​រដ្ឋសភា​កម្ពុជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​តភ្ជាប់​រវាង​ប្រជាជន​ ​និង​ប្រជាជន​ជាមួយ​ខេត្ត​ ​L​i​a​on​in​g​ ​របស់​ប្រទេស​ចិន​

Share:

​រដ្ឋសភា​កម្ពុជា​បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វប្បធម៌​ ​និង​ការ​តភ្ជាប់​រវាង​ប្រជាជន​កម្ពុជា​ ​និង​ប្រជាជន​ខេត្ត​ ​L​i​a​on​in​g​ ​ប្រទេស​ចិន​។​

​ឯកឧត្តម​ ​វង​ ​សូត​ ​អនុប្រធាន​ទី​២​ ​នៃ​រដ្ឋសភា​ ​បាន​លើកឡើង​បែប​នេះ​ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​លោក​ ​Wan​g​ ​M​in​g​y​u ​អនុប្រធាន​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ប្រចាំ​ខេត្ត​ ​L​i​a​on​in​g​ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ ​កាល​ពីព្រឹកមិញ​។

ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​ ​វង​ ​សូត​ ​បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ​ ​ហើយ​បាន​សម្តែង​ការ​គាំទ្រ​របស់​រដ្ឋសភា​កម្ពុជា​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន​នា​ពេលថ្មីៗនេះ​ ​ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​ជូន​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​ ​M​in​g​y​u ​បាន​ជម្រាប​ជូន​ ​ឯកឧត្តម​ ​វង​ ​សូត​ ​អំពី​ការ​អភិវឌ្ឍន៍​ខេត្ត​ ​L​i​a​on​in​g​ ​ដែល​ជា​ខេត្ត​មាន​សក្តានុពល​របស់​ប្រទេស​ចិន​ ​ជាពិសេស​ផ្នែក​ឧស្សាហកម្ម​ ​កសិកម្ម​ ​បច្ចេកវិទ្យា​ ​និង​ការអប់រំ​។​ ​លោក​ក៏បាន​សន្យា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​លើក​ក​ម្ពស់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍​ ​និង​វប្បធម៌​រវាង​ទីក្រុង​ ​L​i​a​on​in​g​ ​និង​កម្ពុជា​ ​ជាពិសេស​ពង្រឹង​ស​ម្ព័ន្ធ​ភាព​ទីក្រុង​ ​រវាង​ខេត្ត​ ​L​i​a​on​in​g​ ​និង​ខេត្ត​ព្រះ​សី​ហ​នុ​។​

​ឯកឧត្តម​ ​វង​ ​សូត​ ​បាន​កោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​ក្នុង​ខេត្ត​ ​L​i​a​on​in​g​ ​និង​គាំទ្រ​ដល់​ស​ម្ព័ន្ធ​ភាព​ទីក្រុង​បងប្អូន​រវាង​ខេត្ត​ទាំងពីរ​ ​ដើម្បី​ផ្តល់​ផលប្រយោជន៍​រួម​ដល់​ប្រជាជន​ទាំងពីរ​។​ C. N​i​k​a​ – ​A​K​P

Related Posts

Previous Article

​កំពង់ទឹក​ខាងកើត​ប្រាសាទ​ព្រះ​ខ័ន​អាច​នឹង​បញ្ចប់​នា​ពេល​ឆាប់ៗ​ខាងមុខ​

Next Article

​កម្មវិធី​អាហារូបករណ៍​ ​F​u​l​bright​ ​US​-​A​SEA​N ​Visit​in​g​ ​Scholar​ ​Initiative​ ​សម្រាប់​ឆ្នាំ​២​០​២​៤​