១​៦​ភាគរយ​នៃ​គ្រួសារ​នៅ​កម្ពុជា​មិន​មានលទ្ធភាព​ទិញ​របប​អាហារ​អោយ​បាន​គ្រប់គ្រាន់​

Share:
ការ​ផ្តល់​អាហារ​នៅ​តាម​សាលារៀន​គឺ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះ​អាហារូបត្ថម្ភ​។​ K​T​/​T​e​p​ ​Son​y​

​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ឱ្យ​ដឹង​ថា​ ​១​៦​ ​ភាគរយ​នៃ​គ្រួសារ​នៅ​កម្ពុជា​មិន​មានលទ្ធភាព​ទិញ​របប​អាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ ​ដោយ​លើកឡើង​ពី​សារៈសំខាន់​នៃ​កម្មវិធី​គាំ​ពា​សង្គម​ក្នុង​ការ​ជួយ​ដល់​ពួកគេ​បន្ថែម​ទៀត​។​

​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កសិកម្ម​ ​និង​ជនបទ​ ​ដោយមាន​ការ​គាំទ្រ​ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (​W​F​P​) ​និង​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​ (U​NICE​F​) ​របាយការណ៍​ដែល​មាន​ចំណងជើង​ថា​ ​Fill​ ​t​h​e​ ​Nut​r​i​e​n​t​ ​Gap​ ​analysis​ ​បាន​រក​ឃើញ​ថា​របប​អាហារ​បច្ចុប្បន្ន​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ដែល​រួមចំណែក​ធ្វើ​អោយ​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។​

​របាយការណ៍​ដែល​បាន​ចេញផ្សាយ​ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​អាហារូបត្ថម្ភ​លើក​ទី​១​០​ ​របស់​កម្ពុជា​បាន​អោយ​ដឹង​ថា​ ​កង្វះ​អាហារូបត្ថម្ភ​បាន​បង្កើន​ហា​និ​ភ័យ​នៃ​ជំងឺ​មិន​ឆ្លង​ ​បន្ថែម​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​ដែល​គិតជា​ទឹកប្រាក់​មាន​ចំនួន​រហូតដល់​១​.​៥​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ ​ឬ​ស្មើ​៦​.​៦​ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

​ជិត​៨​០​ ​ភាគរយ​នៃ​កាឡូ​រី​បាន​មកពី​អង្ករ​ ​និង​ស្ករ​ ​ដោយ​មិន​មាន​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​។​

​លោក​ ​So​k ​Silo​ ​អគ្គលេខាធិការ​ ​CARD​ ​បាន​និយាយ​ថា​ ​«​ខណៈ​ដែល​ភាព​ស្គាំ​ស្គាំង​កើតឡើង​លើ​កុមារ​នៅតែ​បន្ត​កើន​ឡើង​ ​កង្វះ​អាហារូបត្ថម្ភ​នៅតែ​បញ្ហា​ប្រឈម​។​ ​រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​អាទិភាព​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​អាហារ​ដើម្បី​ដោះស្រាយបញ្ហា​ទាំងនេះ​ដូចដែល​បាន​បញ្ជាក់​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដែល​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​គាំពារ​សង្គម​ ​ការថែទាំ​សុខភាព​សកល​ ​ការ​សម្រប​ខ្លួន​និង​ការ​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ ​»​។​

​Will​ ​Park​s ​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​ ​បាន​និយាយ​ថា​ ​អាហារូបត្ថម្ភ​ល្អ​ ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការរស់រាន​មានជីវិត​ ​ការលូតលាស់​ ​និង​ការ​អភិវឌ្ឍន៍​របស់​កុមារ​។​

​លោក​បាន​បន្ត​ថា​ “​កុមារ​ដែល​មាន​អាហារូបត្ថម្ភ​ល្អ​ ​ប្រកបដោយ​គុណភាព​ ​និង​ជីវជាតិ​ល្អ​ ​អាច​ផ្តោត​លើ​ការសិក្សា​និង​ចូលរួម​ជាមួយ​សហគមន៍​របស់​ពួកគេ​បាន​ប្រសើរ​។​ ​ពួកគេ​ក៏មាន​ភាព​ធន់​ទៅ​នឹង​ការ​ឆ្លង​នៃ​ជំងឺ​ផង​ដែរ​” ​។​

​របាយការណ៍​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ​ភាព​ងាយ​រងគ្រោះ​របស់​កម្ពុជា​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឱ្យ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ​ជួយ​ប្រទះ​ហា​និ​ភ័យ​ ​និង​គំរាមកំហែង​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​។​

​បើ​និយាយ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​របាយការណ៍​នេះ​បាន​រំលេច​ទៀត​ថា​ ​តម្លៃ​អាហារ​ទំនងជា​កើន​ឡើង​១​០​ ​ភាគរយ​នៅ​ឆ្នាំ​២​០​៣​០​ ​និង​២​០​ ​ភាគរយ​នៅ​ឆ្នាំ​២​០​៥​០​ដែល​ធ្វើ​អោយ​កាន់តែ​ពិបាក​សម្រាប់​អ្នក​ងាយ​រងគ្រោះ​ក្នុង​ការ​ទទួល​បាន​អាហារ​ដែល​មានគុណ​ភាព​។​

​របាយការណ៍​នេះ​បាន​ផ្តល់​នូវ​វិធានការ​មួយ​ចំនួន​ដែល​កម្ពុជា​អាច​ពិចារណា​ដើម្បី​កែ​លម្អ​របប​អាហារ​ ​រួម​ទាំង​ការ​ពង្រឹង​ផ្នែក​ចំណីអាហារ​ ​អត្ថប្រយោជន៍​ផ្ទេរ​សាច់ប្រាក់​ ​ការ​ផ្តល់​អាហារ​តាម​សាលារៀន​ ​ការផ្លាស់ប្តូរ​អាកប្បកិរិយា​សង្គម​ចំពោះ​របប​អាហារ​ដែល​មានគុណ​ភាព​សម្រាប់​ប្រជាជន​ទាំងអស់​ ​និង​បទ​ប្បញ្ញត្តិ​ស្តីពី​អាហារ​ដែល​មិន​មានគុណ​ភាព​ចំណីអាហារ​កែ​ឆ្នៃ​ ​និង​ភេសជ្ជៈ​ក្នុងចំណោម​កត្តា​ផ្សេងទៀត​។​X​in​h​u​a​

Related Posts

Previous Article

ភ្ញៀវ​ទេសចរ​បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​ដើរ​ឆ្លងកាត់​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​

Next Article

ចំនួន​អ្នកដំណើរ​ប្រចាំថ្ងៃ​កើន​ឡើង​ខ្ពស់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​