​អូស្ត្រាលី​គាំទ្រ​វេទិកា​វិ​ស័យ​ឯកជន​នៅ​កម្ពុជា​

Share:
​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ ​និង​មន្ត្រីសភា​ពាណិជ្ជកម្ម​កម្ពុជា​។​A​K​P​

អូស្ត្រាលី​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​វេទិកា​វិ​ស​័​យ​រដ្ឋ​-​ឯកជន​នៅ​កម្ពុជា​ (​G​-​P​S​F​) ​ដែល​ជា​វេទិកា​សម្រាប់​កិច្ច​សន្ទនា​រវាង​រដ្ឋាភិបាល​ ​និង​វិ​ស​័​យ​ឯកជន​នៅ​កម្ពុជា​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​នៅ​ទី​ក្រុងភ្នំពេញ​ ​អូស្ត្រាលី​កំពុង​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​រួម​នៃ​វិ​ស​័​យ​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​វិ​ស​័​យ​ឯកជន​មាន​ភាព​រស់​រ​វើ​គ​គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​លើក​ក​ម្ពស់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប​័ន្ន ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​

​តាមរយៈ​ភាពជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ធន់​នៅ​កម្ពុជា​ (​CAP​RED​) ​អូស្ត្រាលី​កំពុង​ធ្វើការ​ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​វេទិកា​វិ​ស​័​យ​រដ្ឋ​-​ឯកជន​នៅ​កម្ពុជា​។​

​ប្រភព​ដដែល​បាន​និយាយ​ថា​ ​ការពិភាក្សា​នា​ពេលថ្មីៗនេះ​រវាងប្រទេស​អូស្ត្រាលី​ ​CAP​RED​ ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ផ្តោត​លើ​មធ្យោបាយ​ដើម្បី​កែ​លម្អ​វេទិកា​វិ​ស​័​យ​រដ្ឋ​-​ឯកជន​នៅ​កម្ពុជា​អោយ​ប្រកប​ទៅ​ដោយ​បរិ​យា​ប​័ន្ន ​និង​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​ ​ដោយ​បាន​ចង្អុលបង្ហាញ​ថា​ ​ជាពិសេស​ ​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​ការងារ​បច្ចេកទេស​ទាំង​ ​១​៤​ ​នៅ​ថ្នាក់​ជាតិ​ ​និង​គាំទ្រ​កិច្ច​សន្ទនា​សាធារណៈ​ ​និង​ឯកជន​នៅ​ថ្នាក់​ខេត្ត​។​

​ស្ថានទូត​បាន​បន្ថែម​ទៀត​ថា​ ​តាមរយៈ​ការ​សម្របសម្រួល​ធាតុ​ចូល​ពី​វិ​ស​័​យ​ឯកជន​របស់​កម្ពុជា​ ​វេទិកា​វិ​ស​័​យ​រដ្ឋ​-​ឯកជន​នៅ​កម្ពុជា​អាច​រួមចំណែក​ផ្តល់​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច​នៅ​កម្ពុជា​។​ ​ឥទ្ធិពល​នៃ​ការងារ​នេះ​អាច​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​បង្កើន​ឱកាស​ ​បង្កើត​ការងារ​ ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​ C. N​i​k​a​ – ​A​K​P

Related Posts

Previous Article

​អ្នកនាំពាក្យ​ពន្យល់​រឿង​លួច​កាប់​ដើម​គ្រញូង​នៅ​តំបន់​អង្គរ​

Next Article

​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ RC​E​P​ ​ដោយ​នេះ​មើលឃើញ​ពី​ការ​កើន​ឡើង​នៃ​ការនាំចេញ​