កំពង់ផែ​ទេសចរណ៍​ខេត្ត​កំពត​ស្វែងរក​ដៃគូ​រដ្ឋ​និង​ឯកជន​

ជា​ ​វណ្ណ​យុទ្ឋ / Khmer Times Share:
​ទិដ្ឋភាព​ថត​ពីលើ​អាកាស​នៃ​កំពង់ផែ​ទេសចរណ៍​កំពត​ ​ខេត្ត​កំពត​។ រូបភាព​៖​ ​ក្រសួងសាធារណការ​

 

ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នឹង​សហការ​ជាមួយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ក្រសួង​ទេសចរណ៍​ ​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជាមួយ​វិនិ​យោគិន​លើ​ ​«​ការ​អនុវត្ត​ផ្នែក​ប្រតិបត្តិការ​ ​និង​ការថែទាំ​ (​Operation​ ​and​ ​Maintenance​ – O&​M​) ​គម្រោង​កំពង់ផែ​ទេសចរណ៍​ខេត្ត​កំពត​ ​ក្រោម​យន្ត​ការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ ​និង​ឯកជន​»​។​

សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​សណ្ឋាគារ​ ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​ភ្នំពេញ​និង​ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ ​ពី​វិ​ស័​យ​ឯកជន​ ​ដូចជា​ប្រតិបត្តិ​ករ​ ​កំពង់ផែ​ទេសចរណ៍​ក្នុងស្រុក​ ​តំបន់​ ​និង​អន្តរជាតិ​ ​ក៏ដូចជា​ក្រុមហ៊ុន​នាវាចរណ៍​ ​និង​ក្រុមហ៊ុន​វិនិយោគ​ឯកជន​នានា​ ​។​

កិច្ច​ពិគ្រោះ​នេះ​ ​ដើម្បី​បង្កើត​ជា​ឱកាស​ក្នុង​ការពិភាក្សា​ ​និង​ផ្តល់​មតិ​យោបល់​លើ​ការ​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទេសចរណ៍​ខេត្ត​កំពត​ ​សម្រាប់​គោលដៅ​នៃ​ការ​អភិវឌ្ឍ​វិ​ស​័​យ
​ទេសចរណ៍​ ​នៅ​តំបន់​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​កំពត​ ​ខេត្ត​កែប​ ​និង​តភ្ជាប់​គោលដៅ​ទេសចរណ៍​ ​ពី​កម្ពុជា​ទៅ​កោះត្រល់​
(​P​h​u Quoc) ​និង​ប្រជុំកោះ​នានា​ជុំវិញ​តំបន់​ជាប់​សមុទ្រ​។​

សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ​ ​នឹង​ផ្តល់​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​គម្រោង​ ​ព័ត៌មាន​ទី​ផ្សារ​ ​តម្រូវ​ការ​ផ្នែក​បច្ចេកទេស​ ​និង​ប្រតិបត្តិការ​ ​លក្ខខណ្ឌ​នៃ​ការ​ដេញ​ថ្លៃ​ ​និង​ក្រប​ខណ្ឌ​ពេល​វេលា​ ​ក្នុង​ការ​រៀបចំ​អភិវឌ្ឍ​គម្រោង​កំពង់ផែ​ទេសចរណ៍​ខេត្ត​កំពត​។​

យោង​​តាម​រ​បាយការ​ណ៍​​ ​ហេ​ដ្ឋ​ារចនា​
ស​ម្ព័ន្ធ​​ដែល​ត្រូវ​សាងសង់​ ​រួម​មាន​៖​ ​កំពង់ផែ​ប្រវែង​ជាង​
​១​២​៣​ម៉ែត្រ​ ​មាន​ទទឹង​ជាង​ ​១​១​ម៉ែត្រ​, ​អគារ​អ្នកដំណើរ​ ​និង​ភោជនីយដ្ឋាន​ ​ផ្លូវ​ ​អគារ​ប្រមូល​សំរាម​ ​អគារ​បច្ចេកទេស​ ​បន្ទប​់ទឹក​សាធារណៈ​ ​អាង​ស្តុក​ទឹក​ ​ស្រះ​ទឹក​ ​និង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​មួយ​ចំនួន​ទៀត​។​

កំពង់ផែ​ទេសចរណ៍​ខេត្ត​កំពត​ បាន​សាងសង់​ឡើង​ក្រោម​ក​ម្ចី​ថវិកា​របស់​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​A​D​B ​ប្រមាណ​ ​២​០​ ​លាន​ដុល្លារ​អាមេរិក​។​ ​កំពង់ផែ​នេះ​ ​ដើរ​តួនាទី​សំខាន់​ ​សម្រាប់​តភ្ជាប់​ដំណើរ​ទេសចរណ៍​តាម​សមុទ្រ​នៅ​កម្ពុជា​ ​និង​ជាមួយ​ប្រទេសជិតខាង​។​ កំពង់ផែ​ស្ថិតនៅ​ជាប់នឹង​ដង​ព្រែក​ ​ដែល​ជា​ដៃសមុទ្រ​ ​ស្ថិត​ក្នុងស្រុក​ទឹក​ឈូ​ចម្ងាយ​ប្រមាណ​ ​៦​គីឡូម៉ែត្រ​ ​ពី​ក្រុង​កំពត​។​ ​កំពង់ផែ​ទេសចរណ៍​សមុទ្រ​មួយ​នេះ​ ​សាងសង់​ឡើង​លើ​ដី​ទំហំ​ជាង​ ​៤​ ​ហិកតា​ ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ឆ្នាំ​២​០​១​៨​ ​ហើយ​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ថ្ងៃខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​។​

យោង​តាម​ក្រសួង​ទេសចរណ៍​ ​ខេត្ត​កំពត​ចាប់ផ្តើម​មាន​ភាព​ប្រសើរ​ឡើង​ ​ហើយ​សេវាកម្ម​ទេសចរណ៍​ក៏​ចាប់ផ្តើម​កើន​ឡើង​ ​ដើម្បី​តាម​តម្រូវ​ការ​កើន​ឡើង​។​ ​ខេត្ត​ជាប់​មាត់សមុទ្រ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន​ ​២​១​ ​សហគមន៍​ទេសចរណ៍​ចំនួន​ ​៤​ ​និង​កន្លែង​បោះជំរំ​ចំនួន​ ​៥៕

ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

 

Related Posts

Previous Article

​មេដឹកនាំ​កុម្មុ​យ​នី​ស្ត​វៀតណាម​ជឿជាក់​ថា​ ​កម្ពុជា​នឹង​បន្ត​ទទួល​បាន​ជ័យ​ជម្នះ​ក្រោម​ការ​​​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​

Next Article

កម្ពុជា​ ​និង​ ​ថៃ​ ​ពង្រឹង​ទំនាក់ទំនង ​លើ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​