អគ្គលេខាធិការអាស៊ាន បានផ្ញើលិខិតអបអរសាទរជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលទើបបានតែងតាំងថ្មី

Khmer Times Share:
AKP

ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានផ្ញើលិខិតអបអរសាទរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលទើបចូលកាន់ដំណែងថ្មី

លោកបានសរសេរក្នុងលិខិតអបអរសាទរចុះថ្ងៃទី២៩ ខែសីហា ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរសាទរ និងជូនពរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា”។

ឯកឧត្តមបណ្ឌិតបានបន្តថា៖ «ជាមួយនឹងទិដ្ឋភាពព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់របស់យើងដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំង នេះនៅតែជាបញ្ហាសំខាន់សម្រាប់យើងក្នុងការបន្តជំរុញអាស៊ានជាសហគមន៍ដែលផ្តល់ឱកាសដល់មនុស្សគ្រប់គ្នា ជាពិសេសតាមរយៈការជំរុញលទ្ធភាពទទួលបានព័ត៌មានកាន់តែច្រើន និងប្រកបដោយបរិយាប័ន្ន»។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា ឯកឧត្តម ត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាថ្មី ដែលមានបទពិសោធន៍ដ៏ទូលំទូលាយក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

អគ្គលេខាធិការអាស៊ានបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា អាស៊ាននឹងបន្តឆ្ពោះទៅមុខក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងចំណេះដឹងផ្នែកឌីជីថល ក្នុងចំណោមវិស័យដទៃទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥»។ AKP-C.Nika

 

Related Posts

Previous Article

ទីម័រឡេស្តេទន្ទឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា

Next Article

ប្រធានគណៈកម្មការអឺរ៉ុបត្រៀមខ្លួនធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា