​ប្រាក់ចំណូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​Royal​ ​Group​ ​P​h​no​m​ ​P​e​n​h​ ​មាន​កំណើន​កើន​ឡើង​ក្នុង​ឆ្នាំ​២​០​២​៣​

​Jam​e​s ​White​head​ / Khmer Times Share:

​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​បាន​ឱ្យ​ដឹង​ថា​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​Royal​ ​Group​ ​P​h​no​m​ ​P​e​n​h​ (R​G​P​P​S​E​Z​) ​បាន​កត់ត្រា​ប្រាក់ចំណូល​សរុប​ជិត​ ​៦​៤​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​១​៣​៧​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​

​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ជាមួយ​CSX​ក្រោម​ឈ្មោះ​ ​P​P​S​P​ ​រកចំណូល​សរុប​ចំនួន​ ​២​៥​៤​,​៦​៩​ ​ពាន់​លាន​រៀល​សម្រាប់​ឆ្នាំ​២​០​២​៣​ ​ឬ​ជិត​៦​៣​ ​លាន​ដុល្លារ​ ​ដោយ​បាន​កើន​ឡើង​ ​១​៤​៧​,​៣​ ​ពាន់​លាន​រៀល​ ​បើ​ធៀប​នឹង​ចំណូល​ឆ្នាំ​ ​២​០​២​២​ ​ឬ​ជាង​ ​៣​៦​,​៥​ ​លាន​ដុល្លារ​។​

​ប្រធាន​ក្រុមហ៊ុន​ ​P​P​S​E​Z​ ​លោក​ ​គិត​ ​ម៉េង​ ​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ថា​ ​លទ្ធផល​ការងារ​ឆ្នាំ​២​០​២​៣​ ​របស់​ក្រុមហ៊ុន​មាន​ភាព​រឹង​មាំ​ ​បើ​ទោះបីជា​មានផល​ប៉ះពាល់​លើ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​សកល​ ​រួម​ទាំង​ស​ង្រ្គា​ម​អ៊ុយ​ក្រែ​ន​ ​និង​រុស្ស៊ី​ដែល​កំពុង​បន្ត​ ​ដែល​បាន​បង្កើត​បញ្ហា​ប្រឈម​សម្រាប់​អាជីវកម្ម​មួយ​ចំនួន​ ​និង​ភាព​មិន​ប្រាកដប្រជា​នៅ​ក្នុង​ពិភពលោក​។​

​លោក​បាន​បន្ត​ថា​ “​ជា​សំណាងល្អ​ ​ក្រុមហ៊ុន​មិន​រង​ផល​ប៉ះពាល់​ទេ​ ​ដោយសារ​ក្រុមហ៊ុន​នៅតែ​អាច​ទាក់ទាញ​ប្រតិបត្តិ​ក​រដែ​ល​មាន​សក្តានុពល​ថ្មីៗ​ជាច្រើន​ ​ហើយក៏​ដោយសារ​វិនិ​យោគិន​ដែល​មានស្រាប់​របស់យើង​ម្នាក់​ដែល​បាន​សម្រេច​ចិត្ត​ពង្រីក​ប្រតិបត្តិការ​ទៅជា​ទ្រង់ទ្រាយ​ធំ​ជាង​មុន​នៅ​កម្ពុជា​”​។​

​លោក​ក៏បាន​កត់​សម្គាល់​ផង​ដែរ​ថា​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​បន្ត​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​របស់​ខ្លួន​ ​ដើម្បី​លើក​ក​ម្ពស់​បរិយាកាស​វិនិយោគ​ ​ដូចជា​ការ​កែ​លម្អ​ថ្មីៗ​ចំពោះ​ប្រព័ន្ធ​លូ​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ទឹកជំនន់​។​

​លោក​បាន​បញ្ជាក់​ថា​ “​ការ​ជួសជុល​កំពុង​បន្ត​ ​ហើយ​យើង​មានបំណង​កែ​លម្អ​ ​និង​ផ្តល់​នូវ​ការ​តភ្ជាប់​ទៅកាន់​ទីតាំង​ផ្សេងៗ​ ​ដើម្បី​ភាព​ងាយស្រួល​ ​និង​អត្ថប្រយោជន៍​នៃ​ប្រតិបត្តិការ​ទាំងអស់​ដោយ​មិន​មានការ​រំខាន​” ​។​

​របាយការណ៍​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ក្រុមហ៊ុន​ចំនួន​ ​៩​២​ ​មកពី​ប្រទេស​ជប៉ុន​ ​សិង្ហបុរី​ ​ម៉ាឡេស៊ី​ តៃ​វ៉ាន់​ ​កូរ៉េ​ ​ហ្វីលីពីន​ ​ចិន​ ​វៀតណាម​ ​តួ​ក​គី​ ​សហរដ្ឋអាមេរិក​ ​កម្ពុជា​ ​និង​ថៃ​។​

​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចាប់ពី​ឧស្សាហកម្ម​ធុន​ស្រាល​ ​មធ្យម​ ​និង​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ ​រួម​ទាំង​ការ​ផលិត​ផលិតផល​មេកានិច​ ​និង​អគ្គិសនី​ ​ស​ម្លៀ​ក​បំពាក់​ ​និង​ស្បែកជើង​ ​ការ​កែច្នៃ​ម្ហូបអាហារ​ ​និង​កែច្នៃ​ដែល​ទាក់ទង​នឹង​កសិកម្ម​ ​រថយន្ត​ ​គ្រឿងបន្លាស់​រថយន្ត​ ​និង​ការ​ផ្គុំ​គ្រឿងបន្លាស់​ ​នឹង​ភស្តុភារ​។​

​ឯកសារ​ចុះបញ្ជី​នៅ​ខែ​មេសា​ ​ក៏បាន​សង្ខេប​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​បន្ទាប់ពី​ពន្ធ​ ​ឬ​ប្រាក់ចំណូល​សុទ្ធ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​ឡើង​ដល់​ ​៣​២​,​៣​ ​ពាន់​លាន​រៀល​ ​ឬ​ប្រហែល​ ​៧​,​៩​ ​លាន​ដុល្លារ​។​

​បើ​ប្រៀបធៀប​ទៅ​នឹង​ ​៨​,​៥​ ​ពាន់​លាន​រៀល​ ​ឬ​ប្រហែល​ ​២​,​១​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​សម្រាប់​ឆ្នាំ​ ​២​០​២​៣​ ​គឺ​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង​ប្រហែល​ ​២​៧​៦​ ​ភាគរយ​។​

​ទ្រព្យ​សកម្ម​សរុប​ការ​កើន​ឡើង​ ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៣​ ​ដែល​ឈាន​ដល់​ ​៤​៦​៦​,​៩​ ​ពាន់​លាន​រៀល​ ​ឬ​ជិត​ ​១​១​៥​,​៦​ ​លាន​ដុល្លារ​ ​និង​កើន​ឡើង​ពី​ ​៤​៤​៤​,​៤​ ​ពាន់​លាន​រៀល​កាលពីឆ្នាំមុន​។​

​ទ្រព្យ​សកម្ម​រយៈពេល​វែង​ឈាន​ដល់​ ​១​៧​៩​,​២​ ​ពាន់​លាន​រៀល​ ​ហើយ​ទ្រព្យ​សកម្ម​ចរន្ត​ឈាន​ដល់​ ​២​៨​៧​,​៧​ ​ពាន់​លាន​រៀល​។​

​ដោយឡែក​ ​ភាគ​ហ៊ុន​សរុប​របស់​ក្រុមហ៊ុន​មាន​ចំនួន​ ​២​៥​៣​,​៧​ ​ពាន់​លាន​រៀល​ ​ឬ​ប្រហែល​ ​៦​២​,​៨​ ​លាន​ដុល្លារ​ ​កើន​ឡើង​ពី​ ​២​២​៧​,​២​ ​ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​២​០​២​២​ ​និង​កើន​ឡើង​ប្រហែល​ ​១​១​,​៧​ ​ភាគរយ​កាលពីឆ្នាំមុន​។​

​កំណើន​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតែ​មានការ​កើន​ឡើង​ ​បើ​ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​មិន​ល្អ​ ​ដែល​នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ក្នុងស្រុក​ ​គឺ​ក្រុមហ៊ុន​ ​Royal​ ​Group​ ​ដែល​បាន​ទិញ​ភាគ​ហ៊ុន​ភាគច្រើន​ជា​ផ្លូវការ​នៅ​ក្នុង​តំបន់​ ​P​P​S​P​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​២​។​

​ក្រុមហ៊ុន​ ​Royal​ ​Group​ ​តំណាងដោយ​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ខ្លួន​ ​Inter​ ​Logistics​ (​Cam​bo​d​i​a​) ​Co​., ​L​t​d​. ​បាន​ទិញ​ភាគ​ហ៊ុន​ភាគច្រើន​នៅ​ ​P​P​S​P​ ​នៅដើម​ឆ្នាំ​២​០​២​២​ ​ដែល​នៅ​ពេល​នោះ​ ​Royal​ ​Group​ ​បាន​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​គ្រប់គ្រង​របស់​ក្រុមហ៊ុន​។​

​បន្ទាប់មក​ ​លោក​ ​គិត​ ​ម៉េង​ ​ប្រធាន​ក្រុមហ៊ុន​ ​Royal​ ​Group​ ​ត្រូវបានតែងតាំងជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​P​P​S​P​។​ ​ទន្ទឹម​នឹង​នេះ​ ​ក្រុមប្រឹក្សា​ភិ​បាល​ ​P​P​S​P​ ​បាន​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន​ទៅជា​ ‘​Royal​ ​Group​ ​P​P​S​P​’ (R​G​P​P​S​P​) ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រចនា​ស​ម្ព័ន្ធ​កម្មសិទ្ធិ​ថ្មី​របស់​ខ្លួន​។​

​ក្រុមហ៊ុន​ ​Royal​ ​Group​ ​ក៏​កាន់កាប់​ទាំងស្រុង​នូវ​ក្រុមហ៊ុន​ ​Royal​ ​Group​ ​ប៉ោយ​ប៉ែត​ S​E​Z​ ​Co​., ​L​t​d​. ​និង​ក្រុមហ៊ុន​ ​Royal​ ​Group​ ​កណ្តាល​ S​E​Z​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​ពីរ​ ​ដែល​អភិវឌ្ឍ​ ​និង​ប្រតិបត្តិការ​តំបន់​ឧស្សាហកម្ម​នៅ​ក្នុង​ខេត្ត​រៀងៗខ្លួន​។​​

Related Posts

Previous Article

​អ្នកគ្រប់គ្រង​សណ្ឋាគារ​នៅ​កម្ពុជា​ ​ត្រូវ​បាន​ផ្តល់​កិត្តិយស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​របស់​អង្គការសហប្រជាជាតិ​

Next Article

​លោក​ ​ស​ ​សុខា​៖​ ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង​ ​ឆ្នាំ​២​០​២​៤​ ​បាន​បង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ ​ភាតរភាព​រវាង​ខ្មែរ​ ​និង​ខ្មែរក្រោម​ម្លប់​សន្តិភាព​