ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ឈាន​ដល់​ ​៣​៥​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​៩​ខែ​

Share:

​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បាន​បង្ហាញ​កាលពី​ថ្ងៃអង្គារ​ថា​ ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​សរុប​ជាង​៣​៥​,​១​៦​ប៊ី​លាន​ដុល្លារ​ក្នុងរយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​ដោយ​ធ្លាក់ចុះ​ ​៣​,​៥​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​ប្រភព​បាន​ចង្អុលបង្ហាញ​ថា​ ​ចាប់ពី​ខែ​មករា​ដល់​ខែកញ្ញា​ ​ព្រះរាជាណាចក្រកម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​តម្លៃ​ ​១​៦​,​៩​៤​ ​ប៊ី​លាន​ដុល្លារ​ទៅកាន់​ទី​ផ្សារ​បរទេស​ ​ធ្លាក់ចុះ​ ​០​,​៨​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​ ​ខណៈ​ដែល​ការនាំចូល​ធ្លាក់ចុះ​ ​៥​,​៩​ភាគរយ​មក​ត្រឹម​ ​១​៨​,​២​១​ប៊ី​លាន​ដុល្លារ​។​

​ទី​ផ្សារ​ធំបំផុត​របស់​កម្ពុជា​ ​គឺ​សហរដ្ឋអាមេរិក​ ​ចិន​ ​វៀតណាម​ ​ជប៉ុន​ ​អាល្លឺម៉ង់​ ​កាណាដា​ ​និង​ចក្រភពអង់គ្លេស​។​

​ផលិតផល​សំខាន់​ៗ​របស់​ព្រះរាជាណាចក្រកម្ពុជា​ដែល​បាន​នាំចេញ​រួម​មាន​ស​ម្លៀ​ក​បំពាក់​ ​គ្រឿងចក្រ​ ​និង​ឧបករណ៍​អគ្គិសនី​ ​ផលិតផល​ស្បែកជើង​ ​ទំនិញ​ធ្វើ​ពី​ស្បែក​ ​គ្រាប់​ធញ្ញជាតិ​ ​គ្រឿង​សង្ហា​រឹម​ ​កៅស៊ូ​ ​ផ្លែឈើ​ ​បន្លែ​ គុ​ជ​ ​ប្រដាប់​ក្មេង​លេង​ ​និង​វាយនភណ្ឌ​។​

​ឧស្សាហកម្ម​កាត់​ដេរ​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​គឺជា​វិ​ស័​យ​ដែល​រកចំណូល​ពី​ការ​ប្តូរ​រូបិយប័ណ្ណ​បរទេស​ធំបំផុត​សម្រាប់​ប្រទេស​កម្ពុជា​។​ វិ​ស័យ​នេះ​មាន​រោងចក្រ​ ​និង​សាខា​ប្រហែល​ ​១​១​៣​៣​ ​ដែល​មានកម្ម​ករ​និយោជិត​ប្រមាណ​ ​៨​៤​០​,​០​០​០​នាក់​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​។​

​របាយការណ៍​ផ្លូវការ​បាន​បង្ហាញ​ថា​ ​ក្នុង​ឆ្នាំ​២​០​២​២​កម្ពុជា​បាន​នាំចេញ​ទំនិញ​សរុប​តម្លៃ​ ​២​២​,​៤​ ​ប៊ី​លាន​ដុល្លារ​ ​កើន​ឡើង​ ​១​៦​,​៤​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​ ​ហើយ​បាន​នាំចូល​ទំនិញ​តម្លៃ​២​៩​,​៩​ ​ប៊ី​លាន​ដុល្លារ​ ​កើន​ឡើង​ ​៤​,​៣​ភាគរយ​។​
​A​K​P​- ​ជា​ ​វណ្ណៈ

Related Posts

Previous Article

ខេត្ត​ចំនួន​១​១​របស់​ប្រទេស​កម្ពុជា​ ​រងគ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​និង​ទឹកជំនន់​

Next Article

​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដើម្បី​សម្រេច​បាន​គោលដៅ​បី​ក្នុង​ពេល​តែមួយ​