​I​M​F​ ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ដោយសារ​តម្រូវ​ការ​ពិភពលោក​ធ្លាក់ចុះ​

Share:
​មូលនិធិរូបិយវត្ថុអន្តរជាតិ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។​ ​A​F​P​

​កាលពី​ថ្ងៃពុធ​ ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​) ​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២​០​២​៣​ ​សម្រាប់​ប្រទេស​កម្ពុជា​មក​ត្រឹម​ ​៥​.​៦​ ​ភាគរយ​ខុស​ពី​ការ​ព្យាករណ៍​ក្នុង​ខែ​មេសា​របស់​ខ្លួន​ដែល​មាន​៥​.​៨​ ​ភាគរយ​ ​ដោយសារ​តម្រូវ​ការ​ក្នុង​ពិភពលោក​បាន​ធ្លាក់ចុះ​។​

​លោក​ S​h​an​a​k​a​ ​P​e​iris​ ​ប្រធាន​ផ្នែក​សិក្សា​ថ្នាក់​តំបន់​នៅ​នាយកដ្ឋាន​អាស៊ី​ ​និង​ប៉ាស៊ីហ្វិក​របស់​ ​I​M​F​ ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡា​ញ​ស្តីពី​ទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​សម្រាប់​អាស៊ី​ ​និង​ប៉ាស៊ីហ្វិក​ថា​ “​កម្ពុជា​ទទួលរង​ផល​ប៉ះពាល់​ពី​ទី​ផ្សារ​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​ ​ខណៈ​ដែល​តម្រូវ​ការ​នៅ​ទីនោះ​កាន់តែ​ធ្លាក់ចុះ​” ​។​

​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​លើស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ការនាំចេញ​ទំនិញ​ធ្វើដំណើរ​ ​ទេសចរណ៍​ ​កសិកម្ម​ ​អចល​ន​ទ្រព្យ​ ​និង​សំណង់​។​

​យោង​តាម​របាយការណ៍​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​មាន​តម្លៃ​ ​៨​.​១​៤​ ​ពាន់​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុងរយៈពេល​៩​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ ​១​៧​.​៨​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

​ទន្ទឹម​នឹង​នេះ​ ​លោក​ ​P​e​iris​ ​បាន​និយាយ​ថា​ ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​បាន​ជួយ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ​និង​ការនាំចេញ​របស់​កម្ពុជា​ ​ដោយ​កាត់បន្ថយ​ការពឹងផ្អែក​ ​លើ​ការនាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​។​

​លោក​បាន​បន្ត​ថា​ ​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​ក្នុងរយៈពេល​វែង​។​

​ចូលជាធរមាន​នៅ​ឆ្នាំ​២​០​២​២​ ​កិច្ចព្រមព្រៀង​ RC​E​P​ ​មាន​សមាជិក​ចំនួន​១​៥​ប្រទេស​ដូចជា​ ប្រ៊ុ​យ​ណេ ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​មី​យ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ ​វៀតណាម​ ​ចិន​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​និង​នូ​វែ​ល​សេ​ឡង់​។​

​យោង​តាម​លោក​ ​P​e​iris​ ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​ឈាន​ដល់​ ​៦​.​១​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​២​៤​។​ X​in​h​u​a

Related Posts

Previous Article

​អាកាសយានដ្ឋាន​ថ្មី​ ​និង​ធំបំផុត​របស់​កម្ពុជា​ ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​មក​ទស្សនា​ប្រាសាទអង្គរវត្ត​

Next Article

​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​នឹង​សាងសង់​គម្រោង​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដំបូង​គេ​នៅ​កម្ពុជា​