វៀតណាម​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​តភ្ជាប់​ការ​ទូទាត់​ឆ្លង​ដែន​

Share:
​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ ​M​oU (​រូបថត​៖​ ​V​N​A​)

ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២​៥​ ​ខែ​សីហា​ថា​ ​ធនាគារ​រដ្ឋ​វៀតណាម​ (​State​ ​Bank​ o​f​ ​Vietnam​-SB​V​) ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ (​M​oU) ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​តភ្ជាប់​ការ​ទូទាត់​ក្នុង​តំបន់​ជាមួយ​ធនាគារ​កណ្តាល​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ម៉ាឡេស៊ី​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​និង​ប្រទេស​ថៃ​។​

​កិច្ចព្រមព្រៀង​នេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​ក្នុង​គោលបំណង​បង្កើត​យន្ត​ការ​ទូទាត់​ឆ្លង​ដែន​ក្នុងចំណោម​ប្រទេស​នានា​ក្នុង​តំបន់​។​

​កិច្ចព្រមព្រៀង​នេះ​បាន​គូស​បញ្ជាក់​ពី​កិច្ច​សហការ​របស់​វៀតណាម​ជាមួយ​ប្រទេស​អា​ស៊ាន​ទាំង​ប្រាំ​ខាងលើ​ ​រួម​ទាំង​ការប្រើប្រាស់​ប្រព័ន្ធ​ស្កែ​ន​កូ​ច​QR ​សម្រាប់​សកម្មភាព​លក់ដូរ​។​

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​កូ​ដ​QR​របស់​ខ្លួន​ជាមួយ​ប្រទេស​ថៃ​ ​និង​ម៉ាឡេស៊ី​រួចហើយ​ ​ហើយ​គ្រោង​នឹង​បង្កើត​ការ​តភ្ជាប់​ជាមួយ​សិង្ហបុរី​នៅ​ចុង​ឆ្នាំនេះ​។​

​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ​ទេសាភិបាល​ធនាគារ​ឥណ្ឌូ​នេ​ស៊ី​ ​លោក​ ​Per​r​y​ ​War​j​i​y​o​បាន​និយាយ​ថា​ ​កិច្ច​សហប្រតិបត្តិការ​នេះ​មិន​ត្រឹមតែ​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​បង្កើន​ភាព​ធន់​របស់​ប្រទេស​អា​ស៊ាន​ប្រឆាំង​នឹង​ការ​ប្រែប្រួល​នៃ​អត្រា​ប្តូរ​ប្រាក់​ផង​ដែរ​។​

​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៍​មាន​News​wire​ ​បាន​ឱ្យ​ដឹង​ថា​ដោយមាន​ចំនួន​ប្រជាជន​ជាង​៦​០​០​លាន​នាក់​ ​អា​ស៊ាន​បាន​ប្រឈមមុខនឹង​បញ្ហា​ជាច្រើន​ឆ្នាំ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ឆ្ពោះទៅ​រក​សមាហរណ​កម្ម​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​ ​២​,​៣​ ​ទ្រី​លាន​ដុល្លារ​។​

​កាលពី​ពាក់កណ្តាល​ខែ​មិថុនា​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​ប្រកាស​ថា​ ​ក្នុងពេលឆាប់ៗ​នេះ​ ​ប្រទេស​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ធនាគារ​រដ្ឋ​វៀតណាម​ ​និង​ធនាគារ​នៃ​សាធារណរដ្ឋប្រជាមានិត​ឡាវ​ (BO​L​) ​និង​ប្រទេស​ដទៃទៀត​នៅ​ក្នុង​តំបន់​ ​ឆ្ពោះទៅ​រក​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ខ្លួន​ស្រ​ម​តាម​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ ​ដើម្បី​បង្កើត​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​។​
​V​N​A

Related Posts

Previous Article

នៅតែ​មាន​តម្រូវ​ការ​អង្ករ​សរីរាង្គ​នៅ​ខេត្ត​ព្រះវិហារ​

Next Article

នាយករដ្ឋមន្ត្រី​អប​អរសាទរ​និស្សិត​ខ្មែរ​២​រូប​ដែល​ទទួល​បាន​ពានរង្វាន់​ជើងឯក​យុវជន​អេកូ​អា​ស៊ាន​លើក​ទី​២​