កម្ពុជា​ ​និង​សាធារណរដ្ឋ​ឆែក​ ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​

Share:

​ព្រះរាជាណាចក្រកម្ពុជា​ ​និង​សាធារណរដ្ឋ​ឆេ​ក​ ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ ​ក៏ដូចជា​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ក​ម្រិ​ត​ខ្ពស់​បន្ថែម​ទៀត​រវាងប្រទេស​ទាំងពីរ​។​

​ឯកឧត្តម​ ​សុខ​ ​ចិន្តា​សោភា​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​និង​លោក​ ​Mart​in​ ​V​á​v​r​a​ឯកអគ្គរដ្ឋទូត​សាធារណៈ​រដ្ឋ​ឆែក​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​លើកឡើង​បែប​នេះ​ក្នុង​ជំនួប​សម្តែង​ការគួរសម​នៅ​ទីស្តីការ​ក្រសួង​កាលពីដើម​ស​ប្តាហ៍​នេះ​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​ភាគី​ទាំងពីរ​បាន​កត់​សម្គាល់​ដោយ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ជា​ប្រពៃណី​ ​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាងប្រទេស​ទាំងពីរ​ ​ហើយ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​វិ​ស​័​យ​ដែល​ជា​ផលប្រយោជន៍​ទៅវិញទៅមក​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ឆែក​ក​ ​ចំពោះ​ការ​ផ្តល់​ជំនួយ​ ​និង​ការ​គាំទ្រ​កម្ពុជា​ ​ដែល​នេះ​បាន​រួមចំណែក​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន​ ​រួម​ទាំង​ការអប់រំ​ ​សុខាភិបាល​ ​ក៏ដូចជា​វិ​ស័​យ​ផ្សេងៗ​ទៀត​។​A​K​P​-C.N​i​k​a

Related Posts

Previous Article

​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើងឯក​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ក្នុងពេលឆាប់ៗ​នេះ​

Next Article

​ការ​ប្រកួត​ក្បាច់​គុណ​រវាង​កីឡាករ​ ​D​a​v​e​ ​L​e​d​uc ​និង​ ​ព្រំ​ ​សំណាង​ ​នឹង​រួមចំណែក​រឹត​ចំណងមិត្តភាព​កម្ពុជា​-​មី​យ៉ា​ន់​ម៉ា​