កម្ពុជា​រកចំណូល​បាន​ ​៣​៧​៧​,​៥​ ​លាន​ដុល្លារ​ពី​ការនាំចេញ​អង្ករ​ក្នុងរយៈពេល​១​០​ខែ​ដំបូង​

Share:
ឧស្សាហកម្ម​ផលិត​និង​កែច្នៃ​អង្ករ​របស់​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង​។​ X​in​h​u​a​

សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឱ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃពុធ​ថា​ ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៥​២​៩​,​៩​២​៤​ ​តោន​ក្នុងរយៈពេល​១​០​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​ដោយ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​៣​៧​៧​,​៥​ ​លាន​ដុល្លារ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្ត​ថា​៖​ ​«​រយៈពេល​១​០​ខែ​ដំបូង​ ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​បាន​ ​៧​៦​ភាគរយ​នៃ​ចំនួន​ ​៧​០​ម៉ឺន​តោន​ ​ដែល​គ្រោងទុក​សម្រាប់​ឆ្នាំ​២​០​២​៣​»​។​

​ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ ​និង​តំបន់​ចំនួន​៥​៩​ ​ក្នុង​អំឡុង​ពី​ខែ​មករា​ដល់​ខែ​តុលា​ឆ្នាំនេះ​ ​ដោយ​បន្ថែម​ថា​ប្រទេស​ចិន​នៅតែ​ជា​អ្នកទិញ​អង្ករ​នាំមុខ​គេ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក៏បាន​បន្ថែម​ថា​ ​ព្រះរាជាណាចក្រកម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​១​៧​៧​,​២​៨​៥​តោន​ទៅកាន់​ប្រទេស​ចិន​ក្នុង​អំឡុង​ពេល​ដែល​បាន​រៀបរាប់​ខាងលើ​ដោយ​ទទួល​បាន​ប្រាក់ចំណូល​សរុប​ចំនួន​ ​១​១​៥​,​៣​ ​លាន​ដុល្លារ​។​ប្រភេទ​អង្ករ​ដែល​ប្រទេស​នាំចេញ​មាន​ដូចជា​ ​អង្ករ​សែនក្រ​អូ​ប​ ​អង្ករ​សរីរាង្គ​ ​អង្ករ​ស​ ​អង្ករសំរូប​ ​និង​អង្ករ​ជប៉ុន​។​
X​in​h​u​a​

Related Posts

Previous Article

កម្ពុជា​ជំរុញ​ឱ្យ​មាន​កិច្ច​សហការ​កាន់តែ​ច្រើន​រវាង​ប្រជាជាតិ​នានា​

Next Article

​កម្ពុជា​-​វៀតណាម​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​