ទឹកជំនន់​បាន​ប៉ះពាល់​ទីក្រុងនិង​ខេត្ត​ចំនួន​២០​ក្នុង​ប្រទេស​កម្ពុជា ដោយបានសម្លាប់មនុស្ស​៦​នាក់​

Share:
តំបន់​ដែលជន់លិច​​ក្នុង​ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។ AFP

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃសុក្រថា ទឹកជំនន់ទន្លេមេគង្គបានជន់លិច និងបានប៉ះពាល់ដល់តំបន់ផ្សេងៗគ្នាក្នុងទីក្រុង និងខេត្តចំនួន២០ នៅទូទាំងប្រទេសកម្ពុជា ដែលមកដល់ពេលនេះបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់។

លោក សុទ្ធ គឹមកុលមុនី បាន​ប្រាប់​សារព័ត៌មានស៊ីនហួ​ថា​៖ «​គ្រួសារ​ចំនួន ២៩ ៤៨៩ បាន​រង​ផល​ប៉ះពាល់ ដោយ​ក្នុង​នោះ ២ ០២៩ នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​»។

លោក​បាន​និយាយ​ថា​៖ «​ទឹកជំនន់​បាន​ឆក់យក​ជីវិត​មនុស្ស​៦​នាក់ និង​៦​នាក់​ផ្សេង​ទៀត​រង​របួស​។

លោក កុលមុនី បន្ថែមថា ទឹកជំនន់ដែលជាធម្មតាកើតឡើងក្នុងប្រទេសកម្ពុជានៅចន្លោះខែសីហា ដល់ខែតុលា ក៏បានជន់លិចស្រូវចំនួន ២២ ៧១៣ និងដំណាំចំនួន ៣ ០២៦ ហិកតា ផ្សេងទៀតផងដែរ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យបាននិយាយថា ប្រទេសកម្ពុជាក៏បានកត់ត្រាអ្នកស្លាប់ចំនួន ៧៣នាក់ដោយសាររន្ទះបាញ់ និង ៩ នាក់បានស្លាប់ដោយសារខ្យល់ព្យុះក្នុងខែមករាដល់ខែកញ្ញា។

ទឹកជំនន់​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០០​ត្រូវ​បាន​គេ​រាយការណ៍​ថា​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាង​៧០​ឆ្នាំ។ របាយការណ៍ផ្លូវការដែលចងក្រងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០០ បានកត់ត្រាចំនួនអ្នកស្លាប់ចំនួន៣៤៧នាក់ (៨០ភាគរយជាកុមារ) ។ Xinhua

Related Posts

Previous Article

​ការ​កសាង​រួមគ្នា​នៃ​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ត្រូវ​បាន​គូស​បញ្ជាក់​

Next Article

​ព្រះករុណា​ព្រះបាទនរោត្តម​ ​សី​ហ​មុនី​ ​នឹង​យាង​សម្ពោធ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​នៅដើម​ខែវិច្ឆិកា​