​យ​ឯកជន​រួម​សហការ​ក្នុង​ការ​អនុវត្ត​ផែនការ​មេ​ ​ហើយ​នោះ​ជា​វិធី​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ពេញលេញ​។​

​ថ្លែងប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ S​a​v​a​rim​u​t​h​u ​ទីប្រឹក្សា​យុទ្ធសាស្ត្រ​ម៉ាឡេស៊ី​នៃ​ ​ME​X​P​A​ ​និង​ ​MA​CC​I​ ​បាន​លើកឡើង​ថា​ “​កម្ពុជា​តែងតែ​ជាគោល​ដៅ​សម្រាប់​អាជីវកម្ម​ម៉ាឡេស៊ី​ ​ហេតុនេះ​អ្នក​វិនិយោគ​ជាច្រើន​បាន​ទទួលជោគជ័យ​យ៉ាង​ខ្លាំង​ ​ហើយនិង​ខិតខំ​ស្វែងរក​ឱកាស​អាជីវកម្ម​ដែល​មាន​ភាព​ធន់​នៅ​ក្នុង​ប្រទេស​។​ ​តាមពិត​ទៅ​ វិ​ស​័​យ​អចល​ន​ទ្រព្យ​ ​ទេសចរណ៍​ ​និង​បដិសណ្ឋារកិច្ច​ ​គឺជា​វិ​ស​័​យ​ដែល​ធុរកិច្ច​ម៉ាឡេស៊ី​បាន​បណ្តាក់ទុន​ ​ក្រៅពី​ឧស្សាហកម្ម​កសិកម្ម​ក៏​ជា​កត្តា​សំខាន់​ដែល​ទាក់ទាញ​អ្នក​វិនិយោគ​ម៉ាឡេស៊ី​ផង​ដែរ​។​”

​លោក​បាន​បន្ថែម​ថា​ ​ជាមួយនឹង​ការ​កើន​ឡើង​នៃ​ការ​ចំណាយ​លើ​ការថែទាំ​សុខភាព​ វិ​ស​័​យ​នេះ​ក៏​គួ​អោយ​ចាប់អារម្មណ៍​ក្នុង​ការ​ “​វិនិយោគ​” ​ផង​ដែរ​។​

​លោក​បាន​បន្ត​ថា​ វិ​ស​័​យ​ផលិតកម្ម​នៅតែ​បន្ត​រីក​ចម្រើន​ ​ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​សហការ​ត្រូវតែ​ពង្រឹង​ ​ហើយ​អ្វី​ដែល​ធ្វើឲ្យ​កម្ពុជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​នោះ​ ​គឺ​ក្រុមហ៊ុន​ឯកជន​អាច​ក្លាយ​ជា​ម្ចាស់កម្មសិទ្ធិ​ ​១​០​០​ភាគរយ​។​

​វេទិកា​នេះ​ក៏បាន​ផ្តល់​នូវ​ឱកាស​ពិភាក្សា​ចំនួន​ពីរ​ផ្សេងទៀត​ ​ដែល​មួយ​គឺ​ស្តីពី​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​និង​ការ​អនុវត្ត​ពាណិជ្ជកម្ម​ ​ដែល​ជា​ផ្លូវ​ឆ្ពោះទៅ​រក​កំណើន​សេដ្ឋកិច្ច​ ​និង​ភាព​សុខដុម​នៃ​បរិស្ថាន​ ​ដើម្បី​ស្វែងយល់​ពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ ​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​ ​និង​វិធី​សា​ស្រ្ត​សម្រាប់​ធុរកិច្ច​ ​រដ្ឋាភិបាល​ ​និង​អង្គការសង្គម​ស៊ីវិល​ដើម្បី​ប្រើប្រាស់​ពាណិជ្ជកម្ម​ជា​កម្លាំង​សម្រាប់​និរន្តរភាព​បរិស្ថាន​ ​និង​វិបុលភាព​ពិភពលោក​។​

​ប្រធាន​បទ​ពិភាក្សា​ចុងក្រោយ​គឺ​ ‘​Innovate​ ​to​ ​Co​l​labor​at​e​’ ​ផ្តោត​លើ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ (S​T​I​)​។

Related Posts

Previous Article

​អង្គការ​ស្នាម​ញញឹម​កម្ពុជា​ប្រកាស​ចុះ​វះកាត់​កុមារ​មាន​ពិការភាព​ឥត​គិតថ្លៃ​នៅ​សៀមរាប​

Next Article

​ភោជនីយដ្ឋាន​សម័យថ្មី​បន្ថែម​រសជាតិ​ទៅ​ក្នុង​ជម្រើស​ម្ហូប​បួស​