​ចិន​នឹង​ផ្តល់​ជំនួយ​៤​១​លាន​ដុល្លា ​សម្រាប់​ស្ដារ​វិ​ស័​យ​ផ្លូវដែក​នៅ​កម្ពុជា​

ញា​ន​ ​ចំ​រ៉ុ​ង​ / Khmer Times Share:
ឧបនាយករដ្ឋមន្ត្រី​ ​ហោ​ណាំ​ហុង​ (​ឆ្វេង​) ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន​ ​លោក​ ​Wan​g​ ​Y​i​ ​និង​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ (​ស្តាំ​) ​នៅ​រាជធានី​ភ្នំពេញ​។​ ​រូបភាព​៖​ ​M​P​W​T

​ចិន​នឹង​ផ្តល់​ជំនួយ​ទឹកប្រាក់​ប្រមាណ​ ​៣​០​០​លាន​យ័​ន​ (​៤​១​,​៣​៤​លាន​ដុល្លា)​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ ​និង​ស្ដារ​ឡើងវិញ​វិ​ស័​យ​ផ្លូវដែក​នៅ​កម្ពុជា​ក្នុង​ការ​តភ្ជាប់​ពី​កម្ពុជា​ ​ទៅ​ ​ថៃ​ ​ឡាវ​ ​និង​ ​ចិន​។​

​ការ​លើកឡើង​បែប​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​ ​ឧបនាយករដ្ឋមន្ត្រី​ ​ហោ​ ណាំ​ហុង​ ​ដោយមាន​ការចូលរួម​ពី​ ​លោក​ទេសរដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ជាមួយ​លោក​ ​វ៉ាង​ ​យី​ ​សមាជិក​ការិយាល័យនយោបាយ​ ​និង​ជា​ប្រធាន​ការិយាល័យ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុ​យ​នី​ស្ត​ចិន​ ​និង​ជា​រដ្ឋមន្ត្រី​ការ​

​បរទេស​ចិន​ ​កាលពី​ថ្ងៃ​ទី​១​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ខណៈ​លោក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​យោង​តាម​សេចក្តីថ្លែង​ការណ៍​បានឲ្យ​ដឹង​ថា​ ​លោក​ស៊ុន​ ​ចាន់​ថុល​ ​ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​ចិន​គឺជា​មិត្ត​ដែកថែប​ ​ហើយ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​របស់​ប្រធានាធិបតី​ចិន​ ​ស៊ី​ ​ជី​ន​ពីង​ ​មិត្ត​ចិន​បាន​ជួយ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដ៏​ច្រើន​នៅ​កម្ពុជា​ ​ជាពិសេស​ថ្មីៗ​នេះ​ ​មាន​ដូចជា​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សី​ហ​នុ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បា​វិ​ត​ ​ការសិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​សៀមរាប​ ​ការសិក្សា​គម្រោង​ផ្លូវដែក​នៅ​កម្ពុជា​ ​និង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ជាដើម​។​

​លោក​ទេសរដ្ឋមន្ត្រី​ ​ក៏បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​របស់​ភាគី​ចិន​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ​៣​០​០​លាន​យ​័​ន​ ​សម្រាប់​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ ​និង​ស្ដារ​ឡើងវិញ​វិ​ស័​យ​ផ្លូវដែក​នៅ​កម្ពុជា​ផង​ដែរ​ ​ជាពិសេស​ការ​ជំរុញ​ការ​កសាង​ផ្លូវដែក​ល្បឿន​លឿន​ភ្ជាប់​ភ្នំពេញ​-​ប៉ោយ​ប៉ែត​ ​ទៅ​ប្រទេស​ថៃ​ ​ឡាវ​ ​និង​ចិន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ ​ហោ​ ណាំ​ហុង​ ​បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ចិន​ ​ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ ​និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មិត្ត​ចិន​ ​ដែល​តែងតែ​ផ្ដល់​ជំនួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មក​ឱ្យ​កម្ពុជា​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិ​ស័​យ​នៅ​គ្រប់​កាលៈទេសៈ​រហូតមក​ទល់​បច្ចុប្បន្ន​ ​ជាពិសេស​ការ​អភិវឌ្ឍ​វិ​ស​័​យ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​រួម​មានការ​កសាង​ផ្លូវថ្នល់​ប្រមាណ​ជាង​ ៣​,​០​០​០​គីឡូម៉ែត្រ​ ​និង​ស្ពាន​ធំ​ៗ​ចំនួន​១​០​។​

លោក​​​មានប្រសាសន៍​បន្ថែម​ថា​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​អបអរ​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៦​៥​ ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ​ ​និង​ប្ដេជ្ញា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ឱ្យ​បាន​ខ្លាំងក្លា​ថែមទៀត​ ​ដោយ​បង្កើត​នូវ​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន​ ​សំដៅ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ ​វិនិយោគ​ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​។​

​ថ្លែងប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មានប្រសាសន៍​ឲ្យដឹង​ថា​៖​ ​«​ ​តាមពិត​ទៅ​ ​ប្រទេស​ចិន​បាន​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ​ក្រៅពី​ ​ផ្លូវ​ល្បឿន​លឿន​ ​ពួកគេ​ក៏បាន​ជួយ​ដល់​ការ​សាងសង់​ផ្លូវ​ ​តូច​ៗ​នៅ​តាម​តំបន់ជនបទ​ទូទាំង​ប្រទេស​ផង​ដែរ​»​។​

លោក​បញ្ជាក់​ថា​ ​គម្រោង​សំណង់​ជាច្រើន​នៅ​តំបន់ជនបទ​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​ ​ធនាគារ​ពិភពលោក​ ​ឬ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B)​។​ ​«​ ​ផ្លូវ​ដែល​សាងសង់​ដោយ​អង្គការ​ផ្សេងៗ​គ្នា​គឺ​ផ្អែកលើ​ស្តង់​ដារ​អន្តរជាតិ​ផ្សេងៗ​គ្នា​ ​អាស្រ័យ​លើ​អង្គការ​គាំទ្រ​ ​និង​ថវិកា​ដែល​បាន​ផ្តល់​សម្រាប់​ដំណើរការ​គម្រោង​»​។​

​ឥស្សរជន​ជាន់ខ្ពស់​ទាំង​បី​រូប​ក៏បាន​អបអរ​ខួប​៦​៥​ឆ្នាំ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​ ​និង​បេ​ជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​លើ​កិច្ច​សហប្រតិបត្តិ​ភាពជា​ដៃគូ​យុទ្ឋ​សា​ស្រ្ត​តាមរយៈ​ការ​បង្កើត​សហគមន៍​អនាគត​រួម​ក្នុង​ការ​លើក​ក​ម្ពស់​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​សកម្មភាព​សេដ្ឋកិច្ច​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​វ៉ាង​ ​យី​ ​បាន​ថ្លែង​អំណរគុណ​ ​និង​កោតសរសើរ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី​ ​ហោ​ ណាំ​ហុង​ ​ដែល​បាន​ខិតខំ​កសាង​ ​និង​ពង្រឹង​ទំនាក់ទំនង​ការទូត​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ឆ្លងកាត់​សម័យកាល​ជាច្រើន​របស់​កម្ពុជា​ ​ជាពិសេស​ក្រោម​ការ​​​ដឹកនាំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​ចិន​ ​។​

​លោក​​​មានប្រសាសន៍​បន្ត​ថា​ ​លោក​ហោ​ ណាំ​ហុង​ ​បាន​នាំមក​នូវ​ការ​រីក​ចម្រើន​ ​និង​ការ​រក្សា​បាន​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ​ប្រសើរ​ ​និង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ​រហូត​ឈាន​ទៅ​សម្រេច​បានជា​ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​នៅ​ឆ្នាំ​២​០​១​០​៕​ ​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

កម្ពុជា​បញ្ជូន​ជន​ឆបោក​តាម​អ៊ីនធឺណិត​ជនជាតិ​ជប៉ុន​ ២​នាក់​ទៅ​ប្រទេស​ជប៉ុន​វិញ

Next Article

​កម្ពុជា​នាំចេញ​ផលិតផល​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ ​ផលិតផល​ធ្វើដំណើរ​ក្នុង​ទឹកប្រាក់​ ​៦​,​២​៧​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ ​៧​ខែ​ឆ្នាំនេះ​