​ក្រសួង​ដាក់​ចេញ​វិធានការ​ទប់​ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវដែក​ ​ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​

​ត​ន​ ​វិបុល​ / Khmer Times Share:
​រថភ្លើង​នៅ​ស្ថា​នី​យអយ​ស្ម័​យយាន​នៅ​រាជធានី​ភ្នំពេញ​។​ ​ ​ ​រូបភាព​៖​ ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​

​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បាន​ដាក់​ចេញ​វិធាន​ការបន្ទាន់​ ​ដើម្បី​ទប់​ស្កាត់​និង​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​តាមផ្លូវ​ដែក​ ​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើងជា​ញឹកញាប់​នៅតាមផ្លូវ​រថភ្លើង​ទាំងពីរ​ខ្សែ​របស់​កម្ពុជា​។​​

ក្រសួង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើអាជីវកម្ម​លើ​ផ្លូវដែក​នៅ​កម្ពុជា​បាន​ធ្វើសន្និសីទ​រួម​គ្នា​កាលពី​ថ្ងៃ​ទី​សុក្រ​ ​ដើម្បី​បង្ហាញ​វិធានការ​ពង្រឹង​សុវត្ថិភាព​តាមផ្លូវ​រថភ្លើង​។​

​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើកឡើង​ថា​ ​ចាប់ពី​រាជធានី​ដល់​ជនបទ​មាន​ផ្លូវ​ឆ្លង​កាត់​ផ្លូវដែក​ ​ដែល​នាំ​ឱ្យ​មានការ​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវដែក​ដោយ​មិន​មាន​ការ​ប្រុងប្រយ័ត្ន​ ​ខណៈ​ច្បាប់​ចរាចរណ៍​ផ្លូវដែក​កំពុងតែ​ពន្លឿន​។​

​លោក​ថា​ ​ការ​កង្វះ​យន្ត​ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់ច្បាស់​ពី​ការធ្វើដំណើរ​ទាំង​ផ្លូវ​ប្រសព្វ​និង​ផ្លូវ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ ​ដូចជា​ការ​ដាំ​ដើមឈើ​បាំង​ស្លាក​សញ្ញា​ចរាចរណ៍​ ​គឺ​សុទ្ធ​សឹង​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​មានគ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​

​លោក​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថភ្លើង​និង​រថយន្តក្រុង​នៅ​ចំណុច​ផ្លូវ​ទៅ​ច្រក​ល្អៀង​ស្ថិត​ក្នុង​ភូមិ​បំ​ណ​ក់ ​ឃុំ​ឈើ​តុំ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​។​ ​ឧបទ្ទវហេតុ​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​រង​របួស​ចំនួន​១​៨​នាក់​ក្នុងចំណោម​អ្នក​ធ្វើដំណើរ​៤​៥​នាក់​។​

​លោក​បាន​បន្ថែម​ថា​ ​ក្រោយ​កើត​ហេតុ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ដាក់​បទបញ្ជា​ដល់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ​រួម​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​ផ្លូវ​ដែក​ទាំង​ពីរ​ខ្សែ​រិះរក​វិធាន​ការបន្ទាន់​ ​ដើម្បី​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​ដែក​ ​ជាពិសេស​នៅ​ចំណុច​ផ្លូវ​ប្រសប់​ ​និង​ផ្លូវ​ឆ្លងកាត់​ផ្លូវដែក​។​

​លោក​បញ្ជាក់​ថា​ ​ផ្លូវដែក​ទាំងពីរ​ខ្សែ​នោះ​ ​រួម​មាន​ផ្លូវ​ដែក​ភ្នំពេញ​-​ព្រះ​សី​ហ​នុ ​និង​ភ្នំពេញ​-​ប៉ោយ​ប៉ែត​ ​ដែល​មានផ្លូវ​ឆ្លង​កាត់​៩​៧​៥​កន្លែង​។​ ​នៅ​ក្នុង​នោះ​ផ្លូវ​ឆ្លងកាត់​៥​២​៥​កន្លែង​ជា​ផ្លូវ​សាធារណៈ​ ​ហើយ​ផ្លូវ​ឆ្លងកាត់​៤​៥​០​កន្លែង​ជា​ផ្លូវ​ឯកជន​។​

​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​បាន​លើកឡើង​ថា​ ​ក្រសួង​និង​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើអាជីវកម្ម​ផ្លូវដែក​បាន​ដាក់​ចេញ​វិធាន​ការ​បន្ទាន់​ចំនួន​បី​ ​ដើម្បី​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​តាមផ្លូវ​រថភ្លើង​នេះ​។​ ​ទី​១​គឺ​បង្កើន​ការ​បំពាក់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ការពារ​សុវត្ថិភាព​តាមផ្លូវ​ដែក​ ​ទី​២​គឺ​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​ដើម្បី​អ្នក​បើកបរ​បាន​ដឹង​ជាមុន​ថា​នៅ​ខាង​មុខ​មាន​ផ្លូវ​ឆ្លង​កាត់​ផ្លូវដែក​ត្រូវ​បង្កើន​ស្មារតីប្រុងប្រយ័ត្ន​ ​និង​ទី​៣​គឺ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ទៅដល់​ប្រជាពលរដ្ឋ​។​

​លោក​ថា​៖​ ​«​ក្រុម​ការងារ​ជំនាញ​ដែល​មាន​នាយកដ្ឋាន​ផ្លូវដែក​និង​អ្នកបច្ចេកទេស​របស់​ក្រុមហ៊ុន​ត្រូវ​ចុះ​ពិនិត្យ​​គ្រប់​ទីតាំង​ទាំងអស់​ ​ជាពិសេស​ទីតាំង​ដែល​មាន​បញ្ហា​ច្រើន​ជាង​គេ​ ​ហើយ​ទីតាំង​ណា​ត្រូវ​ដាក់​របាំង​ជាមួយនឹង​ឆ្មាំ​របាំង​ចាំ​បិទ​បើក​និង​ផ្ដល់​សញ្ញា​ដល់​សាធារណជន​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​»​។​

​លោក​ Jo​h​n ​G​u​i​r​y​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រ៉េ​ល​វេ​បាន​គូ​ល​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​នោះ​ដែរ​ថា​ ​អ្នក​បច្ចេកទេស​របស់​ក្រុមហ៊ុន​បាន​ពិនិត្យ​ផ្លូវ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ទាំង​ពីរ​ខ្សែ​រួចរាល់​ហើយ​។​ ​នៅ​ក្នុង​នោះ​ក្រុមហ៊ុន​នឹង​ដាក់​ប៉ា​រ៉ា​ស់​រាល់កន្លែង​មានផ្លូវ​ឆ្លងកាត់​ ​ហើយ​ផ្លូវ​ឆ្លង​កាត់​ខុស​ច្បាស់​ក្រុមហ៊ុន​នឹង​បិទចោល​តែម្តង​៕​

Related Posts

Previous Article

​កម្ពុជាត្រូវ​ការ​អ្នកជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល ​ច្រើន​សម្រាប់​ក្រុមហ៊ុន​ទូទៅ​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​

Next Article

​ក្រសួង​រក​ឃើញ​ជំងឺ​ អឹ​ម​ផ​ក​​ឬ​អុត​ស្វា​ ​ថ្មី​លើ​បុរស ​ចំនួន​៣​នាក់​បន្ថែម​ ​ដែល​កើតឡើង​សរុប​១​៧​ករណី​