ជប៉ុន​ ​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ ​ដើម្បី​គាំទ្រ​ដល់​ការ​អង្កេត​វាស់វែង​សុរិយោដី​ ​និង​ការ​ចុះបញ្ជី​ដីធ្លី​

Share:

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​ចំនួន​ ​១​.​៣​៣​៨​ ​លាន​យ៉េ​ន​ (​ប្រមាណ​ ​៩​,​៧​ ​លាន​ដុល្លារ​អាមេរិក​) ​ដើម្បី​អនុវត្ត​គម្រោង​សម្រាប់​ការ​កសាង​បណ្ដាញ​ស្ថានីយ​វាស់វែង​អ​ចិន្ត្រៃយ៍​ដោយ​ផ្កាយរណប​ទូទាំង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​និង​លោក​ U​e​no​ ​At​sus​h​i​ ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​នឹង​ចុះហត្ថលេខា​រួមគ្នា​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លើ​លិខិត​ប្តូរ​សារ​ ​និង​ឯកសារ​ពាក់ព័ន្ធ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ដូចដែល​បាន​រៀបរាប់​ខាងលើ​។​

​គោលបំណង​នៃ​គម្រោង​នេះ​ ​គឺ​ដើម្បី​ពន្លឿន​ការ​អង្កេត​វាស់វែង​សុរិយោដី​ ​ព្រមទាំង​ពង្រឹង​ ​សេវា​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​ដីធ្លី​ ​តាមរយៈ​ការដំឡើង​ស្ថានីយ​វាស់វែង​អ​ចិន្ត្រៃយ៍​ដោយ​ ​ផ្កាយរណប​ ​ដើម្បី​រួមចំណែក​ដល់​ការ​លើក​ក​ម្ពស់​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នានា​។​

​កាយវិការ​ដ៏​សប្បុរស​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាក​រ​របស់​ជប៉ុន​ក្នុង​ការ​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​សង្គម​។​ ​ជំនួយ​នេះ​ ​រួមចំណែក​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​លើ​គ្រប់​វិ​ស​័​យ​ ​និង​ពង្រឹង​ ​«​ភាពជា​ដៃគូ​យុទ្ធ​សា​ស្ត​ ​គ្រប់ជ្រុងជ្រោយ​»​ ​រវាងប្រទេស​ទាំងពីរ​ ​ដែល​កំពុង​ប្រារព្ធ​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៧​០​ ​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​។​ ​A​K​P​- ​Hen​g​ ​Pan​h​a

Related Posts

Previous Article

​រាជរដ្ឋាភិបាល​ជំរុញ​ភាពជា​ដៃគូ​ជាមួយ​វិ​ស័​យ​ឯកជន

Next Article

វៀតណាម​ ​និង​កម្ពុជា​រក្សា​ការ​សម្របសម្រួល​ក្នុង​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​វៀតណាម​