សភា​តំបន់​អាស៊ី​អញ្ជើញ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​ទទួលបន្ទុក​កិច្ចការ​សង្គម​ ​និង​វប្បធម៌​នៅ​ឆ្នាំក្រោយ​

Share:

សភា​តំបន់​អាស៊ី​ (​A​P​A​) ​បាន​អញ្ជើញ​រដ្ឋសភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍ ​ទ​ទូល​បន្ទុក​កិច្ចការ​សង្គម​ ​និង​វប្បធម៌​នៅ​ឆ្នាំក្រោយ​។​

​អគ្គលេខាធិការ​សភា​តំបន់​អាស៊ី​លោក​បណ្ឌិត​ ​M​o​ham​mad​ R​e​z​a​ ​Ma​j​i​d​i​ ​បាន​ធ្វើ​សំណើ​នេះ​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ ​វង​ ​សូត​ ​អនុប្រធាន​ទី​២​ ​នៃ​រដ្ឋសភា​ ​នៅ​ក្រៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​សភា​តំបន់​អាស៊ី​នៅ​ទីក្រុង​អាន់​តា​លី​យ៉ា​ ​ប្រទេស​តួ​ក​គី​ ​កាលពីដើម​ស​ប្តាហ៍​នេះ​។​

​ឯកឧត្តម​ ​វង​ ​សូត​ ​បាន​ថ្លែង​អំណរគុណ​លោក​បណ្ឌិត​ ​Ma​j​i​d​i​ ​ចំពោះ​ការ​អញ្ជើញ​ដ៏​ប្រពៃ​នេះ​ ​ហើយ​មានប្រសាសន៍ថា​ ​លោក​នឹង​យក​ដំណឹង​នេះ​ដាក់​ជូន​ថ្នាក់​ដឹកនាំ​រដ្ឋសភា​។​

​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​នៃ​កិច្ចការ​សង្គម​ ​និង​វប្បធម៌​របស់​សភា​តំបន់​អាស៊ី​បាន​ជួប​ប្រ​ជុំគ្នា​កាលពី​ខែកញ្ញា​ ​នៅ​ទីក្រុង​បា​គូ​ ​ក្នុង​ប្រទេស​អា​ស៊ែ​បៃ​ហ្សង់ ​ដែល​គ្រោង​នឹង​កាន់​តំណែង​ជា​ប្រធាន​ ​សភា​តំបន់​អាស៊ី​ ​នៅ​ឆ្នាំ​ ​២​០​២​៤​ ​និង​ឆ្នាំ​២​០​២​៥​។​

​កិច្ចប្រជុំ​បា​គូ​បាន​អនុម័ត​សេចក្តីព្រាង​សេចក្តី​សម្រេច​មួយ​ដើម្បី​បង្កើត​គណៈកម្មការ​ស្តីពី​ស្ត្រី​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​សភា​តំបន់​អាស៊ី​ដែល​ត្រូវ​បាន​អនុម័ត​ជាបន្តបន្ទាប់​ដោយ​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៅ​ទីក្រុង​អាន់​តា​លី​យ៉ា​។​

​សមាជិកសភា​មកពី​ទូទាំង​តំបន់​ត្រូវ​ពិចារណា​លើ​សេចក្តី​សម្រេច​នៅ​សម័យប្រជុំពេញអង្គ​របស់​ ​A​P​A​ ​ដែល​រំពឹង​ថា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ដោយ​ ​ប្រទេស​អា​ស៊ែ​បៃ​ហ្សង់​នៅដើម​ឆ្នាំក្រោយ​។​

​ពួកគេ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ឮ​ពី​ក្រុម​ការងារ​ស្តីពី​ប៉ា​ឡេ​ស្ទី​ន​ ​ដែល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៅ​ទីក្រុង​ទីក្រុង​អាន់​តា​លី​យ៉ា​បាន​ឯកភាព​បង្កើត​។​

​ឯកឧត្តម​ ​វង​ ​សូត​ ​ក៏បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ ​បណ្ឌិត​ ​នូ​ម៉ាន​ ​គូ​ទូ​មូស​ (​Pro​f​. ​D​r. Nu​man​Kur​t​u​l​m​uş) ​ប្រធានរដ្ឋសភា​ជាតិ​នៃ​សាធារណរដ្ឋ​តួ​ក​គី​និង​ជា​ប្រធាន​ ​A​P​A​ ​បច្ចុប្បន្ន​ផង​ដែរ​។​

​ឯកឧត្តម​ ​វង​ ​សូត​ ​ក៏បាន​សម្តែង​ការ​អប​អរសាទរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ទួ​រ​គី​ដែល​រំលឹក​ខួប​១​០​០​ ​ឆ្នាំ​ក្នុងនាម​ជា​សាធារណរដ្ឋ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​។​

​ឯកឧត្តម​ ​បាន​កត់​សម្គាល់​ពី​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​ទួ​រ​គី​ ​រួម​ទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំ​ឆ្នាំ​ដល់​ ​១​ ​ប៊ី​លាន​ដុល្លារ​ ​និង​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រឹង​មាំ​រវាង​សភា​ទាំងពីរ​។​

​ក្នុង​សុន្ទរកថា​ទៅកាន់​ក្រុមប្រឹក្សា​ប្រតិបត្តិ​កាលពី​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ឯកឧត្តម​ ​វង​ ​សូត​ ​បាន​រំលឹក​ថា​ ​រដ្ឋសភា​កម្ពុជា​គឺជា​សមាជិក​ស្ថាបនិក​នៃ​សមាគម​សភា​អាស៊ី​ដើម្បី​សន្តិភាព​ (​A​A​P​P​)​។​

​ក្រៅពី​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​ ​A​A​P​P​ ​លើក​ទី​២​ ​ក្នុង​ឆ្នាំ​២​០​០​០​ ​រដ្ឋសភា​បាន​ធ្វើជា​ប្រធាន​សម័យប្រជុំពេញអង្គ​លើក​ទី​៨​ ​របស់​ ​A​P​A​ ​នៅ​ភ្នំពេញ​ក្នុង​ឆ្នាំ​ ​២​០​១​៥​ ​និង​សម័យប្រជុំ​លើក​ទី​៩​ ​នៅ​ខេត្ត​សៀមរាប​នៅ​ឆ្នាំ​បន្ទាប់​។​

​លោក​បាន​មានប្រសាសន៍ថា​ “​ខ្ញុំ​មានទំនុក​ចិត្ត​ថា​ ​អន្តរ​កម្ម​ ​និង​កិច្ច​សន្ទនា​ជា​វិជ្ជមាន​របស់យើង​នឹង​ពន្លឿន​ការ​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក​ ​មិត្តភាព​ ​និង​សាមគ្គីភាព​ក្នុងចំណោម​សមាជិកសភា​ ​និង​រដ្ឋ​ ​ដែល​ជា​ការ​រួមចំណែក​ដល់​សន្តិភាព​ ​ស្ថិរភាព​ ​និង​ការ​អភិវឌ្ឍន៍​នៅ​ទូទាំង​អាស៊ី​ ​និង​ពិភពលោក​”​។​

​សមាជិក​ផ្សេងទៀត​នៃ​គណៈប្រតិភូ​កម្ពុជា​ដែល​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​រួម​មាន​ ​លោក​ ​កែវ​ ​ពិសិដ្ឋ​ ​លេខាធិការ​គណៈកម្មការ​យុត្តិធម៌​ ​និង​នីតិកម្ម​នៃ​រដ្ឋសភា​ ​និង​លោក​ ​ទី​ ​សុគន្ធ​ ​លេខា​គណៈកម្មការ​កិច្ចការ​បរទេស​ ​សហប្រតិបត្តិការ​អន្តរជាតិ​។​
​A​K​P​

Related Posts

Previous Article

សមាគម​និស្សិត​កម្ពុជា​នៅ​សហរដ្ឋអាមេរិក​នាំ​យក​វប្បធម៌​ខ្មែរ​មក​សាកលវិទ្យាល័យ​ ​H​oust​on

Next Article

កម្ពុជា​ប្តេជ្ញា​ធានា​ផ្តល់​តាម​ការ​សន្យា​ចំពោះ​ជនរងគ្រោះ​ដោយសារ​មីន​