បំណុល​សាធារណៈ​កម្ពុជា​មាន​ចំនួន​ ​១​១​,​២​៤​ ​ពាន់​លាន​ដុល្លារ​

C​h​e​a​ Van​y​u​t​h​ / Khmer Times Share:

យោង​តាម​ព្រឹត្តិ​ប​ត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ដែល​ចេញផ្សាយ​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​កាលពី​ស​ប្តាហ៍​មុន​បំណុល​សាធារណៈ​កម្ពុជា​មាន​ចំនួន​ ​១​១​,​២​៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២​០​២​៣​ ​ហើយ​ហា​និ​ភ័យ​គឺ​នៅ​មាន​ក​ម្រិ​ត​ទាប​។​

​យោង​តាម​ប្រភព​ដដែល​ ​សមាសភាព​បំណុល​សាធារណៈ​ទាំងនេះ​រួម​មាន​ ​៤​៦​ភាគរយ​ជាដុល្លារ​អាមេរិក​ ​១​៩​ភាគរយ​ជា​អេ​ស​ដេអ៊ែ (S​D​R) ​១​១​ ​ភាគរយ​ ​ជាយ័ន​ចិន​ ​១​១​ ​ភាគរយ​ជា​យេ​ន​ជប៉ុន​ ​៧​ភាគរយ​ជា​អឺ​រ៉ូ ​និង​៦​ភាគរយ​ជា​រូបិយប័ណ្ណ​ជាតិ​ ​និង​រូបិយប័ណ្ណ​ផ្សេងៗ​។​

​ក្នុងចំណោម​នោះ​ ​៩​៩​,​៥​ ​ភាគរយ​ ​ឬ​ស្មើនឹង​១​១​,​១​៩​ ​ពាន់​លាន​ដុល្លារ​ ​គឺជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ ​ហើយ​នៅសល់​ជា​បំណុល​សាធារណៈ​ក្នុង​ប្រទេស​។​

​ទន្ទឹម​នឹង​នេះ​៦​៤​ភាគរយ​នៃ​បំណុល​សាធារណៈ​គឺជា​ការខ្ចី​ពី​ដៃគូ​ក្របខ័ណ្ឌ​ទ្វេភាគី​ ​ខណៈ​ដែល​៣​៦​ភាគរយ​បាន​មកពី​ដៃគូ​ក្របខ័ណ្ឌ​ពហុភាគី​។​ ​បំណុល​សាធារណៈ​ក្នុង​ប្រទេស​មាន​ចំនួន​ ​០​,​៥​ ​ភាគរយ​។​

​នៅ​ឆ្នាំ​២​០​២​៣​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា​សរុប​ចំនួន​ ​១​,​៨​១​ ​ពាន់​លាន​ដុល្លារ​ ​សម​មូល​នឹង​១​.​៣​៣​៩​,​២​២​ ​លាន​ S​D​R ​ដែល​ស្មើនឹង​៧​៩​ ​ភាគរយ​នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត​។​

​សរុប​មក​ ​ឥណទាន​ទាំងនេះ​សុទ្ធ​សឹង​ជា​ឥណទាន​មាន​ក​ម្រិ​ត​សម្បទាន​ខ្ពស់​ដោយមាន​ធាតុ​អំណោយ​ជាមធ្យម​ប្រមាណ​៤​៥​ ​ភាគរយ​” ​។​

“​គោលបំណង​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​ទាំងនេះ​គឺ​សម្រាប់​បំពេញ​តម្រូវ​ការ​ហិរញ្ញប្បទាន​ក្នុង​វិ​ស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ ​និង​ផលិតភាព​សេដ្ឋកិច្ច​របស់​ប្រទេស​”​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​និយាយ​កាលពី​ពេលថ្មីៗនេះ​ថា​ ​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ជួយ​ប្រទេស​ក្នុង​ការ​កាត់បន្ថយ​ការ​ខ្ចីប្រាក់​ពី​បរទេស​។​

​លោក​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ​២​០​២​៣​ ​ស្តីពី​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​ ​៤​ ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​ ​១​៤​ ​ខែកុម្ភៈ​ថា​ “​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ពង្រឹង​ភាពជា​ម្ចាស់​ ​និង​តួនាទី​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទទួលខុសត្រូវ​ចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ​ ​និង​កាត់បន្ថយ​ការ​ខ្ចីប្រាក់​ពី​បរទេស​”​។​

​លោក​បាន​បន្ត​ថា​ ​នេះ​បាន​ឆ្លុះបញ្ចាំង​អោយ​ឃើញ​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​កំពុង​ដើរតាម​ស្តង់​ដារ​អន្តរជាតិ​ ​និង​ឧត្តមភាព​។​

​លោក​បាន​បន្ត​ថា​ “​កម្ពុជា​មិនបាន​បាត់បង់​អធិបតេយ្យភាព​របស់​ខ្លួន​ដោយសារតែ​ការ​ខ្ចីប្រាក់​ពី​បរទេស​ទេ​ ​ខណៈ​ដែល​ក​ម្ចី​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុង​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ”​។​

​នៅ​ក្នុង​ឆ្នាំ​២​០​២​៣​រដ្ឋាភិបាល​បាន​បោះផ្សាយ​លក់​មូលបត្រ​រដ្ឋ​សរុប​ចំនួន​២​៣​៨​ ​ពាន់​លាន​រៀល​ ​ស្មើនឹង​៥​៨​,​២​៦​ ​លាន​ដុល្លារ​អាមេរិក​។​

​នៅ​ក្នុង​ឆ្នាំ​២​០​២​៤​រាជរដ្ឋាភិបាល​គ្រោង​បោះផ្សាយ​មូលបត្រ​រដ្ឋ​ចំនួន​ ​៤​៤​០​ ​ប៊ី​លាន​រៀល​ ​ដែល​ស្មើនឹង​ប្រមាណ​ ​១​០​៨​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្តល់​ប្រាក់ចំណូល​ផ្ទាល់​ ​និង​ធានា​ប្រសិទ្ធ​ភាព​នៃ​ការ​វិនិយោគ​ ​និង​និរន្តរភាព​នៃ​ការ​គ្រប់គ្រង​បំណុល​ ​នេះ​បើ​យោង​តាមច្បាប់​ថវិកា​របស់​​​ក្រសួង​សម្រាប់​ឆ្នាំ​២​០​២​៤​ ​។​

​យោង​តាម​ព្រឹត្តិ​ប​ត្រ​នេះ​ ​រដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​សរុប​ចំនួន​ ​៥​១​៩​ ​លាន​ដុល្លារ​សម្រាប់​បំណុល​សាធារណៈ​ទាំង​ក្រៅ​ប្រទេស​ ​និង​ក្នុង​ប្រទេស​។​

​ក្រសួង​បានឲ្យ​ដឹង​ទៀត​ថា​ ​ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​នៅតែ​បន្ត​មាន​ ​«​ចីរភាព​ ​និង​មាន​ហា​និ​ភ័យ​ក​ម្រិ​ត​ទាប​»​។​

Related Posts

Previous Article

​ភ្ញៀវ​ទេសចរ​សរុប​ជាង​៥​៥​ម៉ឺន​នាក់​មក​ក​ម្សាន្ត​បុណ្យ​ទន្លេ​លើក​ទី​៨​នៅ​ខេត្ត​សៀមរាប​

Next Article

C​D​C ​និង​ C​Y​E​A​D​ ​បាន​ពិភាក្សាគ្នា​អំពី​ឱកាស​វិនិយោគ​