ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​នៅតែ​ជា​អាទិភាព​សម្រាប់​កម្ពុជា​

Share:

ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​បាន​ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់ផ្លូវ​ជាតិ​លេខ​៥​ ​ប្រវែង​ ​២​៤​៦​.​១​៥​ ​គីឡូម៉ែត្រ​ ​ពី​ព្រែក​ក្តាម​ ​ក្នុង​ ​ខេត្ត​កណ្តាល​ ​ដល់​ក្រុង​បាត់​ដំបង​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កំពង់ឆ្នាំង​ថ្ងៃពុធ​ ​ថា​ ​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​នៅតែ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល​នៃ​រដ្ឋសភា​នីតិកាល​ទី​៧​។​

​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ​រាជរដ្ឋាភិបាល​នឹង​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បន្ថែម​ទៀត​ឱ្យ​ដូចជា​សរសៃឈាម​ក្នុង​ខ្លួនមនុស្ស​។​

​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ឱ្យ​មានការ​កែ​លម្អ​បន្ថែម​ទៀត​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​ដែល​មានស្រាប់​ទាំងអស់​ ​រួម​ទាំង​ផ្លូវ​រថភ្លើង​ពីរ​ខ្សែ​ប្រវែង​ ​៦​៥​០​ ​គីឡូម៉ែត្រ​ដែល​ត្រូវ​បាន​សាងសង់​ក្នុង​សម័យ​អាណានិគម​បារាំង​ចន្លោះ​ឆ្នាំ​១​៩​៣​០​ ​និង​ ​១​៩​៤​០​ ​និង​បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ក្នុង​ឆ្នាំ​២​០​១​៨​ ​ដើម្បី​សម្រួល​ដល់​ការ​​​ដឹកជញ្ជូន​សាធារណៈ​បន្ថែម​ទៀត​។​

​ឯកឧត្តម​បណ្ឌិត​បាន​គូស​បញ្ជាក់​ថា​ “​ការ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ថ្មី​មិនមែន​ជា​គម្រោង​ងាយស្រួល​នោះ​ទេ​ ​យើង​ត្រូវធ្វើ​កិច្ចការ​ជាច្រើន​ ​រួម​ទាំង​ការសិក្សា​លទ្ធភាព​ ​និង​ថវិកា​បន្ថែម​ទៀត​ ​ប៉ុន្តែ​យើង​នឹង​បន្ត​ផ្តល់​អាទិភាព​ [​ដល់​គម្រោង​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ]”​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក៏បាន​លើកឡើង​អំពី​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥​០​C ​ពី​ខេត្ត​កំពង់ឆ្នាំង​ ​ដល់​ខេត្ត​កំពង់ធំ​ផង​ដែរ​។​

​យោង​តាម​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​សម្រាប់​ឆ្នាំក្រោយ​ ​រាជរដ្ឋាភិបាល​នឹង​អនុវត្ត​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​មួយ​ចំនួន​ ​រួម​មាន​ ​ការ​សាងសង់​ផ្លូវជាតិ​លេខ​៥​០​C​ការពង្រីក​ផ្លូវជាតិ​លេខ​៦​ពី​ត្រពាំង​ធំ​ ​ទៅ​ស្ល​ក្រាម​ ​ក្នុង​ខេត្ត​សៀមរាប​ ​គម្រោង​សាងសង់​ (​ដំណាក់កាល​ទី​១​) ​នៃ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​៣​ ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​ ​រួម​នឹង​ស្ពាន​ចំនួន​ពីរ​ ​និង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧​០​B ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧​ ​ទៅ​ផ្លូវជាតិ​លេខ​១​១​។

Related Posts

Previous Article

​ត្រឡប់ទៅ​អតីតកាល​៖​ ​យល់​ដឹង​ពី​ប្រវត្តិ​សា​ស្រ​នៃ​ចក្រភព​អង្គរ​នៅ​សារមន្ទីរ​ ​Royal​ ​Alb​e​r​t​a​

Next Article

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ​ផ្តល់​អត្ថប្រយោជន៍​ដល់​សេដ្ឋកិច្ច​ ​និង​ជីវភាព​ប្រជាជន​ក្នុងស្រុក​