​កុមារ​ ​និង​យុវជន​ស្វែងរក​មតិគាំទ្រ​សម្រាប់​សិទ្ធិ​កុមារ​ ​និង​សកម្មភាព​ឆ្លើយតបនឹង​វិបត្តិ​អាកាសធាតុ​នៅ​ក្នុង​ទិវា​កុមារ​ពិភពលោក​នៅ​កម្ពុជា​

​ខ្មែរ​ថា​ម​ស៍ Share:
​យុវជន​ ​អាជ្ញាធរ​ ​សិល្បករ​ ​អង្គការសង្គម​ស៊ីវិល​ ​និង​ដៃគូ​អភិវឌ្ឍន៍​មក​ជួបជុំគ្នា​នៅ​ខេត្ត​ក្រចេះ​នៅ​ថ្លៃ​សុក្រ​ ​ដើម្បី​ចាប់ផ្ដើម​ពិធី​អប​អរសាទរ​ទិវា​កុមារ​ពិភពលោក​ឆ្នាំ​២​០​២​៣​។​ ​ ​ ​រូបភាព​៖​ U​NICE​F​

យុវជន​ ​អាជ្ញាធរ​ ​សិល្បករ​ ​អង្គការសង្គម​ស៊ីវិល​ ​និង​ដៃគូ​អភិវឌ្ឍន៍​មកពី​គ្រប់​វិ​ស​័​យ​នៅ​កម្ពុជា​ ​មក​ជួបជុំគ្នា​នៅ​ខេត្ត​ក្រចេះ​នៅ​ថ្លៃ​សុក្រ​ ​ដើម្បី​ចាប់ផ្ដើម​ពិធី​អប​អរសាទរ​ទិវា​កុមារ​ពិភពលោក​ឆ្នាំ​២​០​២​៣​ ​រយៈពេល​បី​ថ្ងៃ​ ​ដែល​ប្រារព្ធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​។​

​នៅ​ឆ្នាំនេះ​ ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ ​នឹង​បង្កើន​សំឡេង​របស់​កុមារ​ ​និង​យុវជន​ ​ក្នុងនាម​ជា​អ្នក​ស្វែងរក​មតិគាំទ្រ​សិទ្ធិ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​ ​វី​ល​ ​ផាក​ស៍ ​ប្រធាន​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុ​​ ជា​​​បាន​​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​ទិវា​កុមារ​ពិភពលោក​ថា​៖​ “​យើង​កំពុង​ស្ថិតនៅ​ខេត្ត​ក្រចេះ​ ​ដើម្បី​អប​អរសាទរ​ចំពោះ​សក្ដានុពល​ ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់យើង​ដើម្បី​គាំទ្រ​កុមារ​ ​និង​យុវជន​នៅ​កម្ពុជា​។​ “​ប៉ុន្តែ​ថ្ងៃនេះ​ក៏​រំលឹក​យើង​អំពី​បញ្ហា​ប្រឈម​ដ៏​ពិបាក​ៗ​ដែល​កុមារ​កំពុង​ជួបប្រទះ​ ​ដូចជា​ការ​រងគ្រោះ​ពី​កំណើន​នៃ​ជម្លោះ​ ​និង​គ្រោះ​មហន្តរាយ​បរិស្ថាន​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ​។​”

​លោក​បាន​បន្ត​ទៀត​ថា​ ​ខណៈ​ដែល​យើង​កំពុង​ប្រា​រ​ព្វ​ពិធី​នេះ​ក្នុង​ពេល​កុមារ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ទាំងអស់​នេះ​ក៏ដោយ​ ​ខ្ញុំ​សូម​ចែករំលែក​នូវ​សារ​នៃ​ក្ដី​សង្ឃឹម​។​ ​ព្រឹត្តិការណ៍​នេះ​បាន​ផ្ដល់​ដល់​យើង​នូវ​ឲ្យ​កាស​ដើម្បី​បង្កើត​ភាពជា​ដៃគូ​ថ្មីៗ​ជាមួយ​បណ្ដាញ​យុវជន​ ​សិល្បករ​ ​និង​អាជ្ញាធរ​មូលដ្ឋាន​ ​ដែល​បាន​មក​រួម​កម្លាំង​គ្នា​ ​ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​សិទ្ធិ​កុមារ​។​ ​តាមរយៈ​ការចូលរួម​ ​និង​បរិ​យា​ប​ន្ន​យុវជន​ ​យើង​ទាំងអស់គ្នា​ទទួល​បាន​ផលប្រយោជន៍​ពី​សក្ដានុពល​មិនគួរ​ឱ្យ​ជឿ​របស់​ពួកគេ​ ​ក្នុងនាម​ជា​អ្នកបង្កើត​ការផ្លាស់ប្ដូរ​វិជ្ជមាន​ ​សម្រាប់​អភិវឌ្ឍ​សង្គម​។​”

​ភាពជា​ដៃគូ​ជាមួយ​ពិធីបុណ្យ​ភូមិ​មាន​ជើង​ ​ដែល​ជាពិធី​វប្បធម៌​ដ៏​មាន​ប្រជាប្រិយ​មួយ​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​ផ្តល់ឲ្យ​កាស​ចូលរួម​ដល់​កុមារ​ ​និង​យុវជន​នៅ​ខេត្ត​ក្រចេះ​ ​ដែល​ជា​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​។​ ​យុវជន​ស្ម័គ្រចិត្ត​ជាង​ ​២​០​០​នាក់​បាន​ទទួល​ឲ្យ​កាស​ ​ដើម្បី​សហ​ការរៀបចំ​ ​និង​ត្រួតពិនិត្យ​ព្រឹត្តិការណ៍​នេះ​ ​ដែល​នឹង​កំពុង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១​៧​ ​ដល់​ថ្ងៃ​ទី​១​៩​ ​ខែវិច្ឆិកា​ ​នៅ​ជុំវិញ​បរិវេណ​វត្ត​រកា​រ​កណ្ដាល​ ​ដោយ​រួម​មានការ​​​ដឹកនាំ​សកម្មភាព​ស្ដីពី​សិទ្ធិ​កុមារ​។​

​កញ្ញា​ ​រិទ្ធី​ ​លំអ​រ​ពេជ្យ ​ស្ថាបនិក​ក្រុម​យុវជន​ភ្លើង​គុ​ប​ដែល​រៀបចំ​ពិធីបុណ្យ​ភូមិ​បាន​មានប្រសាសន៍ថា​៖​ “​ពិធីបុណ្យ​ភូមិ​មាន​ជើង​បាន​សហការ​ជាមួយ​យូ​នី​សេ​ហ្វ ​ដើម្បី​អប​អរសាទរ​ទិវា​កុមារ​ពិភពលោក​។​ ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​នេះ​ ​យើង​បាន​បណ្ដុះបណ្ដាល​យុវជន​ស្ម័គ្រចិត្ត​ ​ដើម្បី​ផ្តល់ឲ្យ​ ​ពួកគេ​នូវ​ចំណេះ​ដឹង​ ​និង​ជំនាញ​អំពី​ធុរកិច្ច​ ​ការ​ធ្វើការងារ​ជា​ក្រុម​ ​និង​ស្វ័យ​យល់​ដឹង​ពី​ខ្លួនឯង​សម្រាប់​ការ​ដាក់​ពាក្យ​ស្នើសុំ​អាហារូបករណ៍​។​ ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​យូ​នី​សេ​ហ្វ ​យើង​ក៏​នឹង​រៀបចំ​សិក្ខាសាលា​នានា​អំពី​ ​សុខភាព​ផ្លូវចិត្ត​ ​អាហារូបត្ថម្ភ​ ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ ​សម្រាប់​អ្នក​ស្ម័គ្រចិត្ត​ ​ដែល​កំពុង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​។​”

​យុវជន​ក៏​នឹង​ដឹកនាំ​សកម្មភាព​ដាំ​ដើមឈើ​ ​ស​ម្អា​ត​ប្លាស្ទិក​ ​និង​សំណល់​ ​និង​ចូលរួម​នៅ​ក្នុង​ការប្រកួតប្រជែង​សម្តែង​ត​ន្រ្តី ​និង​ការ​សម្ដែង​សិល្បៈ​ផង​ដែរ​។​ ​នៅ​ថ្ងៃអាទិត្យ​ ​ទី​១​៩​ ​ខែវិច្ឆិកា​ ​សិល្បករ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​ចំនួន​រួម​មាន​ ​វណ្ណ​ដា​ ​វណ្ណ​ថា​ន់ ​សុភា​ ​ចម្រើន​ ​កេសរ​ ​និង​ ​សាយ​ ​នឹង​មក​សម្ដែង​នៅ​លើ​ឆាក​នៅ​មាត់​ទន្លេមេគង្គ​។​

​យុវជន​ផាន់​ណា​ ​អាយុ​ ២​១​ឆ្នាំ​ ​សិស្ស​ស្ម័គ្រចិត្ត​នៅ​ភូមិ​យូ​នី​សេ​ហ្វ ​ជា​កន្លែង​ផ្តល់​សិក្ខាសាលា​ ​និង​ល្បែង​ក​ម្សាន្ត​សម្រាប់​យុវជន​ ​និង​កុមារ​នៅ​ថ្ងៃ​ទី​១​៨​ ​និង​ទី​១​៩​ ​ខែវិច្ឆិកា​ ​បាន​មានប្រសាសន៍ថា​៖​ “​ក្នុងនាម​ជា​យុវជន​ស្ម័គ្រចិត្ត​ ​ខ្ញុំ​កំពុង​រៀនសូត្រ​បាន​យ៉ាង​ច្រើន​ទាក់ទង​នឹង​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ ​រហូតដល់​ការ​​​ដឹកនាំ​វគ្គ​នានា​អំពី​សិទ្ធិ​កុមារ​ ​របៀប​ធ្វើសកម្មភាព​រក្សា​បរិស្ថាន​របស់យើង​ ​និង​កាត់​បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ផង​ដែរ​។​ ​វា​ជា​រឿង​អស្ចារ្យ​ណាស់​ ​ដែល​ខ្ញុំ​មាន​ឲ្យ​កាស​ធ្វើ​សេចក្ដី​សម្រេច​អំពី​សកម្មភាព​នានា​ ​និង​អនុ​វត្តសកម្មភាព​ទាំងនោះ​ ​ដែល​យើង​គិតថា​មាន​សារប្រយោជន៍​ ​និង​គួរ​ជាទី​រីករាយ​។​ ​តាមរយៈ​ល្បែង​ក​ម្សាន្ត ​និង​សិល្បៈ ​យើង​អាចប​ង្ក​ការចូលរួម​របស់​មិត្តភក្តិ​របស់​យើង​កាន់​តែ​ច្រើន​ ​ដើម្បី​ធ្វើសកម្មភាព​លើក​ក​ម្ពស់​សិទ្ធិ​កុមារ​ ​និង​ឆ្លើយតបនឹង​វិបត្តិ​អាកាសធាតុ​។​”

​លោក​ជំទាវ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​មកពី​ក្រសួង​សង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​ក្រសួង​បរិស្ថាន​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​អភិបាល​រង​ខេត្ត​ក្រចេះ​ ​ឯកឧត្តម​ឯកអគ្គរាជទូត​ប្រទេស​គុយ​វេ​ត​ ​និង​ម​ន្រ្តី​មកពី​ស្ថានទូត​បារាំង​ ​ក្រសួងការបរទេស​ ​និង​ពាណិជ្ជកម្ម​ (​D​FAT​) ​នៃ​ប្រទេស​អូ​ស្រ្តា​លី​ ​ព្រមទាំង​អ្នកតំណាង​មកពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​បាន​ចូលរួម​នៅ​ក្នុង​ពិធី​បើក​ទិវា​​​នេះ​នៅ​សាល​មហោស្រព​ខេត្ត​ក្រចេះ​។​

​បណ្ឌិត​ ​វី​ល​ ​ផាក​ស៍ ​បាន​បន្ថែម​ទៀត​ថា​៖​ “​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​កន្លងទៅ​ ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​សិទ្ធិ​កុមារ​។​ ​បញ្ហា​ប្រឈម​នៅតែ​មាន​នៅ​ក្នុង​ប្រទេស​ ​ហើយ​យូ​នី​សេ​ហ្វ​មានការ​ប្តេជ្ញា​ចិត្ត​ពេញ​លេញ​ក្នុង​ការដោះស្រាយបញ្ហា​ទាំងនេះ​ ​ដោយ​លើក​ក​ម្ពស់​សិទ្ធិ​ ​និង​ពង្រឹង​សុខុមាលភាព​របស់​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​។​”

​ទិវា​កុមារ​ពិភពលោក​ ​គឺជា​ទិវា​សកម្មភាព​ជាស​កល​សម្រាប់​កុមារ​ ​ដឹកនាំ​ដោយ​កុមារ​។​ ​ទិវា​កុមារ​ពិភពលោក​រំលឹក​អំពី​ការ​អនុម័ត​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​ឆ្នាំ​១​៩​៨​៩​ ​ហើយ​ប្រទេស​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​នៅ​ឆ្នាំ​១​៩​៩២។​ ​យូ​នី​សេ​ហ្វ ​និង​ដៃគូ​កំពុង​អំពាវនាវ​ឲ្យ​មាន​ពិភពលោក​រួមគ្នា​មួយ​ ​ដែល​គ្មាន​ការ​ទុក​កុមារ​ណា​ម្នាក់​ចោល​ ​ដែល​សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​ទទួលការ​ការពារ​ ​និង​សំឡេង​របស់​ពួក​គេ​ត្រូវ​បាន​គាំទ្រ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ ​អនាគត​របស់​ខ្លួន​៕

Related Posts

Previous Article

​កម្ពុជា​ប្រមូល​ពន្ធ​បាន ជា​ង​ ​៣​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ ​១​០​ ​ខែ​

Next Article

កុមារនិងយុវជនតស៊ូមតិដើម្បីសិទ្ធិកុមារ និងសកម្មភាពអាកាសធាតុ ក្នុងទិវាកុមារពិភពលោកនៅកម្ពុជា