ខេត្ត​បាត់​ដំបង​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​នៃ​វិ​ស័​យ​ឧស្សាហកម្ម​ក្នុង​ត្រីមាស​ទី​១​

​Jam​e​s ​White​head​ / Khmer Times Share:

ខេត្ត​បាត់​ដំបង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខេត្ត​កសិកម្ម​ក៏បាន​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ឧស្សាហកម្ម​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុងរយៈពេល​ថ្មីៗ​នេះ​ ​ដោយសារ​មានការ​កើន​ឡើង​នៃ​ការ​វិនិយោគ​របស់​វិ​ស័​យ​ឯកជន​លើ​កន្លែង​ផលិត​ ​និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សាធារណៈ​ ​ដែល​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការ​តភ្ជាប់​ក្នុង​ខេត្ត​។​

​យោង​តាម​ទិន្នន័យ​ថ្មីៗ​ដែល​ចុះផ្សាយ​ដោយ​តំណាង​ខេត្ត​បាត់​ដំបង​ ​បាន​អោយ​ដឹង​ថា​ ​គិត​ត្រឹម​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​៤​ ​បច្ចុប្បន្ន​ខេត្ត​បាត់​ដំបង​មាន​សហគ្រាស​សរុប​ជាង​៧​០​០​ ​ដែល​ក្នុង​នោះ​មាន​រោងចក្រ​ប្រតិបត្តិការ​ចំនួន​១​៦​ដែល​រោងចក្រ​មួយទៀត​កំពុង​ដំណើរការ​។​

​លោក​ ​ហេង​ ​សិទ្ធិ​ ​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បាត់​ដំបង​ ​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុងស្រុក​ថា​ ​រោងចក្រ​ធំ​ៗ​ជាច្រើន​ដែល​កំពុង​ដំណើរការ​ក្នុង​ខេត្ត​នេះ​មាន​ទីតាំង​សំខាន់​ក្នុងស្រុក​រតនៈ​មណ្ឌល​ ​និង​ស្រុក​កំ​រៀង​។​

​ខណៈ​ដែល​ឧស្សាហកម្ម​ទាំងនេះ​ផ្តោត​សំខាន់​លើ​ការ​កែច្នៃ​ផលិតផល​កសិកម្ម​ ​លោក​បាន​កត់​សម្គាល់​ថា​ ​ក៏មាន​គម្រោង​ថ្មី​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​ផង​ដែរ​ ​ដូចជា​រោងចក្រ​ផលិត​ក្រណាត់​ជាដើម​។​

​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​ឧស្សាហកម្ម​នៅ​ក្នុង​ខេត្ត​ ​បង្ហាញ​ពី​សក្តានុពល​សម្រាប់​កំណើន​ឧស្សាហកម្ម​ក្នុង​តំបន់​ ​ទាំង​ផ្នែក​កែច្នៃ​កសិកម្ម​ ​និង​ផលិតផល​ផ្សេងៗ​ទៀត​។​

​ទន្ទឹម​នឹង​នេះ​ ​ខេត្ត​បាត់​ដំបង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឱកាស​ពាណិជ្ជកម្ម​ឆ្លង​ដែន​ដ៏​រឹង​មាំ​ជាមួយ​ទី​ផ្សារ​ថៃ​ ​រួម​ជាមួយនឹង​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​ក្នុង​តំបន់​។​

​អភិបាល​រង​ខេត្ត​ ​លោក​ សឿ​ម​ ​ប៊ុន​រិទ្ធិ​បាន​និយាយ​ថា​ ​ក្នុងរយៈពេល​វែង​ ​ខេត្ត​បាត់​ដំបង​នឹង​បង្ហាញ​ថា​ជា​តំបន់​សេដ្ឋកិច្ច​មាន​ភាព​ធន់​និង​មាន​វិនិយោគ​កាន់តែ​ច្រើន​។​

​លោក​បាន​បន្ត​ថា​ ​កំណើន​បន្ត​កើន​ឡើង​បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​ថ្មីៗ​ក៏ដោយ​។​

​នៅ​ឆ្នាំ​២​០​២​១​ ​អត្រា​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​ជាតិ​បាន​ធ្លាក់ចុះ​មក​ត្រឹម​ ​៤​,​៨​ ​ភាគរយ​ ​ដែល​បណ្តាលមកពី​ផល​ប៉ះពាល់​នៃ​ជំងឺរាតត្បាត​កូ​វី​ដ​នៅ​លើ​ទី​ផ្សារ​ពិភពលោក​។​

​ប៉ុន្តែ​ ​ក្នុងរយៈពេល​១​០​ឆ្នាំ​កន្លងមក​នេះ​ ​ជាមធ្យម​សេដ្ឋកិច្ច​មាន​កំណើន​ប្រចាំ​ឆ្នាំ​ប្រមាណ​៧​,​៥​ ​ភាគរយ​។​

​លោក​បាន​កត់​សម្គាល់​ថា​ ​ដូច្នេះ​ ​សន្ទុះ​នៅតែ​បន្ត​កើន​ឡើង​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២​០​២​៤​។​

​ទន្ទឹម​នឹង​នេះ​ ​ក្នុងរយៈពេល​ថ្មីៗ​នេះ​ ​ផលិតកម្ម​កសិកម្ម​ ​និង​ឧស្សាហកម្ម​នៅ​ក្នុង​ខេត្ត​មាន​ភាព​ប្រសើរ​ឡើង​ ​ដោយ​រង​ផល​ប៉ះពាល់​តិច​ដែល​បណ្តាលមកពី​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ពិភពលោក​ ​និង​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​។​

​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​រាយការណ៍​ថា​ ​នៅ​ឆ្នាំ​២​០​២​៣​ ​ខេត្ត​បាត់​ដំបង​ប្រមូល​ផល​ស្រូវ​ ​ដំណាំឧស្សាហកម្ម​ ​និង​ដាំ​ដុះ​បានជា​ង​ ​៤​,​៥​លាន​តោន​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​ជិត​ ​២​៧​ម៉ឺន​តោន​ ​ច្រើនជាង​ឆ្នាំ​២​០​២​២​។​

​យោង​តាម​របាយការណ៍​ឆ្នាំ​២​០​២​៣​ ​របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង​ ​បានឲ្យ​ដឹង​ថា​ ​ខេត្ត​នេះ​ក៏បាន​មើលឃើញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​ប្រាក់ចំណូល​សម្រាប់​មនុស្សម្នាក់​ក្នុងរយៈពេល​ប្រាំ​ឆ្នាំមុន​ ​រួម​ជាមួយនឹង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផ្សេងទៀត​។​

​ប្រាក់ចំណូល​ជាមធ្យម​សម្រាប់​មនុស្សម្នាក់​នៅ​ក្នុង​ខេត្ត​បាន​កើន​ឡើង​ដល់​ ​១​.​៧​៦​០​ ​ដុល្លារ​នៅ​ចុង​ឆ្នាំ​២​០​២​២​ ​កើន​ឡើង​ពី​ ​១​.​៥​៣​៤​ ​ដុល្លារ​ក្នុង​ឆ្នាំ​២​០​១​៨​ ​។​

​រដ្ឋបាល​ខេត្ត​បាត់​ដំបង​ក៏បាន​អនុវត្ត​វិធានការ​ក្នុង​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ស្របតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ខេត្ត​សម្រាប់​ការ​បង្កើន​ការ​វិនិយោគ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​នា​ពេល​ខាងមុខ​។​

​ទីក្រុង​បាត់​ដំបង​កំពុង​ត្រូវ​បាន​ប្រែក្លាយ​ទៅជា​ទីក្រុង​ឆ្លាតវៃ​ ​តាមរយៈ​ការ​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទីក្រុង​ ​ប្រព័ន្ធ​លូ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវថ្នល់​ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២​០​២​៥​ ​ក្នុងចំណោម​គម្រោង​កែ​លម្អ​ផ្សេងទៀត​ដែល​កំពុង​ដំណើរការ​។​

​ដោយសារ​ការ​វិនិយោគ​ដ៏​ច្រើន​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ក្រុង​បាត់​ដំបង​ ​គឺជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នឹង​ចូលរួម​ក្នុង​បណ្តាញ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាតវៃ​ក្នុងចំណោម​រដ្ឋ​សមាជិក​អា​ស៊ាន​ទាំង​១​០​។​

​អាកាសយានដ្ឋាន​ត្រូវ​បាន​គេ​កំណត់​ឱ្យ​បើក​ឡើងវិញ​ជា​ប្រភេទ​លំដាប់​ថ្នាក់​4C ​ដែល​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​ ​និង​ដឹកជញ្ជូន​ទំនិញ​ ​និង​រួម​ទាំង​ផ្លូវ​រត់​ប្រវែង​ប្រមាណ​១​៨​០​០​ ​ម៉ែត្រ​ ​ដែល​មាន​សមត្ថភាព​អាច​ទទួល​យន្តហោះ​ដែល​មាន​ស្លាប​ប្រវែង​រហូតដល់​៣​៦​ ​ម៉ែត្រ​។​

​អាកាសយានដ្ឋាន​នេះ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​លើកដំបូង​នៅ​ឆ្នាំ​១​៩​៦​៨​ ​ប៉ុន្តែ​បាន​ផ្អាក​នៅ​ឆ្នាំ​១​៩​៨​៧​។​ ​នៅ​ឆ្នាំ​២​០​១​៨​ ​អាកាសយានដ្ឋាន​ត្រូវ​បាន​បើក​ឡើងវិញ​ ​ប៉ុន្តែ​សម្រាប់​តែ​យន្តហោះ​ឯកជន​ខ្នាត​តូច​ប៉ុណ្ណោះ​។​

​ការសិក្សា​លទ្ធភាព​លើ​កា​របើក​អាកាសយានដ្ឋាន​ឡើងវិញ​នៅតែ​ដំណើរការ​នៅឡើយ​ ​ប៉ុន្តែ​ពេលវេលា​ជាក់លាក់​នៃ​កា​របើក​ជើង​ហោះហើរ​ឡើងវិញ​មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ​។​

Related Posts

Previous Article

​កម្ពុជា​-​ចិន​ ​បាន​ស្វាគមន៍​ឆ្នាំ​២​០​២​៤​ ​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ ​អា​ស៊ាន​-​ចិន​

Next Article

សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល​ស្លែង​: ​ពី​កន្លែង​ធ្វើ​ទារុណកម្ម​រហូត​ក្លាយ​ជា​ទីកន្លែង​សន្តិភាព​ ​និង​ការ​ជញ្ជឹង​គិត​