​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​ ​ទទួល​ជួប​អនុ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ចិន​

Share:
​ឯកឧត្តម​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ (​ស្តាំ​)​។​ ​A​K​P​

​ឯកឧត្តម​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​កម្ពុជា​ ​បាន​ទទួល​ជួប​លោក​ ​L​i​ ​Y​an​g​ ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​ចិន​ ​នៅ​ទីក្រុង​ហ្លួង​ប្រា​បាង​ ​ប្រទេស​ឡាវ​ ​កាលពី​ថ្ងៃ​ទី​៩​ ​ខែវិច្ឆិកា​ ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អា​ស៊ាន​លើក​ទី​២​៩​ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ ​និង​ផ្លាស់ប្តូរ​យោបល់​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិ​ស័​យ​ដឹកជញ្ជូន​រវាង​កម្ពុជា​ ​និង​ចិន​។​

​ឯកឧត្តម​ ​ប៉េង​ ​ពោធិ៍​នា​ ​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ចិន​សម្រាប់​ការ​គាំទ្រ​ ​និង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​ ​ជាពិសេស​ក្នុង​ការ​អភិវឌ្ឍ​វិ​ស័​យ​ដឹកជញ្ជូន​ ​ដូចជា​ផ្លូវថ្នល់​ ​ស្ពាន​ ​ផ្លូវ​ល្បឿន​លឿន​ ​ផ្លូវ​រថភ្លើង​ ​និង​ផែនការ​មេ​ជាច្រើន​ទៀត​ដែល​កំពុង​សិក្សា​។​

​ចំណែក​លោក​ ​L​i​ ​Y​an​g​ ​បាន​សន្យា​នឹង​ពន្លឿន​ការងារ​ដែល​នៅ​សេសសល់​ ​និង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​លើ​គ្រប់​វិ​ស័​យ​ ​ជាពិសេស​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នា​ថ្ងៃ​ដដែល​ ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​កម្ពុជា​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត​ ​កៅ​ ​គឹម​ហួន​ ​អគ្គលេខាធិការ​អា​ស៊ាន​ ​ដែល​ក្នុង​ឱកាស​នោះ​បាន​កោតសរសើរ​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ក្នុង​គោលបំណង​កែ​លម្អ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដឹកជញ្ជូន​ក្នុង​តំបន់​ ​និង​លើក​ក​ម្ពស់​ការ​​​ដឹកជញ្ជូន​ឆ្លងកាត់​ដែន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ដោយមាន​គោលដៅ​ ​ពង្រឹង​ការ​តភ្ជាប់​ ​និង​សម្រួល​ដល់​ការផ្លាស់ប្តូរ​ប្រជាជន​ ​ទំនិញ​ ​និង​សេវាកម្ម​នៅ​ទូទាំង​អា​ស៊ាន​។​
​A​K​P​

Related Posts

Previous Article

​អូស្ត្រាលី​ជួយ​ពង្រឹង​សមត្ថភាព​មន្ទីរ​ពិសោធន៍​សម្រាប់​បង្ការ​ជំងឺឆ្លង​នៅ​កម្ពុជា​

Next Article

​ភាពជា​ដៃគូ​យុវជន​ជំរុញ​ការ​ពង្រឹង​ទំនាក់ទំនង​ឥណ្ឌូ​នេ​ស៊ី​-​កម្ពុជា​