​កម្ពុជា​ទទួល​ពានរង្វាន់​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​ (​GEM​ ​Award​) ​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​អូ​ទ្រី​ស​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ស្រ្តីបំ​ពេញការ​ងារ​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​។​ CAP​FISH​-​Capture​

​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល​ (​CAP​FISH​-​Capture​) ​នៅ​កម្ពុជា​ ​ទទួល​ពានរង្វាន់​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​ (​GEM​ ​Award​) ​ប្រចាំ​ឆ្នាំ​២​០​២​៣​ ​ក្នុង​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (​UNI​DO​) ​នៅ​ទីក្រុង​វី​យែ​ន​ ​ប្រទេស​អូ​ទ្រី​ស​ ​កាលពី​ថ្ងៃអង្គារ​។​​

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​រួម​គ្នា​រវាង​ ​អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​សហភាព​អឺរ៉ុ​ប​ ​និង​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​កាលពី​ថ្ងៃពុធ​បញ្ជាក់​ថា​ ​ពានរង្វាន់​ខាង​លើ​នេះ​ឆ្លុះបញ្ចាំង​អំពី​ការ​ទទួល​ស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​រួម​ចំណែក​របស់​គម្រោង​ក្នុង​ការ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​ ​និង​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​នៅ​ក្នុង​វិ​ស័​យ​ជលផល​នៅ​កម្ពុជា​។​

​ប្រធាន​បទ​នៃ​ពានរង្វាន់​គឺ​ ​«​ការ​ធ្វើ​ឱ្យ​សមភាព​យេ​ន​ឌ័​រ​ក្លាយ​ជា​ការពិត​នៅ​ក្នុង​ឧស្សាហកម្ម​»​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បន្ថែម​ថា​ វិ​ស័​យ​ជលផល​នៅ​កម្ពុជា​ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​ស្បៀង​ ​ដោយ​ប្រជាជន​ប្រមាណ​ ​៤​០​% ​ពឹងផ្អែក​ដោយ​ផ្ទាល់​សម្រាប់​ការ​ចិញ្ចឹមជីវិត​ ​និង​ផ្គត់ផ្គង់​ជីវភាព​។​

​ភាគច្រើន​ជា​ស្ត្រី​ ​ដែល​ដើរ​តួនាទី​នាំមុខ​ ​និង​ជា​ម្ចាស់​សហគ្រាស​កែច្នៃ​ផលិតផល​ជលផល​ខ្នាត​តូច​ ​និង​មធ្យម​ (​MS​ME​s) ​ជា​អ្នក​ទទួលបន្ទុក​ដោយ​ផ្ទាល់​ក្នុង​ការ​កែច្នៃ​ ​ការងារ​ទី​ផ្សារ​ ​លក់រាយ​ ​និង​ចែកចាយ​ផលិតផល​ជលផល​នៅ​ទូទាំង​ប្រទេស​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បន្ត​ថា​ ​ការ​បង្កើត​ឱកាស​ឱ្យ​ស្ត្រី​អាច​អភិវឌ្ឍ​ជំនាញ​ ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ​នឹង​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី​ឱ្យ​ទទួល​បាន​តួនាទី​ជា​អ្នក​ដឹកនាំ​ ​និង​ជំរុញ​បរិយាកាស​ប្រកបដោយ​សមធម៌​ ​និង​បរិ​យា​ប័ន្ន​នៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ទាំងមូល​។​

​លោក​ ​សុខ​ ​ណា​រិន​ ​តំណាង​អង្គការ​ ​UNIDO​ ​ប្រចាំ​កម្ពុជា​ ​បាន​សាទរ​ចំពោះ​គម្រោង​ ​CAP​FISH​-​Capture​ ​ដែល​ទទួល​បាន​ពានរង្វាន់​ ​GEM​ ​Award​ ​។​

​លោក​បន្ថែម​ថា​៖​ ​«​អភិក្រម​សមភាព​យេ​ន​ឌ័​រ​របស់​គម្រោង​ ​ពិតជា​បាន​បង្កើត​នូវ​បរិយាកាស​ប្រកបដោយ​បរិ​យា​ប័ន្ន ​ដែល​មនុស្ស​គ្រប់គ្នា​អាច​រីក​ចម្រើន​ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ​»​។​

​លោក​បន្ត​ថា​ ​អង្គការ​ ​UNI​DO​ ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​គម្រោង​ក្នុង​ការ​លើក​ក​ម្ពស់​តួនាទី​ ​និង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​ ​ជាពិសេស​សហគ្រាស​ជលផល​ ​MS​ME​s ​ដែល​ដឹកនាំ​ដោយ​ស្ត្រី​ ​។​

​លោក​ ​ពុំ​ សុ​ថា​ ​ប្រតិភូ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ (​F​i​A​) ​បាន​ឱ្យ​ដឹង​ថា​ ​តាមរយៈ​ការ​បញ្ជ្រាប​យេ​ន​ឌ័​រ​នៅ​ក្នុង​គម្រោង​ ​រួម​ទាំង​គោល​នយោបាយ​ស្តីពី​យេ​ន​ឌ័​រ​ ​ការ​គាំទ្រ​អាជីវកម្ម​ ​ការ​គ្រប់គ្រង​គម្រោង​ ​ការស្រាវជ្រាវ​និង​ន​វា​នុ​វត្ត​ន៍ ​និង​ការ​កសាង​សមត្ថភាព​ភាគី​ពាក់ព័ន្ធ​ ​គម្រោង​បាន​បង្កើត​ផល​ជះ​រយៈពេល​វែង​លើ​ការ​ជំរុញ​សមភាព​យេ​ន​ឌ​័​រ​ ​និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​វិ​ស័​យ​ជលផល​នៅ​កម្ពុជា​។​

​លោក​បន្ថែម​ថា​ ​គម្រោង​ ​CAP​FISH​-​Capture​ ​ដែល​សហការ​អនុវត្ត​ដោយ​ ​F​i​A​ ​និង​ ​UNI​DO​ ​បាន​កសាង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ទ្រទ្រង់​ដល់​ផល​ជះ​ជា​វិជ្ជមាន​នៃ​សមភាព​យេ​ន​ឌ័​រ​ ​និង​ភាព​អង់អាច​របស់​ស្ត្រី​ក្នុង​វិ​ស័​យ​ជលផល​ក្រោយ​ប្រមូល​ផល​ ​ស្របតាម​គោល​នយោបាយ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​ ​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាណ​ញ់ ​និង​នេសាទ​ ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​និង​ ​F​i​A​ ​។​

​លោក​ Ko​e​n ​EVER​A​E​R​T​ ​អនុប្រធាន​ផ្នែក​កិច្ច​សហប្រតិបត្តិការ​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ ​ការ​គាំទ្រ​ដល់​សហគ្រាស​ដឹកនាំ​ដោយ​ស្ត្រី​ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​និង​និរន្តរភាព​នៃ​វិ​ស​័​យ​ជលផល​។​

​លោក​បន្ថែម​ថា​ ​ការ​គាំទ្រ​ដល់​សហគ្រាស​ដឹកនាំ​ដោយ​ស្ត្រី​ ​បាន​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​ពួក​គេ​រីក​ចម្រើន​ ​គឺ​មិន​ត្រឹមតែ​រួមចំណែក​ដល់​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ដើរតួ​ជា​គំរូ​លើកទឹកចិត្ត​ ​និង​ជំរុញ​ស្ត្រី​ផ្សេង​ទៀត​ឱ្យ​ក្លាយ​ជា​សហគ្រិន​ ​និង​ផ្លាស់​ប្តូរ​វិសមភាព​យេ​ន​ឌ័​រ​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​គំរូ​ជោគជ័យ​របស់​គម្រោង​ ​CAP​FISH​-​Capture​ ​អាច​​​យក​ទៅ​អនុវត្ត​បាន​ ​ខណៈ​ដែល​ការ​អនុវត្ត​ដ៏​ប្រសើរ​ទាំង​នេះ​ត្រូវ​បាន​ចែករំលែក​ ​ដើម្បី​លើក​ក​ម្ពស់​សហគ្រិន​ភាពជា​ស្រ្តី ​និង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​»​៕

Related Posts

Previous Article

​អង្គភាព​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ជំរុញ​ការ​ប្រើប្រាស់​មធ្យោបាយ​វប្បធម៌​ដើម្បី​ផ្សាយ​សារ​ប្រឆាំង​ការ​ជួញ​ដូរ​

Next Article

​នាយករដ្ឋមន្ត្រី​ផ្ញើ​សា​របើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ជាមួយនឹង​ការ​បញ្ចូល​សីលធម៌​សម្រាប់​កា​រដាក់​ពិន្ទុ​