​គណៈប្រតិភូ​តំណាង​អនុសញ្ញា​អូតាវ៉ា​ (ISU-APMBC) ​គាំទ្រ​ទស្សនវិស័យ​ ​និង​ការ​ប្តេជ្ញា​ ចិត្ត​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីន​របស់​កម្ពុជា​

​ខ្មែរ​ថា​ម​ស៍ / Khmer Times Share:
ទេសរដ្ឋមន្រ្តី លី ធុជ​ ក្នុង​ជំនួប​ជាមួ​យលោក លោក Juan Carlos Ruan កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។ រូបភាព៖ អាជ្ញាធរមីន

 

​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​សីហា​ ​​ ​នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន​ ​លោក​ Ju​an​ ​Car​l​os Ru​an​ ​នាយក​អង្គភាព​គាំទ្រ​ការ​អនុវត្ត​អនុសញ្ញា​ស្តីពី​ការ​ហាម​ប្រាម​ ​ការ​ប្រើប្រាស់​ ​ការ​រក្សាទុក​ ​ការ​ផលិត​ ​និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ ​និង​ការ​បំផ្លាញ​គ្រាប់មីន​ចោល​ (​អនុសញ្ញា​អូ​តា​វ៉ា​-​I​SU-​A​P​M​BC) ​គាំទ្រ​ការ​បន្ត​ទស្សនវិស័យ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ ​ក្នុង​ការដោះស្រាយបញ្ហា​មីន​របស់​កម្ពុជា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​។​

​លោក​ Ju​an​ ​Car​l​os Ru​an​ ​បាន​គាំទ្រ​ចំពោះ​ទស្សនវិស័យ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី ​កម្ពុជា​ ​ក្នុង​ការដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​ ​ព្រមទាំង​បាន​ប្តេជ្ញា​បន្ត​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ ​និង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​បោស​ស​ម្អា​ត​មីន​ ​ផង​ដែរ​។​

​បេសកកម្ម​មក​កម្ពុជា​របស់​គណៈប្រតិភូ​នៃ​អនុសញ្ញា​អូ​តា​វ៉ា​-​I​SU-​A​P​M​BC ​នា​ពេលនេះ​ ​គឹ​ផ្តោត​សំខាន់​លើ​ដំណើរ​ការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ ​និង​ធ្វើជា​ប្រធាន​ដឹកនាំ​របស់​កម្ពុជា​ ​សម្រាប់​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ឡើងវិញ​លើក​ទី​៥​ ​អនុសញ្ញា​អូ​តា​វ៉ា​ ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៤​ ​ដែល​មាន​តំណាង​មក​ពី​ប្រទេស​ជា​រដ្ឋ​ភាគី​ចំនួន​ ​១​៦​៤​ ​និង​ស្ថាប័ន​អន្តរជាតិ​ជាច្រើន​ទៀត​ចូលរួម​ ​ក្នុង​នោះ​ ​ឯកឧត្តម​ទេស​រដ្ឋ​ម​ន្រ្តី ​ត្រូវ​បាន​សម្រេច​ជ្រើសតាំង​ជា​ប្រធាន​តែងតាំង​(​Designate​d​ ​President​)​។​

​ក្នុងនាម​ជា​ប្រធាន​អាជ្ញាធរ​មីន​ ​លោក​ទេស​រដ្ឋ​ម​ន្រ្តី ​លី​ ធុ​ច​ ​បាន​ថ្លែង​អំណរគុណ​ ​I​SU-​A​P​M​BC ​ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​រៀបចំផែនការ​បោស​ស​ម្អា​ត​មីន​ ឱ្យ​សម្រេច​បាន​នូវ​កាតព្វកិច្ច​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ ​ក្នុងនាម​កម្ពុជា​ជា​រដ្ឋ​ភាគី​។​ ​លោក​បន្ត​ទៀត​ថា​ ​ដោយមាន​ការ​គាំទ្រ​ពី​ ​I​SU-​A​P​M​BC ​និង​សហគមន៍​
អឺរ៉ុ​ប​ ​កម្ពុជា​ ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ស្វាគមន៍​ ​និង​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​គណៈប្រតិភូ​មកពី​ ​៤​០​ប្រទេស​ ​ក្នុង​នាម​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ ​«​សន្និសីទ​សកល​ស្តីពី​ជំនួយ​ដល់​ជនរងគ្រោះ​ដោយសារ​មីន​ប្រឆាំង​មនុស្ស​ ​និង​សំណល់​ជាតិផ្ទុះ​ពី​ស​ង្រ្គា​ម​ ​និង​សិទ្ធិ​ជន​ពិការ​»​ ​នា​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​។​

​ជាមួយគ្នា​នេះ​ ​ក្នុងនាម​ជា​ប្រធាន​តែងតាំង​នៃ​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ឡើងវិញ​លើក​ទី​៥​ ​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ ​លោក​ទេស​រដ្ឋ​ម​ន្រ្តី ​បាន​ពាំ​នាំ​នូវ​សារ​របស់​ ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត​ ​ជូន​ដល់​រដ្ឋ​ភាគី​ទាំងអស់​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ ​និង​បាន​អះអាង​ថា​កម្ពុជា​ប​ាន​ត្រៀម​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​សម្រាប់​គណៈប្រតិភូ​មកពី​ ​១​៦​៤​ ​ប្រទេស​ ​និង​ស្ថាប័ន​អន្តរជាតិ​ដទៃទៀត​ ​ក្នុងនាម​ជា​ប្រធាន​ដឹកនាំ​ ​និង​ការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​លើក​ទី​៥​ ​អនុសញ្ញា​អូ​តា​វ៉ា​ ​នៅ​ខេត្ត​សៀមរាប​ ​នា​ឆ្នាំក្រោយ​នេះ​។​

​សូម​បញ្ជាក់​ថា​ ​កម្ពុជា​បាន​​ក្លាយ​ជ​ា​រដ្ឋ​ភាគី​មួយ​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ចាប់ពី​ឆ្នាំ​២​០​០​០​។​ ​ក្នុង​នាម​ជា​រដ្ឋ​ភាគី​ ​កម្ពុជា​បាន​យក​ចិត្ត​ទុក​ដ​ាក់​យ៉ាង​ខ្លាំង​លើ​វិ​ស​័​យ​មីន​ ​ហើយក៏​បាន​និង​កំពុង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ ​ព្រមទាំង​ទទួល​បាន​នូវ​ការ​វាយ​តម្លៃ​ខ្ពស់​ពី​គ្រប់​រដ្ឋ​ភាគី៕

Related Posts

Previous Article

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ក្នុង​ទឹកប្រាក់​ ​៤​៣​០​លាន​ដុល្លារ​

Next Article

លោក​ ​Co​nor​ ​Nest​or ​ចែករំលែក​ទ​ស្សនៈ​ក្នុង​ការ​ចាកចេញ​ធ្វើជា​គ្រូ​វ​បង្វឹក​នៅ​ប្រទេស​កម្ពុជា​ដោយ​ប្តូរ​ទៅកាន់​ក្លឹប​បាល់ទាត់​កំពូល​របស់​ឥណ្ឌា​វិញ​