​ក្រសួងយុត្តិធម៌​ ​បង្កើត​ក្រុម​ការងារ​វាយ​តម្លៃ​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ការ​រីក​សាយ​អាវុធ​មហា​ប្រល័យ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
(រូបតំណាង) រដ្ឋាភិបាល​បង្កើតក្រុមការងាររបស់ក្រសួងយុត្តិធម៌វាយតម្លៃហានិភ័យសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ខ្មែរថាមស៍៖ យ៉ន សូវៀត

​រដ្ឋាភិបាល​តាមរយៈ​ក្រសួងយុត្តិធម៌​ ​បង្កើត​ក្រុម​ការងារ​វាយ​តម្លៃ​ហា​និ​ភ័យ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ ​ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​ការ​គំរាមកំហែង​ ​និង​ធានា​គ្មាន​ភាព​ងាយ​រងគ្រោះ​ពី​ការ​ស​ម្អា​ត​ប្រាក់​ ​និង​រីក​សាយ​អាវុធ​មហា​ប្រល័យ​។​

​ក្នុង​សេចក្ដី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​របស់​​​ក្រសួងយុត្តិធម៌​វាយ​តម្លៃ​ហា​និ​ភ័យ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ ​ដែល​ផ្សព្វផ្សាយ​កាល​ពីម្សិលមិញ​ថា​ ​ក្រុម​ការងារ​ខាងលើ​នេះ​ ​គឺ​មាន​ប្រធាន​ ​អនុប្រធាន​ ​និង​សមាជិក​សរុប​ចំនួន​៥​១​នាក់​។​

​ក្នុង​នោះ​ ​លោក​ ​កេង​ សុ​ម៉ា​រិទ្ធ​ ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ ​ត្រូវបានតែងតាំងជា​ប្រធាន​ ​និង​លោក​ ​សុង​ ​ឆវ​័ន្ត ​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ ​លោក​ ​ប៉ែន​ ​ពេជ្រ​សាលី​ ​ប្រតិភូ​រដ្ឋាភិបាល​ ​និង​ជា​អគ្គនាយក​កិច្ចការ​អយ្យការ​ ​និង​ព្រហ្មទណ្ឌ​ ​និង​លោក​ ​ឃ្លោក​ ​ដារ៉ា​ ​ប្រតិភូ​រដ្ឋាភិបាល​ ​និង​ជា​អគ្គនាយក​កិច្ចការ​អន្តរជាតិ​ ​និង​អភិវឌ្ឍ​វិ​ស​័​យ​យុត្តិធម៌​ ​តែងតាំង​ជា​អនុប្រធាន​។​

​លោក​ ​កើត​ ​រិទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុម​ការងារ​ខាងលើ​នេះ​ ​មាន​ភារកិច្ច​កំណត់​អត្តសញ្ញាណ​នៃ​ការ​គំរាមកំហែង​ ​និង​ភាព​ងាយ​រងគ្រោះ​ពី​ការ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​លោក​បន្ថែម​ថា​ ​ក្រុម​ការងារ​ក៏មាន​តួនាទី​វិភាគ​ប្រភេទ​ ​ប្រភព​ ​និង​ផលវិបាក​ហា​និ​ភ័យ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ផង​ដែរ​ ​ជាពិសេស​វាយ​តម្លៃ​ ​និង​កំណត់​អាទិភាព​ហា​និ​ភ័យ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

​លោក​បន្ត​ថា​ ​ក្រុម​ការងារ​មាន​ភារកិច្ច​ដាក់​ចេញ​យុទ្ធសាស្ត្រ​ ​និង​វិធានការ​ទប់​ស្កាត់​ក្នុង​ការ​កាត់បន្ថយ​ហា​និ​ភ័យ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​ប្រល័យ​។​

​លោក​ ​កើត​ ​រិទ្ធ​ ​បញ្ជាក់​ថា​៖​ ​«​ក្រុម​កា​ងារ​មាន​តួនាទី​រៀបចំ​របាយការណ៍​ស្ដីពី​ ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ហា​និ​ភ័យ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ជូន​អនុ​គណៈកម្មាធិការ​វាយ​តម្លៃ​ហា​និ​ភ័យ​ថ្នាក់​ជាតិ​ស្ដីពី​ ​ការ​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ ​ដើម្បី​បូកសរុប​ផង​ដែរ​»​។​

​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​ដោយឡែក​ ​អនុប្រធាន​ ​និង​សមាជិក​ទាំងអស់​នៃ​ក្រុម​ការងារ​ខាងលើ​នេះ​ ​ត្រូវ​ចូលរួម​កិច្ចប្រជុំ​ ​និង​បំ​ពេញការ​ងារ​តាម​ការ​ចាត់តាំង​របស់​លោក​ ​កេង​ សុ​ម៉ា​រិទ្ធ​ ​ដែល​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​ការងារ​។​

​លោក​ ​យ៉​ង់ គិ​ម​អេង​ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ ​ធ្លាប់​ឱ្យ​ដឹង​ថា​ ​ការ​បង្កើត​ឱ្យ​មាន​ក្រុម​វាយ​តម្លៃ​កិច្ចការ​ខាងលើ​នេះ​ ​គឺជា​រឿង​ល្អ​មួយ​សម្រាប់​កម្ពុជា​ ​ដើម្បី​ក្លាយ​ជា​ប្រទេស​ដែល​មិន​ស្ថិត​ក្នុង​បញ្ជី​របស់​ ​FAT​F​។​

​លោក​បញ្ជាក់​ថា​ ​កម្ពុជា​ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ​និង​យូរអង្វែង​ ​ដើម្បី​ធានា​មិន​មាន​ហា​និ​ភ័យ​ពាក​់ព័ន្ធ​នឹង​ស​ម្អា​ត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ​និង​ហិរញ្ញប្បទាន​ដល់​ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ ​កើតឡើង​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​៕

Related Posts

Previous Article

​មនុស្ស​ ៣​៧​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ​ខណៈ​ផ្ទះ​១​៦​ខ្នង​ត្រូវ​ភ្លើងឆេះ​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​បួន​ថ្ងៃ​

Next Article

​ភ្ញៀវ​ទេសចរ​ទៅលេង​ប្រាសាទ​ព្រះវិហារ​ពេល​ចូលឆ្នាំ​កើន​ជាង ​៣​០ ​ភាគរយ