អង្គការសង្គម​អភិ​រក្ស​សត្វព្រៃ​និង​អាជ្ញាធរ​មូលដ្ឋាន​អប់រំ​សិស្ស​អនុវិទ្យាល័យ​និង​សិស្ស​វិទ្យាល័យ​អំពី​ប្រភេទ​សត្វ​ជិត​ផុតពូជ​

Khmer Times Share:
រូបភាព​៖​ ​W​CS ​Cam​bo​d​i​a

​នៅ​ក្នុង​កម្មវិធី​ទេសភាព​បឹង​ទន្លេសាប​របស់​អង្គការសង្គម​អភិ​រក្ស​សត្វព្រៃ​(​W​CS)​ដែល​ជា​កម្មវិធី​ផ្សព្វផ្សាយ​សហគមន៍​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​ក្នុង​តំបន់​អំពី​ការ​អភិ​រក្ស​សត្វព្រៃ​ ​និង​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​ការ​ការពារ​ ​និង​អភិ​រក្ស​ធនធានធម្មជាតិ​។​

​ដោយមាន​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ ​និង​អាជ្ញាធរ​ស្រុក​ ​អង្គការសង្គម​អភិ​រក្ស​សត្វព្រៃ​តែងតែ​ផ្តល់​ការ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​ ​និង​លោកគ្រូ​អ្នក​គ្រូ​ ​អំពី​គម្រោង​ទេសភាព​អាង​ត្រពាំង​ថ្ម​ ​អំពី​ប្រភេទ​សត្វ​ជិត​ផុតពូជ​នៅ​ក្នុង​ភូមិ​របស់​ពួកគេ​ ​ព្រមទាំង​អប់រំ​ពួកគេ​អំពី​ ​ការ​គំរាមកំហែង​ ​ការ​ប្រឈម​ ​និង​សារៈសំខាន់​នៃ​ប្រភេទ​សត្វ​ទាំងនោះ​ ​និង​ការ​អំពាវនាវ​ឱ្យ​មាន​វិធានការ​អនុវត្ត​ច្បាប់​ស្តីពី​សត្វព្រៃ​។​

​យោង​តាម​អង្គការសង្គម​អភិ​រក្ស​សត្វព្រៃ​កម្ពុជា​(​W​CS ​Cam​bo​d​i​a​)​បាន​ឱ្យ​ដឹង​ថា​ ​គោលបំណង​សំខាន់​នៃ​សកម្មភាព​នេះ​ ​រួម​មានការ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​តំបន់​ការពារ​ ​ច្បាប់​ជលផល​ ​ការ​ទប់​ស្កាត់​ការប្រើប្រាស់​សារធាតុ​គីមី​ដែល​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​តំបន់​ការពារ​ ​ក៏ដូចជា​ការអប់រំ​ប្រជាជន​អំពី​ការ​រីក​រាលដាល​និង​វិធីសាស្ត្រ​ ​ដើម្បី​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី​(N5N1)​។​

“​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​ដែន​ជម្រក​សត្វព្រៃ​ ​យើង​ក៏បាន​បញ្ចូល​ខ្លឹមសារ​អប់រំ​ស្តីពី​ជលផល​ ​ដែល​ផ្តោត​លើ​ការ​ហាមឃាត់​ការ​នេសាទ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ការពារ​ ​ការ​ហាមឃាត់​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ ​និង​ការ​នេសាទ​ក្នុង​រដូវ​ត្រី​ពង​”​។​

​អង្គការសង្គម​អភិ​រក្ស​សត្វព្រៃ​ក៏​សង្ឃឹម​ថា​ ​តាមរយៈ​សកម្មភាព​ទាំងនេះ​ ​សហគមន៍​មូលដ្ឋាន​នឹង​ចូលរួម​ក្នុង​ការ​ការពារ​ ​និង​អភិ​រក្ស​ធនធាន​បរិស្ថាន​នៅ​ក្នុង​តំបន់​ពិសេស​នេះ​។​

Related Posts

Previous Article

​ក្រុមហ៊ុន​ផលិត​សំបក​កង់​របស់​ចិន​មួយទៀត​ពិចារណា​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​

Next Article

យន្តហោះ​ចិន​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​កម្ពុជា​