​ការ​វិនិយោគ​របស់​ចិន ​លើ​វិ​ស​័​យ​កសិកម្ម​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​កម្ពុជា​

ញា​ន​ ​ចំរុង​ / Khmer Times Share:
​រោងចក្រ​ផលិតផល​កសិកម្ម​មួយ​នៅ​កម្ពុជា​។​ ​   ​ខ្មែរ​ថា​ម​ស៍​៖​ ​ប៉ាន​ ​រចនា

 

​អ្នក​ជំនាញ​មកពី​សមាគម​អ្នកស្រាវជ្រាវ​ការវិវត្តន៍​កម្ពុជា​ចិន​បាន​និយាយ​ថា​ ​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិ​ស​័​យ​កសិកម្ម​របស់​ព្រះរាជាណាចក្រកម្ពុជា​បាន​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ ​និង​បង្កើត​ការងារ​ជូន​ប្រជាជន​ក្នុង​ស្រុក​

​លោក​ ​គង់​ ​សេរី​រ​័ត្ន ​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​សង្គម​ចិន​-​កម្ពុជា​ ​មានប្រសាសន៍ថា​ ​ការ​វិនិយោគ​ពី​ប្រទេស​ចិនដីគោក​បាន​បង្កើត​ការងារ​សម្រាប់​ប្រជាជន​រាប់​សែន​នាក់​នៅ​ក​ម្រិ​ត​មូលដ្ឋាន​ ​ក៏ដូចជា​កាត់បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ដទៃទៀត​។​

​ថ្មីៗ​នេះ​ ​រដ្ឋាភិបាល​ចិន​បាន​បន្ថែម​ថវិកា​ដល់​វិ​ស​័​យ​
កសិកម្ម​ក្នុង​គោលបំណង​នាំចេញ​ដំណាំ​ទៅ​ទីក្រុង​មួយ​ចំនួន​របស់​ចិន​។​ ​លោក​បាន​បន្ថែម​ថា​ ​ការ​វិនិយោគ​នេះ​នឹង​ជំរុញ​សមត្ថភាព​ ​និង​សក្តានុភាព​របស់​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផ្សេងទៀត​។​

​កាលពី​ខែមុន​ ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន​គឺ​ ​Danong​ ​Agricultural​ ​Development​ ​Group​ ​បាន​បង្ហាញ​ការ​ចាប​់អារម្មណ៍​ក្នុង​ការ​វិនិយោគ​ថវិកា​ ​១​២​,​៧​ ​ពាន់​លាន​ដុល្លារ​ទៅលើ​វិ​ស​័​យក​សិ​ឧស្សាហកម្ម​ចំនួន​ ​៧​៥​ ​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង​ ​១​ ​ម៉ឺន​ហិកតា​ក្នុង​ខេត្ត​បាត់​ដំបង​ ​ពោធិ៍សាត់​ ​សៀមរាប​ ​និង​កំពង់ធំ​។​

​ថ្លែងប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​លោក​ ​តាន់​ ឃី​ម៉េង​ ​ដៃគូ​គ្រប់គ្រង​ក្រុមហ៊ុន​ ​Baker​ ​Till​y​ (​Cambodia) ​Co​., ​L​t​d​. ​និង​ជា​អ្នកជំនាញ​ក្នុង​ការ​វិនិយោគ​ធុរកិច្ច​បាន​មាន​ប្រសាសន៍ថា​ “​ប្រទេស​ចិន​គឺជា​មជ្ឈមណ្ឌល​ផលិតកម្ម​របស់​ពិភពលោក​ ​ហើយ​គោល​នយោបាយ​របស់​ពួក​គេ​ក្នុងរយៈពេល​បី​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ​បាន​អភិវឌ្ឍ​ដោយ​ជោគជ័យ​។​ ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទីពីរ​របស់​ពិភពលោក​។​ ​ការ​រីក​ចម្រើន​បាន​រីក​រាលដាល​នៅ​ក្នុង​ខេត្ត​-​ក្រុង​ភាគ​ច្រើន​ ​ដោយ​បាន​ពង្រីក​កំណើន​សេដ្ឋកិច្ច​ពី​ទីក្រុង​ធំ​ៗ​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​ទីក្រុង​នីមួយៗ​ក្នុង​ប្រទេស​ចិន​មាន​ភាព​រឹង​មាំ​ខុសៗគ្នា​ក្នុង​ឧស្សាហកម្ម​ចម្រុះ​ ​ហើយ​កម្ពុជា​អាច​ប្រើប្រាស់​កត្តា​ជោគជ័យ​របស់​ខ្លួន​ក្នុង​ការ​នាំ​យក​ឧស្សាហកម្ម​ ​និង​ពាណិជ្ជកម្ម​ពី​ទីក្រុង​ផ្សេងៗ​គ្នា​ ​ដែល​នឹង​ជំរុញ​ដំណើរ​ឆ្ពោះទៅ​រកការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តាម​ទីក្រុង​ធំ​ៗ​ដូចជា​ ​ក៏ដូចជា​តំបន់​ដែល​មាន​ការ​អភិវឌ្ឍន៍​តិច​ ​និង​តំបន់​ដាច់ស្រយាល​ផ្សេង​ទៀត​ ​ដែល​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ​និង​ការ​បែង​ចែក​ទ្រព្យសម្បត្តិ​។​

Related Posts

Previous Article

​ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើទឹក​សន្សំសំចៃ​ ​ខណៈ​រដូវវស្សា​បញ្ចប់​លឿន​ជាង​ឆ្នាំមុន​

Next Article

អ៊ុយ​ក្រែ​ន​ស្នើ​កម្ពុជា​គាំទ្រ​លើ​បច្ចេកទេស​ ​និង​ការ​ហ្វឹកហ្វឺន​បោស​ស​ម្អា​ត​មីន​បន្ថែម​