ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ធ្លាក់​ចុះ ៧,២ភាគរយ ​ក្នុង​រយៈ​ពេល២ខែ​ដើម​ឆ្នាំ២០២៤

Khmer Times Share:

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ កម្ពុជាបាននាំចេញអង្ករចំនួន ៩០.១៥៣ តោន ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៤ ធ្លាក់ចុះ ៧,២ ភាគរយពីចំនួន ៩៧.១៥៣ តោន ក្នុងឆ្នាំ២០២៣។

របាយការណ៍បានអោយដឹងទៀតថា កម្ពុជារកបានចំណូលសរុបចំនួន ៦៥.៤ លានដុល្លារពីការនាំចេញក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំ២០២៤ ធ្លាក់ចុះ ៩,៩ ភាគរយផងដែរ ពី៧២,៦ លានដុល្លារ ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។

អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេស និងតំបន់ចំនួន៥០ ដោយអ្នកនាំចេញចំនួន៤០ ។

យោងតាមរបាយការណ៍ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ១១,០៨៣ តោន ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដែលធ្វើឲ្យប្រាក់ចំណូលសរុបមានចំនួន ៦,៨១ លានដុល្លារ។

ប្រភេទអង្ករដែលកម្ពុជានាំចេញរួមមាន អង្ករក្រអូប អង្ករស អង្ករចំហុយ និងអង្ករសរីរាង្គ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បាននិយាយនាពេលថ្មីៗនេះថា កម្ពុជាកំពុងស្វែងរកទីផ្សារថ្មីសម្រាប់អង្កររបស់ខ្លួន ដោយផ្តោតសំខាន់ទៅលើប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។

លោកស្រីបានលើកឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងថា ក្រសួងពាណិជ្ជកម្មកំពុងធ្វើការផ្សព្វផ្សាយ និងបើកទីផ្សារសម្រាប់អង្កររបស់យើង តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួម។ Xinhua

Related Posts

Previous Article

​ក្នុង​រយៈ​ពេល ៦ខែ នគរបាលនិង​មន្ត្រី​ពន្ធនាគារ​ជាង១៦០​នាក់ ​ត្រូវ​បាន​បណ្ដេញ​ចេញ

Next Article

កម្ពុជា​បាន​បង្កើត​ឯតទគ្គកម្ម​ពិភពលោក​ហ្គីណេស បុរសបីស្រ្តីច្រើនជាងគេលើពិភពលោក