​ក្រសួងសុខាភិបាល​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ចូលរួម​ទប់​ស្កាត់​ការ​ផ្ដល់​សេវា​សុខាភិបាល​គ្មាន​ច្បាប់​

​ត​ន​ ​វិបុល​ / Khmer Times Share:
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើ​ជា​អធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការពិនិត្យ​លើ​ការ​ប្រើប្រាស់​សេវា​សុខា​ភិបាលក្រោមមូលនិធិសមធម៌និងសេវាសុខភាពសំខាន់ៗ»។ ​ ​ រូបភាព៖ ក្រសួងសុខាភិបាល

​ក្រសួងសុខាភិបាល​បានអំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​រាជធានី​ខេត្ត​ចូលរួម​ទប់​ស្កាត់​ការ​ផ្ដល់​សេវា​សុខាភិបាល​ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងនិង​ណែនាំ​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ឯកជន​ត្រូវ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​។​

ការ​អំពាវនាវ​នេះធ្វើឡើង​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ពីម្សិលមិញ​ ​បន្ទាប់ពី​ក្រសួងសុខាភិបាល​កត់​សម្គាល់​ឃើញ​ការ​ផ្សព្វផ្សាយ​ក្នុង​ក្របខណ្ឌ​វិជ្ជាជីវៈ​សុខាភិបាល​របស់​បុគ្គល​មួយ​ចំនួន​ពុំ​មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ ​វេជ្ជសាស្ត្រ​ ​និង​ការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ឬ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​។​

​ក្រសួងសុខាភិបាល​ថា​៖​ ​«​[​សកម្មភាព​បែប​នេះ​] ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​សេចក្ដីថ្លៃថ្នូរ​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ ​និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​»​។​

​ដើម្បី​លុបបំបាត់​សេវា​សុខាភិបាល​ខុសច្បាប់​ ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ដល់​អ្នក​ប្រប​ក​របរ​វិជ្ជាជីវៈ​សុខាភិបាល​ឯកជន​ដែល​បាន​បើ​ប​បន្ទប់​ពិគ្រោះ​ព្យាបាល​ ​គ្លី​និ​ក​ ​មន្ទីរ​ពហុ​ព្យាបាល​ត្រូវ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិ​ស័​យ​សុខាភិបាល​ ​ព្រមទាំង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ហួសពី​ការ​ពិត​ឬ​បំភ្លៃ​ការពិត​។​

​ជាមួយនឹង​នេះ​ក្រសួងសុខាភិបាល​បាន​ជំរុញ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​នីមួយៗ​ត្រូវ​ពង្រឹង​គ្រប់គ្រង​អ្នក​ប្រកប​របរ​ក្នុង​វិ​ស​័​យ​សុខាភិបាល​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន​ ​និង​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​ប្រកបរបរ​នេះ​ ​ដើម្បី​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ​របស់​អ្នក​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិ​ស័​យ​សុខាភិបាល​។​

​បន្ថែម​ពីលើ​ស​ពី​នេះ​ ​ក្រសួង​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​រាជធានី​ខេត្ត​ចូលរួម​ទប់​ស្កាត់​ការ​ផ្ដល់​សេវា​សុខាភិបាល​ណា​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ ​ជាពិសេស​ត្រូវ​ទប់​ស្កាត់​រាល់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌ​វិជ្ជាជីវៈ​សុខាភិបាល​ដែល​ពុំ​មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ ​វេជ្ជសាស្ត្រ​ ​និង​ការ​ផ្សព្វផ្សាយ​បំភ​្លៃ​ពី​ការពិត​ ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​មានការ​យល់​ច្រឡំ​។​

​ក្រសួងសុខាភិបាល​បាន​ប្រាប់​ប្រជាជន​កុំ​ជឿ​លើ​ការ​ឃោសនា​មិន​ហេតុផល​ ​គ្មាន​ប្រភព​ច្បាស់​លាស​ ​ជាពិសេស​កុំ​ជឿ​លើ​ការ​ផ្សព្វផ្សាយ​គ្រប់រូប​ភាព​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

​ក្រសួង​សុខាភិបាល​ហាម​ពលរដ្ឋ​ថា​៖​ ​«​កុំ​ទិញ​ឱសថ​ដាក់​លក់​តាម​ប្រព័ន្ធ​អន​ឡា​ញ​ដែល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ ​ព្រោះ​វា​មិន​ស្រប​ច្បាប់​ ​ហើយ​មិន​អាច​ធានា​គុណភាព​និង​សុវត្ថិភាព​ ​ដែល​អាចប​ង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​»​។​

​ក្រសួង​បន្ត​ថា​៖​ ​«​ចំពោះ​អាជីវករ​ធ្វើអាជីវកម្ម​ផលិតផល​ឱ​ថ​ស​សម័យ​ ​ឱសថ​បុរាណ​ ​ផលិតផល​បំប៉ន​សុខភាព​ ​គ្រឿង​ស​ម្អា​ង​ ​ឬ​ផលិតផល​បង្ការ​ជំងឺ​ត្រូវ​គោរពច្បាប់​ប្រកប​ដោយ​សុចរិត​ ​ហើយ​ត្រូវ​ផ្សព្វផ្សាយ​ ​ចែកចាយ​ ​និង​លក់​ផលិតផល​ណា​មានច្បាប់​អនុ​ញ្ញ​ត​ពី​ក្រសួងសុខាភិបាល​»​។​

​ក្រសួងសុខាភិបាល​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុត​មោះ​ថា​ ​អ្នក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទាំងអស់​នឹង​ចូលរួម​ទប់​ស្កាត់​ ​ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​ដល់​សុខភាព​ ​និង​សុខុមាលភាព​របស់​ប្រជាជន​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អ្នក​ជំនាញ​សុខភាព​សាធារណៈ​ដ៏​ល្បី​ ​ធ្លាប់​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ ​បញ្ហា​នេះ​នៅតែ​មាន​កើតឡើង​ ​ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​នៅតែ​បន្ត​មាន​ការ​ខ្វះចន្លោះ​ ​ជាពិសេស​ការនាំចូល​ផលិតផល​ទាំងនោះ​ត្រូវ​បាន​អនុញ្ញាត​ក្រោម​រូបភាព​ធូររលុង​។​

​លោក​និយាយ​ថា​៖​ ​«​ផលិតផល​ឱសថ​ដែល​គ្មាន​ការ​អនុញ្ញាត​ដោយ​ច្បាប់​ ​គឺ​មិន​ត្រឹមតែ​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នកប្រើប្រាស់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​អ្នក​ប្រកប​របរ​វិ​ស​័​យ​សុខាភិបាល​ទាំងនោះ​ថែមទាំង​កំពុង​ប្រមូល​លុយ​ពី​ពលរដ្ឋ​ដែល​ជឿជាក់​លើ​ការ​ផ្សព្វផ្សាយ​របស់​ពួកគេ​»​។​

​លោក​វេជ្ជបណ្ឌិត​ ស្នើ​ឱ្យ​ក្រសួង​សុខាភិបាល​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ដូច​អ្វី​ដែល​ខ្លួន​បាន​លើក​ឡើង​ ​ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ ​ចៀសវ​ាង​រងគ្រោះថ្នាក់​ដោយសារ​ការប្រើប្រាស់​ផលិតផល​ទាំង​នោះ​ទេ​៕ ​

Related Posts

Previous Article

​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ណែនាំ​ឱ្យ​ការពារ​ទីតាំង​ភូមិ​ចាស់​ក្នុង​តំបន់​អង្គរ​ ​ក្រោយ​ពី​ពលរដ្ឋ​ចាកចេញ​ទៅ​នៅ​ទីតាំង​ថ្មី

Next Article

​តំណាង​កម្ពុជា​ ​និង​សហរដ្ឋអាមេរិក​ពិភាក្សា​ដើម្បី​​ជំរុញ​វិ​ស័​យ​ទេសចរណ៍