ពិព័រណ៍​ធុរកិច្ច​ឌី​ជី​ថល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​ការផ្លាស់ប្តូរ​ឌី​ជី​ថល​សម្រាប់​សហគ្រិន​

Share:

មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មី​បាន​រៀបចំ​ពិព័រណ៍​ធុរកិច្ច​ឌី​ជី​ថល​ក្រោម​មូលបទ​ “​ធុរកិច្ច​ថ្មី​ ​ន​វា​នុ​វត្ត​ន៍ ​និង​បច្ចេកវិទ្យា​ ​ក្នុង​បរិ​បទ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​”​ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

​ពិព័រណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​ ​២​២​ ​ដល់​ថ្ងៃ​ទី​ ​២​៣​ ​ខែវិច្ឆិកា​ ​ដោយមាន​ការ​គាំទ្រ​ពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​មូលនិធិ​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​សមត្ថភាព​នៃ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​។​

​ពិព័រណ៍​នេះ​មាន​គោលបំណង​សម្រេច​បាន​នូវ​គោលដៅ​សំខាន់​ៗ​ចំនួន​៥​៖​ ​១​) ​លើក​ក​ម្ពស់​ការផ្លាស់ប្តូរ​ឌី​ជី​ថល​នៃ​សហគ្រាស​ ​និង​លើក​ក​ម្ពស់​សហគ្រិន​ភាព​ ​និង​ធុរកិច្ច​ថ្មី​២​) ​លើក​ក​ម្ពស់​ការយល់​ដឹង​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ ​ជាពិសេស​យុវជន​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​បង្កើត​ធុរកិច្ច​ថ្មី​៣​) ​ផ្សព្វផ្សាយ​អំពី​ ​នីតិវិធី​ចុះបញ្ជី​អាជីវកម្ម​, ​នីតិវិធី​ស្នើសុំ​អាជ្ញា​ប​ណ្ណ​ជំនាញ​ ​និង​សេវា​គាំទ្រ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើអាជីវកម្ម​ ​និង​ការ​បង្កើត​ធុរកិច្ច​ថ្មី​៤​) ​ពង្រីក​បណ្តាញ​គាំទ្រ​ ​និង​ពាក់ព័ន្ធ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ធុរកិច្ច​ថ្មី​ ​និង​ ​៥​) ​ផ្សា​ភ្ជាប់​សហគ្រិន​ជាមួយ​អ្នកជំនាញ​ផ្នែក​ន​វា​នុ​វត្ត​ន៍​។​

​ពិព័រណ៍​នេះ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​អង្គការ​គាំទ្រ​សហគ្រិន​ ​គ្រឹះស្ថាន​ធនាគារ​ ​ធុរកិច្ច​ថ្មី​ ​គ្រឹះស្ថាន​អប់រំ​ ​ដៃគូ​អភិវឌ្ឍន៍​ ​សហគ្រាស​ ​និស្សិត​ ​និង​សាធារណជន​។​

​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ​ ​បាន​ដាក់​តាំង​បង្ហាញ​ផលិតផល​ ​និង​សេវា​របស់​ស្ថាប័ន​ផ្សេងៗ​។​

​ពិព័រណ៍​នេះ​ក៏​រួមបញ្ចូល​ផង​ដែរ​នូវ​បទ​បង្ហាញ​ ​និង​ការពិភាក្សា​លើ​ប្រធាន​បទ​ដូចជា​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​យុទ្ធសាស្ត្រ​ ​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ ​ក៏ដូចជា​យុទ្ធសាស្ត្រ​ ​និង​សេវាកម្ម​របស់​រដ្ឋាភិបាល​ ​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​គាំទ្រ​សហគ្រាស​ទទួលយក​ដំណោះស្រាយ​ឌី​ជី​ថល​។​A​K​P​-C​h​e​a​Van​n​a​k

Related Posts

Previous Article

មូលនិធិ​ ​Mad​do​x Jo​lie​-​Pit​t​ ​គាំទ្រ​ដល់​ការងារ​សង្គម​នៅ​កម្ពុជា​

Next Article

សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​លើកទឹកចិត្ត​ភ្ញៀវ​ទេសចរ​អាម​រិ​ក​អោយ​មក​ក​ម្សាន្ត​នៅ​កម្ពុជា​