អាកាសយានដ្ឋាន​ទើប​បង្កើត​ថ្មី​របស់​កម្ពុជា​រំពឹង​ថា​នឹង​ជំរុញ​វិ​ស័​យ​ទេសចរណ៍​ ​និង​សេដ្ឋកិច្ច​

Share:
អ្នកដំណើរ​ចុះ​ពីលើ​យន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ (S​A​I​) ​ក្នុង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​ ​១​៦​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​៣​។​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ ​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដោយ​បង្កើន​ក្តី​សង្ឃឹម​សម្រាប់​ការ​ស្តារ​វិ​ស​័​យ​ទេសចរណ៍​ឡើងវិញ​។​(​P​hot​o ​by​ S​a​o K​hut​h​/X​in​h​u​a​)

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​បាន​ចាប់ផ្តើម​ដំណើរ​កា​កាលពី​ថ្ងៃចន្ទ​ដោយ​បង្កើន​ក្តី​សង្ឃឹម​សម្រាប់​ការ​ស្តារ​វិ​ស័​យ​ទេសចរណ៍​ឡើងវិញ​។​

​ជើង​ហោះហើរ​ពាណិជ្ជកម្ម​ដំបូង​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ ​Bang​kok ​Air​way​s ​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​កាល​ពីព្រឹក​ថ្ងៃចន្ទ​ ​ដោយ​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ឯកឧត្តម​ ​វ​ង្សី ​វិសុទ្ធ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ ​រដ្ឋ​ម​ន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋ​ម​ន្រ្តី​។

​ថ្លែង​ក្នុង​ពិធី​នោះ​ ​ឯកឧត្តម​ ​វ​ង្សី ​វិសុទ្ធ​បាន​និយាយ​ថា​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ដែល​មានផ្លូវ​រត់​ប្រវែង​៣​,​៦​០​០​ ​ម៉ែត្រ​ ​គឺជា​អាកាសយានដ្ឋាន​អន្តរជាតិ​ក​ម្រិ​ត​ 4​E​ ​ដែល​អាច​ទទួល​ជើង​ហោះហើរ​ចម្ងាយ​ឆ្ងាយ​បាន​មកពី​ជុំវិញ​ពិភពលោក​។ ​ឯកឧត្តម​បាន​បន្ត​ថា​ “​អាកាសយានដ្ឋាន​ថ្មី​នឹង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិ​ស័យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​បន្ទាប់ពី​ការ​រាតត្បាត​កូ​វី​ដ​-​១​៩​”​។​ “​វា​គឺជា​សក្ខីភាព​មួយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា​ ​និង​ចិន​ ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​”​។​

​ឯកឧត្តម​បាន​លើកឡើង​ទៀត​ថា​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នឹង​ចូល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័យ​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុងរយៈពេល​វែង​ ​ហើយ​ប្រជាជន​ក្នុង​ខេត្ត​សៀមរាប​នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​ព្រ​លាន​យន្តហោះ​នេះ​។​

​ឯកឧត្តម​បាន​បន្ត​ថា​៖​ ​«​ព្រ​លាន​យន្តហោះ​ថ្មី​នេះ​នឹង​ធ្វើ​អោយ​វិ​ស័យ​ទេសចរណ៍​របស់យើង​រស់​ឡើងវិញ​។​ ​«​វា​នឹង​មិន​ត្រឹមតែ​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ​ការ​បង្កើត​ការងារ​ ​និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់យើង​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ធ្វើ​សមាហរណ​កម្ម​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ទៅ​ក្នុង​តំបន់​ ​និង​ពិភពលោក​»​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ ​An​g​kor ​International​ ​Airport​ ​Investment​ (​Cam​bo​d​i​a​) ​Co​., ​L​t​d​. ​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ ​Y​unn​an​ ​Investment​ ​Holding​s ​L​t​d​. ​របស់​ប្រទេស​ចិន​។​

​ឯកឧត្តម​ម៉ៅ​ ​ហា​វណ្ណា​ល់ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​និយាយ​ថា​ ​អាកាសយានដ្ឋាន​នឹង​អាច​ទទួល​អ្នកដំណើរ​តាម​ផ្លូវអាកាស​ចំនួន​ ​៧​ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ​២​០​២​៤​ ​និង​រហូតដល់​ ​១​២​ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ​២​០​៤​០​។​

​ឯកឧត្តម​បាន​បន្ត​ថា​៖​ ​«​វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​កម្ពុជា​។​ ​នេះ​ក៏​ជា​ផ្លែផ្កា​នៃ​ចំណងមិត្តភាព​ ​និង​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​រវាង​កម្ពុជា​ ​និង​ចិន​ផង​ដែរ​»​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​មាន​ទីតាំងនៅ​ស្រុក​សូទ្រនិគម​ ​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​៧​០​០​ ​ហិច​តា​ ​មាន​ចំងាយ​ប្រហែល​៤​០​ ​គីឡូម៉ែត្រ​ពី​ឧទ្យាន​បុរាណ​អង្គរ​ ​និង​៥​០​ ​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​សៀមរាប​។​

​យោង​តាម​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ​ខណៈ​ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ចាប់ផ្តើម​ដំណើរការ​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ចាស់​ត្រូវ​បាន​បិទ​ទាំងស្រុង​ ​ដោយសារ​ជើង​ហោះហើរ​ពាណិជ្ជកម្ម​ទាំងអស់​នៃ​អ្នកដំណើរ​តាម​ផ្លូវអាកាស​ ​និង​ទំនិញ​ត្រូវ​បាន​ផ្ទេរ​ទៅ​អាកាសយានដ្ឋាន​ថ្មី​។​

​លោក​ ឌុ​ច​ ​សារ៉េត​ ​អនុប្រធានសមាគម​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​និយាយ​ថា​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នឹង​មិន​ត្រឹមតែ​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​វិ​ស​័​យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​រួមចំណែក​ក្នុង​ការ​លើក​ក​ម្ពស់​ជីវភាពរស់នៅ​របស់​អ្នកស្រុក​តាមរយៈ​ការ​បង្កើត​ការងារ​ផង​ដែរ​។​

​លោក​បាន​ប្រាប់​ X​in​h​u​a​ ​ថា​ “​វា​ជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​ខេត្ត​សៀមរាប​ ​ដោយសារ​អាកាសយានដ្ឋាន​ថ្មី​អាច​ផ្ទុក​ការ​ចុះចត​នៃ​យន្តហោះ​ខ្នាត​ធំ​គ្រប់​ប្រភេទ​”​។​ ​ខ្ញុំ​ជឿ​ថា​ព្រ​លាន​យន្តហោះ​ថ្មី​នេះ​នឹង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​មកកាន់​ខេត្ត​សៀមរាប​»​។​

​លោក​បាន​ស្នើ​ឱ្យ​ប្រតិបត្តិ​ករ​អាកាសយានដ្ឋាន​ថ្មី​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ថ្មី​ឱ្យ​ហោះហើរ​មកកាន់​ខេត្ត​សៀមរាប​ ​ដូច្នេះ​ពួកគេ​អាច​ជួយ​នាំ​ភ្ញៀវ​ទេសចរ​ ​ពាណិជ្ជករ​ ​និង​អ្នក​វិនិយោគ​មក​កម្ពុជា​។​

​លោក​បាន​លើកឡើង​ទៀត​ថា​ “​ក្នុងរយៈពេល​មធ្យម​ទៅ​វែង​ ​ខ្ញុំ​គិតថា​ព្រ​លាន​យន្តហោះ​ថ្មី​នេះ​នឹង​ជួយ​ប្រែក្លាយ​ខេត្ត​សៀមរាប​ទៅជា​មជ្ឈមណ្ឌល​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​កាន់តែ​ធំ​ ​ហើយ​ប្រជាជន​ក្នុងស្រុក​នឹង​ទទួល​បាន​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​វា​”​។​

​លោក​ ​ឌិន​ ​សុមេធា​រិទ្ធ​ ​ប្រធាន​សហ​ព័ន្ធ​ទេសចរណ៍​កម្ពុជា​បាន​និយាយ​ថា​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ជា​ច្រក​អន្តរជាតិ​ថ្មី​មួយ​សម្រាប់​ខេត្ត​សៀមរាប​។​

​លោក​បាន​បន្ថែម​ថា​ “ព្រ​លាន​យន្តហោះ​ថ្មី​នេះ​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​ឱ្យ​អ្នកដំណើរ​អន្តរជាតិ​ក្នុង​ការធ្វើដំណើរ​ទៅកាន់​ខេត្ត​សៀមរាប​”​។​ “​អាកាសយានដ្ឋាន​ដ៏​ធំ​ ​និង​ទំនើប​នេះ​នឹង​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​អភិវឌ្ឍន៍​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ ​ហើយនឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ក្នុងរយៈពេល​វែង​។​X​in​h​u​a​

Related Posts

Previous Article

Travelex ចាប់ដៃគូជាមួយធនាគារជាតិនៃកម្ពុជាដើម្បីធ្វើពាណិជ្ជកម្មប្រាក់រៀល

Next Article

ខ្លាឃ្មុំ​ព្រះអាទិត្យ​កម្ពុជា​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​បាន​ស្លាប់​នៅ​សួនសត្វ​ ​E​din​bur​g​h​