ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣៖ ខេត្តកំពង់ឆ្នាំងជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុបចំនួន១៧ គ្រឿង

Khmer Times Share:
ក្រុមអត្តពលិកវ័យក្មេងចូលរួមក្នុងកម្មវិធីប្រកូតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣។ AKP

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣  ត្រូវបានបញ្ចប់ដោយជោគជ័យកាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីបានប្រព្រឹត្តិទៅអស់រយៈពេលដប់ថ្ងៃ។

ខេត្តកំពង់ឆ្នាំជាប់ចំណាត់ថ្នាក់លេខ១ ដោយរកបានមេដាយសរុបចំនួន១៧ គ្រឿង រួមមានមេដាយមាស៧ គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរឹទ្ធ៥ គ្រឿង បន្ទាប់មករាជធានីភ្នំពេញទទួលបានមេដាយសរុបចំនួន១៨គ្រឿង មេដាយមាស៦គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរឹទ្ធ៧ គ្រឿងនិងខេត្តស្ទឹងត្រែងទទួលបានមេដាយសរុបចំនួនមាន៩គ្រឿង មេដាយមាស៦គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ដោយឡែកខេត្ត​ចំនួន​៤ រួមមានខេត្ត កែប កោះកុង ព្រះសីហនុ និង​ព្រះវិហារ មិន​ទទួលបាន​មេដាយអ្វីទាំងអស់​។

ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សាជាតិឆ្នាំ២០២៣ បានកោតសរសើរចំពោះគណៈកម្មការរៀបចំ ស្ថាប័នពាក់ព័ន្ធ ក្រសួងស្ថាប័ន និងប្រតិភូកីឡាខេត្ត-ក្រុងដែលបានចូលរួមសហការក្នុងការធ្វើអោយកម្មវិធីប្រកួតនេះទទួលបានជោគជ័យ។

ប្រតិភូកីឡា គ្រូបង្វឹក និងអត្តពលិកសរុបចំនួន ២,៦០០ នាក់ មកពី២៥ រាជធានី-ខេត្ត បានចូលរួមប្រកួតកីឡាចំនួន១០ប្រភេទ លើវិញ្ញាសាចំនួនកីឡាចំនួន៥១  ដើម្បីដណ្តើមប្រកួតដណ្តើមយកមេដាយចំនួន៥៣១គ្រឿង ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣។ Lim Nary – AKP

Related Posts

Previous Article

សមាជិកសភាបាន​បោះឆ្នោត​ជ្រើសតាំង​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​ថ្មី

Next Article

​សិស្ស​កម្ពុជា​ជាង​៤​០​ម៉ឺន​នាក់​ ​ទទួល​ប្រយោជន៍​ពី​កំណែ​ទម្រង់​គុណភាព​អប់រំ​របស់​ធនាគារ​ពិភពលោក​