​សមាគម​ស្វាគមន៍​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​រោងចក្រ​

​ជា​ ​វណ្ណ​យុទ្ធ​ / Khmer Times Share:
កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ភ្នំពេញ​។​ រូបភាព៖ ​ខ្មែរ​ថា​ម​ស៍

 

​សមាគម​ក្នុង​វិ​ស​័​យ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​បាន​ស្វាគមន៍​ចំពោះ​ការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​រោងចក្រ​នៅ​ឆ្នាំ​ ២០២៤​ដោយ​និយាយ​ថា​ការ​ដំឡើង​នេះ​នឹង​ធានា​នូវ​ការ​ប្រកួត​ប្រជែង​ក្នុង​វិ​ស​័​យ​នេះ​ ​និង​លើក​កម្ពស់​ក​ម្រិ​ត​ជីវភាព​របស់​កម្មករ​។​

​សមាគម​ស្បែកជើង​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃសៅរ៍​ថា​ ​ការចរចា​ប្រាក់ឈ្នួល​អប្បបរមា​ ​បាន​ធ្វើឡើង​តាម​លក្ខណៈ​បច្ចេកទេស​ ​និង​វិទ្យាសាស្ត្រ​ ​ដោយ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​សង្គម​ ​និង​សេដ្ឋកិច្ច​ ​ស្របតាម​ស្តង់​ដារ​ពិភពលោក​ដែល​កំណត់​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​។​

​សមាគម​បាន​និយាយ​ថា​៖​ ​«​យើង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ ២០៤ ​ដុល្លារ​ក្នុង​មួយ​ខែ​ ​ហើយ​ប្តេជ្ញា​អនុវត្ត​នូវ​អន្តរាគមន៍​ផ្សេងៗ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ដើម្បី​លើក​ក​ម្ពស់​ជីវភាព​ ​ហើយ​យើង​នឹង​បន្ត​រក្សា​ ​និង​បង្កើត​ឱកាស​ការងារ​សម្រាប់​កម្មករ​ ​និង​បង្កើត​ការ​វិនិយោគ​ ​និង​អាជីវកម្ម​ដ៏​ទាក់ទាញ​បន្ថែម​ទៀត​ ​និង​បរិយាកាស​ពាណិជ្ជកម្ម​។​

​សមាគម​ផលិតផល​ធ្វើដំណើរ​ ​និង​ស្បែក​នៅ​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​ការដំឡើង​ប្រាក់​ឈ្នួល​នេះ​ ​ធ្វើឡើង​ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​សង្គម​ ​និង​ទិន្នន័យ​ពី​ប្រភព​ផ្លូវការ​ ​រួម​ជាមួយនឹង​ការ​គិតវែងឆ្ងាយ​លើ​ការ​រក្សា​ការងារ​ ​និង​ការ​វិនិយោគ​ ​ទោះបីជា​គ្មាន​ប្រទេស​ណាមួយ​ក្នុង​តំបន់​ហ៊ាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅឡើយ​ក៏ដោយ​។​

​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​មុន​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំខែ​ថ្មី​សម្រាប់​កម្មករ​ក្នុង​វិ​ស​័​យ​កាត់​ដេរ​ ​ស្បែក​ជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ចំនួន​ ​២​០​៤​ ​ដុល្លារ​សម្រាប់​ឆ្នាំ​ក្រោយ​ ​គឺ​កើន​ឡើង​ពី​ក​ម្រិ​ត​បច្ចុប្បន្ន​ ​២​០​០​ ​ដុល្លារ​។​

​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​ប្រាក់ឈ្នួល​អប្បបរមា​បាន​បោះ​ឆ្នោត​លើ​ប្រាក់ឈ្នួល​អប្បបរមា​ប្រហែល​ ​២​០​២​ ​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំក្រោយ​ ​ដែល​បន្ទាប់មក​ត្រូវ​បាន​បន្ថែម​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ​២​ ​ដុល្លារ​។​ ​ប្រាក់ឈ្នួល​អប្បបរមា​ប្រចាំ​ខែ​សម្រាប់​វិ​ស​័​យ​នេះ​គឺ​ ២០០​​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣​គឺ​កើន​ឡើង​ពី​ ១៩៤ ​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២។​

​យោង​តាម​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នឹង​ចាប់​អនុវត្ត​នៅ​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយ​ថា​ ​ក្រៅពី​ប្រាក់​ឈ្នួល​ ​កម្មករ​ក្នុង​វិ​ស​័​យ​កាត់​ដេរ​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងទៀត​ដែរ​សម្រាប់​ការ​ការ​មក​ធ្វើការ​ទៀងទាត់​ ​ការធ្វើដំណើរ​ ​និង​ឈ្នួល​ផ្ទះ​ ​ក្រៅពី​ប្រាក់​អតីតភាព​ការងារ​។​

​ឧស្សាហកម្ម​កាត់​ដេរ​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​ ​គឺជា​ប្រភព​ចំណូល​ធំបំផុត​សម្រាប់​ប្រទេស​កម្ពុជា​។​ ​បច្ចុប្បន្ននេះ​ ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​សរុប​ចំនួន​ ១.៣៣២ ​លើ​ផ្នែក​វាយនភណ្ឌ​ ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើ​ដំណើរ​ ​ដែល​មានកម្ម​ករ​ប្រមាណ​ ៨៤០,០០០ ​នាក់​។​

​ក្នុង​នោះ​មាន​រោងចក្រ​កាត់​ដេរ​ចំនួន​ ​៨​០​២​ ​រោងចក្រ​ស្បែក​ជើង​ ​១​៤​០​ ​និង​រោងចក្រ​ទំនិញ​ធ្វើដំណើរ​ចំនួន​
​១​៣​៤​ ​រោងចក្រ​។​

​តួលេខ​ផ្លូវការ​បាន​បង្ហាញ​ថា​ ​កម្ពុជា​បាន​នាំចេញ​សម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ទំនិញ​ធ្វើដំណើរ​មាន​តម្លៃ​ ​៥​.​២​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំនេះ​ ​ដែល​ស្មើ​នឹង​ ​៥​២​ ​ភាគរយ​នៃ​ការនាំចេញ​សរុប​ដែល​មាន​តម្លៃ​ ​
១​០​.​០​៩​ ​ពាន់​លាន​ដុល្លារ៕​

Related Posts

Previous Article

​អាជ្ញាធរ​មីន​ណែនាំ​ពី​ការ​ទប់​ស្កាត់​គ្រោះថ្នាក់​ដោយ​យុទ្ធ​ភណ្ឌ​គ្រឿងផ្ទុះ​ក្នុង​ពេល​ឬ​ក្រោយ​ទឹកជំនន់​

Next Article

​ការ​ប្រឡង​ឌីប្លូម​ប្រព្រឹត្ត​ទៅ​ក្រោម​រូបភាព​រឹត​បន្តឹង​ ​ខណៈ​ការ​ប្រឡង​ដំណើរការ​ដោយ​រលូន​