​ធនាគារ​ពិភពលោក​៖​ ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន​ ​ខណៈ​មានផល​ប៉ះពាល់​ក្នុងស្រុក​និង​ពី​ខាងក្រៅ​

Share:
​ធនាគារ​ពិភពលោក​កែប្រែ​កំណើន​ ​០​.​៥​ ​ភាគរយ​ ​នៅ​ឆ្នាំនេះ​។​ ​P​AS​

​ធនាគារ​ពិភពលោក​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃពុធ​ថា​ ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​ក​ម្រិ​ត​ ​៥​.​៤​ ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៣​ ​ដែល​ធ្លាក់ចុះ​បន្តិច​ពី​ការ​ព្យាករណ៍​ ​៥​.​៥​ ​ភាគរយ​ ​ក្នុង​ខែ​ឧសភា​។​

​ទស្សនវិស័យ​ពាក់កណ្តាល​ឆ្នាំ​របស់​ធនាគារ​ពិភពលោក​សម្រាប់​ប្រទេស​កម្ពុជា​ ​បង្ហាញ​ថា​ ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់​ ​៥​.​៨​ ​ភាគរយ​ ​នៅ​ឆ្នាំ​២​០​២​៤​ ​និង​ ​៦​.​១​ ​ភាគរយ​ ​នៅ​ឆ្នាំ​២​០​២​៥​ ​ដោយមាន​ការ​រំពឹង​ទុក​ពី​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​។​

​លោកស្រី​ ​Mar​yam​ S​a​l​i​m​ ​ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ក្នុង​ទី​ក្រុងភ្នំពេញ​ថា​ “​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ ​កម្ពុ​ជាចាំបាច់​ត្រូវ​គាំទ្រ​វិ​ស​័​យ​ឯកជន​ដែល​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​ ​ហើយ​នេះ​អាច​សម្រេច​បាន​ដោយ​វិធាន​ការបន្ទាន់​ ​ដើម្បី​កែ​លម្អ​ការ​អនុវត្ត​វិ​ស​័​យ​សាធារណៈ​”​។​

​លោកស្រី​បាន​បន្ថែម​ថា​៖​ ​«​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ក៏​ជា​អាទិភាព​ដែរ​ ​ហើយ​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​គឺ​ត្រូវការ​ដើម្បី​ស្ដារ​ទំហំ​សារពើពន្ធ​ឡើងវិញ​»​។​

​របាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ​ទោះបីជា​មានការ​វិនិយោគ​ធំ​ៗ​នៅ​ក្នុង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សាធារណៈ​ក៏ដោយ​ ​សមត្ថភាព​ដឹកជញ្ជូន​ ​និង​ភ​័ស្តុ​ភារ​កម្ម​នៅ​មាន​ក​ម្រិ​ត​ ​និង​ការ​ផ្គត់ផ្គង់​ថាមពល​ដែល​មិនទាន់​គ្រប់គ្រាន់​ ​បាន​បន្ត​ធ្វើ​ឱ្យ​មានការ​ចំណាយ​ខ្ពស់​លើ​អាជីវកម្ម​ ​និង​អ្នកប្រើប្រាស់​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​ក្នុងរយៈពេល​ខ្លី​ ​ផល​ប៉ះពាល់​អវិជ្ជមាន​ផ្ទួនៗគ្នា​ ​ដែល​បណ្តាលមកពី​ជំងឺរាតត្បាត​ ​ជម្លោះ​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​និង​អត្រា​ការប្រាក់​អន្តរជាតិ​ខ្ពស់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​រារាំង​ដល់​កំណើន​។​

​របាយការណ៍​ក៏បាន​ឱ្យ​ដឹង​ថា​ វិ​ស​័​យ​ទេសចរណ៍​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ហើយ​ខណៈ​ពេល​ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កំពុង​ត្រលប់​មកវិញ​ ​ចំនួន​ដែល​ទទួល​បាន​នៅ​តាម​គោលដៅ​សំខាន់​ៗ​គឺ​ទាប​ជាង​ក​ម្រិ​ត​មុន​ការ​រាតត្បាត​។​

​ការ​វិនិយោគ​លើ​ការ​ផលិត​ទំនិញ​ ​រួម​ទាំង​ស​ម្លៀ​ក​បំពាក់​ ​និង​ការនាំចេញ​ផលិតផល​សម្រេច​ ​មានការ​ធ្លាក់ចុះ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវ​ការ​សកល​ទាប​ ​ដោយ​បន្ថែម​ថា​ ​ជា​លទ្ធផល​ ​ការ​ផលិត​បាន​ធ្លាក់ចុះ​ ​៥​ ​ភាគរយ​។​

​របាយការណ៍​នេះ​បាន​បន្ត​ថា​៖​ ​«​នា​ពេល​ខាងមុខ​ ​កំណើន​សេដ្ឋកិច្ច​អាច​នឹង​រង​ផល​ប៉ះពាល់​បន្ថែម​ទៀត​ដោយ​ការ​ធ្លាក់ចុះ​តម្រូវ​ការ​សកល​ ​ឬ​វិបត្តិ​តម្លៃ​ប្រេង​ ​និង​តម្លៃ​ស្បៀងអាហារ​ដែល​កែប្រែ​ថ្មី​»​។​ “​ចំពោះ​បញ្ហា​ក្នុងស្រុក​វិញ​ ​ការ​កើន​ឡើង​បំណុល​គ្រួសារ​ ​និង​ឥណទាន​ក្នុងស្រុក​ក្នុង​វិ​ស​័​យ​អចល​ន​ទ្រព្យ​នៅតែ​ជា​ហា​និ​ភ័យ​”​។​

​របាយការណ៍​ដដែល​ក៏បាន​បញ្ជាក់​ថា​ ​ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ ​ដើម្បី​បង្កើន​ផលិតភាព​ ​និង​ការប្រកួតប្រជែង​ ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​ការ​តភ្ជាប់​ ​និង​ការ​បង្កើន​នូវ​ជំនាញ​កម្លាំង​ពលកម្ម​ ​អាច​ជួយ​កម្ពុជា​ជំរុញ​កំណើន​ដែល​ផ្អែកលើ​ផលិតភាព​និង​កាន់តែ​មាន​និរន្តរភាព​។​​ X​in​h​u​a

Related Posts

Previous Article

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ ​ប្រកាស​គម្រោង​ថ្មី​សម្រាប់​លើក​ក​ម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

Next Article

​សន្និសីទ​ស្តីពី​សមិទ្ធិ​ផល​ក្នុង​កិច្ចការ​ព្រំដែន​វៀតណាម​-​កម្ពុជា​