សារមន្ទីរ​ ​ស​.​ស​.​រ​ ​និង​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ដើម្បី​លើក​ក​ម្ពស់​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​

Khmer Times Share:

​ដើម្បី​កែ​លម្អ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​កាលពី​ថ្ងៃពុធ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​ព្រះស្រី​ឦសាន​វរ្ម័ន​ (​ស​.​ស​.​រ​)​និង​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។​

​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ក្រោមអធិបតីភាព​របស់​លោកស្រី​ ​ជា​ ​សិរី​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​។​ ​កិច្ច​សហការ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សិស្សសាលា​ ​ដោយ​នឹង​ជួយ​បន្ថែម​ចំណេះ​ដឹង​របស់​ពួកគេ​អំពី​ប្រវត្តិ​សា​ស្រ្ត​សេដ្ឋកិច្ច​រូបិយវត្ថុ​របស់​ប្រទេស​កម្ពុជា​។​

​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​ក៏​នឹង​ផ្តល់​ឱ្យ​ពួកគេ​នូវ​ឱកាស​យល់​ដឹង​ពី​វប្បធម៌​ ​និង​បង្កើន​ចំណេះ​ដឹង​ជាក់ស្តែង​។​ ​ឯកសារ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលបំណង​រយៈពេល​វែង​របស់​ធនាគារ​ជាតិ​ដើម្បី​បង្កើន​ការយល់​ដឹង​លើ​បញ្ហា​ហិរញ្ញវត្ថុ​។​

​ក្រោម​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​នេះ​ ​មូលនិធិ​រួម​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ដំណើរ​ទស្សន​កិច្ចសិក្សា​។​ ​

សមាគម​ធនាគារ​នៅ​កម្ពុជា​នឹង​ស្នើសុំ​ធនាគារ​សមាជិក​របស់​ខ្លួន​នូវ​មូលនិធិ​ដើម្បី​គាំទ្រ​សិស្សសាលា​ដែល​មក​ទស្សនា​សារមន្ទីរ​ ​ស​.​ស​.​រ​។​ ​ទន្ទឹម​នឹង​នេះ​ ​ក៏មាន​ផែនការ​ដើម្បី​ធានា​អោយ​មានការ​ចុះ​កម្មសិក្សា​ពី​តាម​សាលារៀន​ផង​ដែរ​។​

​សមាគម​ធនាគារ​នៅ​កម្ពុជា​ក៏​នឹង​ដើម្បី​បំពេញ​បន្ថែម​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​សាជីវកម្ម​នៃ​វិ​ស័យ​ធនាគារ​កម្ពុជា​ ​ជាពិសេស​នៅ​ក្នុង​វិ​ស័​យ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​។​

​លោក​Ray​m​on​d​ S​i​a​ ​ប្រធាន​សមាគម​ន​ធនាគារ​នៃ​កម្ពុជា​បាន​និយាយ​ថា​ ​«​តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ​ ​យើង​បាន​សម្រប​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់យើង​ជាមួយនឹង​គោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​ដែល​បង្ហាញ​ពី​តួនាទី​របស់​វិ​ស័​យ​ធនាគារ​ក្នុង​ការ​កសាង​សមត្ថភាព​ ​និង​លើក​ក​ម្ពស់​ការយល់​ដឹង​សម្រាប់​អនាគត​ប្រកបដោយ​និរន្តរភាព​ ​និង​បរិ​យា​ប​ន្ន​។​ ​យើង​ជឿជាក់​ថា​ ​ការអប់រំ​បង្កើន​ចំណេះ​ដឹង​ ​ហើយ​កិច្ច​សហការ​នេះ​ ​គឺជា​ការ​វិនិយោគ​ផ្ទាល់​សម្រាប់​វិ​ស័យ​ហិរញ្ញវត្ថុ​ភាព​រឹង​មាំ​ ​និង​ភាព​ធន់​នៃ​វិ​ស័យ​ធនាគារ​ក្នុង​ពេល​អនាគត​ ​ក៏ដូចជា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​”​។​

​លោក​ B​l​a​i​s​e​ K​i​l​i​an​សហប្រធាន​សារ​ម​ន្ទី​បាន​លើកឡើង​ថា​ “​កិច្ច​សហប្រតិបត្តិការ​ដ៏​សំខាន់​នេះ​នឹង​អនុញ្ញាត​ឱ្យ​សិស្សសាលា​រដ្ឋ​រាប់ពាន់​នាក់​អាច​ទៅ​ទស្សនា​សារមន្ទីរ​ ​ស​.​ស​.​រ​ក្នុង​ឆ្នាំខាងមុខ​នេះ​។​ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​និង​សមាជិក​របស់​ខ្លួន​ដែល​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើក​ក​ម្ពស់​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​បរិ​យា​ប​ន្ន​កំណើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។​

​លោកស្រី​ ​ជា​ ​សិរី​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​បាន​និយាយ​ថា​ “​ការ​ដឹង​ពី​ប្រវត្តិ​សា​ស្រ្ត ​ជាពិសេស​ប្រវត្តិ​សា​ស្រ្ត​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​គឺ​ចាំបាច់​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ក្នុង​ការ​ស្វែងយល់​ពី​អតីតកាល​ ​ដូច្នេះ​ហើយ​ដើម្បី​ផ្តល់​មូលដ្ឋាន​ច្បាស់លាស់​សម្រាប់​ការ​សម្រេច​ចិត្ត​នា​ពេល​បច្ចុប្បន្ន​ដែល​នឹង​កំណត់​អនាគត​របស់យើង​។​ ​ក្នុង​ន័យ​នេះ​ ​វា​គឺ​មាន​សារៈសំខាន់​ដែល​មនុស្ស​គ្រប់រូប​នៅ​ក្នុង​សង្គម​ ​ដោយ​មិន​គិត​ពីសា​វ​តា​សេដ្ឋកិច្ច​ ​ទទួល​បាន​ចំណេះ​ដឹង​កាន់តែ​ច្រើន​អំពី​ការអប់រំ​ ​និង​វប្បធម៌​ទាំង​នៅ​សាលា​ ​និង​ក្រៅ​សាលា​។​

​អនុស្សរណៈ​យោគ​យល់គ្នា​នេះ​បាន​ចូលជាធរមាន​ភ្លាម​ៗ​ ​ហើយនឹង​នៅ​មាន​សុពលភាព​រហូតដល់​ថ្ងៃ​ទី​៣​១​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៤​ដោយ​អាចប​ន្ត​សុពលភាព​បាន​។​

Related Posts

Previous Article

គម្រោង​ឧទ្យាន​ ​High​-​t​e​c​h​ ​park​ ​តម្លៃ​៣​០​០​លាន​ដុល្លារ​នឹង​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ខេត្ត​កណ្តាល​

Next Article

ការ​លើក​ក​ម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​កម្ពុជា​-​ហុងកុង​