ចិន​សន្យា​ពង្រឹង​កិច្ច​សហការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​

Share:

មន្ត្រី​ចិន​បាន​សន្យា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​ចិន​បន្ថែម​ទៀត​ ​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​កសាង​សហគមន៍​វាសនា​រួម​ចិន​-​កម្ពុជា​ ​នៅ​ក្នុង​យុគ​សម័យថ្មី​។​

​នេះ​លើកឡើង​ដោយ​លោកស្រី​Z​h​on​g​ J​i​e​ទីប្រឹក្សា​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​អម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​ ​វ​ង្សី ​វិស្សុត​ ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ​កាលពី​ថ្ងៃ​ទី​៩​។​

​នៅ​ក្នុង​ជំនួប​នោះ​ ​ភាគី​ទាំងពីរ​បាន​កត់​សម្គាល់​ពី​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដំណាក់កាល​ទី​១​ ​និង​គោល​នយោបាយ​អភិវឌ្ឍន៍​ ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​យុទ្ធសាស្ត្រ​ទាំងនេះ​ ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម​ ​វ​ង្សី ​វិស្សុត​ ​បាន​សង្កត់ធ្ងន់​លើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ ​និង​ជា​ប្រពៃណី​រវាង​រដ្ឋាភិបាល​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​សម្រេច​បាន​នូវ​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​លើ​គ្រប់​វិ​ស័​យ​ ​ជាពិសេស​លើ​វិ​ស័​យ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​។​

​ឯកឧត្តម​បាន​បន្ត​ថា​ ​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ដែល​មិន​ត្រឹមតែ​ជា​គម្រោង​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​តភ្ជាប់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​តភ្ជាប់​គោល​នយោបាយ​អភិវឌ្ឍន៍​ ​និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​និង​ស្ថាប័ន​នៃ​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម​ក៏បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​សក្តានុពល​ ​និង​ផ្លែផ្កា​ដែល​អាច​សម្រេច​បាន​ក្រោម​ភាពជា​ដៃគូ​ដ៏​ជិតស្និទ្ធ​នេះ​ ​ដោយ​ចាប់​យក​ឱកាស​ដើម្បី​លើក​ក​ម្ពស់​កិច្ច​សហប្រតិបត្តិការ​ ​និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ ​និង​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​ ​និង​ចិន​ ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​កសាង​សហគមន៍​វាសនា​រួម​ ​កម្ពុជា​-​ចិន​ ​ក្នុង​យុគ​សម័យថ្មី​។​

​ភាគី​ទាំង​ពី​​​រ​ក៏បាន​សង្កត់ធ្ងន់​លើ​ការ​រួមគ្នា​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ “​ត្បូងពេជ្រ​” ​និង​ការ​លើក​ក​ម្ពស់ “​ច្រក​របៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​” ​និង​ “​ច្រក​របៀង​ត្រី​ ​និង​ស្រូវ​” ​ជាមួយ​ប្រទេស​ចិន​ ​ដើម្បី​ធ្វើ​អោយ​កាន់តែ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​អភិវឌ្ឍន៍​របស់​កម្ពុជា​។​A​K​P​-C​h​e​a​Van​n​a​k

Related Posts

Previous Article

​I​M​F​ ​មើលឃើញ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​របស់​អា​ស៊ាន​ក្នុង​ឆ្នាំ​២​០​២​៣​ ​និង​២​០​២​៤​

Next Article

​កុមារី​អាយុ​២​ម្នាក់ទៀត​ស្លាប់​ដោយសារ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​ខេត្ត​ព្រៃវែង​