​រដ្ឋាភិបាល​មាន​គោលបំណង​ប្រែក្លាយ​ខេត្ត​ព្រះ​សី​ហ​នុ ​អោយ​ទៅជា​ទីក្រុង​ ​She​n​z​hen​ ​ទី​២​

N​h​e​an​ C​ham​ron​g​ / Khmer Times Share:

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​ ​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​លើកឡើង​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​មានបំណង​ប្រែក្លាយ​ខេត្ត​ព្រះ​សី​ហ​នុ ​អោយ​ទៅជា​ទីក្រុង​ ​She​n​z​hen​ ​ទី​២​ ​ដោយ​កាត់បន្ថយ​ការ​ចំណាយ​លើ​ការ​​​ដឹកជញ្ជូន​ ​ការ​ផ្តល់​កញ្ចប់​លើកទឹកចិត្ត​វិនិយោគ​ ​និង​ពង្រឹង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​។​

​She​n​z​hen​ ​គឺជា​ទីក្រុង​ទំនើប​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន​ ​គឺជា​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​ទីបី​បន្ទាប់ពី​ទីក្រុង​សៀង​ហៃ​ ​និង​ទីក្រុង​ប៉េកាំង​។​ ​ទីក្រុង​នេះ​ក៏​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ពិភពលោក​ទំនើប​បំផុត​មួយ​ផង​ដែរ​ ​ហើយ​ត្រូវ​បាន​គេ​ហៅថា​ S​i​l​icon​ ​Valley​ ​របស់​ប្រទេស​ចិន​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ “​ការ​ផ្សព្វផ្សាយ​ច្បាប់​វិនិយោគ​ ​និង​អនុក្រឹត្យ​ស្តីពី​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​វិនិយោគ​” ​នៅ​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​និយាយ​ថា​ ​រាជរដ្ឋាភិបាល​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ដាក់​ចេញ​នូវ​អាទិភាព​ក្នុង​ការ​ ​អភិវឌ្ឍ​ភស្តុភារ​ ​និង​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូទាំង​ប្រទេស​ ​ដូចជា​គម្រោង​ព្រែកជីក​ហ្វូណន​ ​ដែល​នឹង​តភ្ជាប់​ទន្លេ​ជាមួយ​សមុទ្រ​ ​ដើម្បី​សម្រួល​ ​និង​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​។​

​លោក​បាន​បន្ថែម​ថា​ ​ក្រៅពី​នេះ​ ​រដ្ឋាភិបាល​ក៏​កំពុង​ធ្វើការ​កែ​លម្អ​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ប៉ោយ​ប៉ែត​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រថភ្លើង​អាច​រត់​ក្នុង​ល្បឿន​ ​៨​០​ ​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ​ដែល​មាន​សមត្ថភាព​ដឹកទំនិញ​បាន​ប្រហែល​ ​២​០​ ​តោន​សម្រាប់​កុងតឺន័រ​នីមួយៗ​។​

​ចាប់តាំង​ពីរ​មាន​រដ្ឋាភិបាល​ថ្មី​ ​យើង​អាច​មើលឃើញ​ថា​ការ​​​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​បាន​និង​កំពុង​ផ្លាស់ប្តូរ​ទៅ​ជាលំដាប់​ 4​E​ ​បច្ចុប្បន្ន​យន្តហោះ​អាច​ហោះហើរ​ត្រង់​មក​កម្ពុជា​ ​ដូចជា​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ (S​I​A​) ​និង​ប្រតិបត្តិការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (​T​I​A​) ​ក្នុង​ឆ្នាំ​ ​២​០​២​៥​។​

​លោក​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​ក៏មាន​គម្រោង​ពង្រីក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះ​សី​ហ​នុ ​ផង​ដែរ​។​ ​លោក​បាន​បន្ត​ថា​ “ ​រដ្ឋាភិបាល​ចង់​ប្រែក្លាយ​ខេត្ត​ព្រះ​សី​ហ​នុ​ទាំងមូល​អោយ​ដូចជា​ទីក្រុង​ ​She​n​z​hen​ ​ហើយ​ផែនការ​មេ​នេះ​នឹង​ពង្រីក​ដល់​ខេត្ត​ជាប់​មាត់សមុទ្រ​ទាំងអស់​ ​រួម​មាន​ខេត្ត​កោះ​កុង​ ​កែប​ ​និង​កំពត​”​។​

“​ដើម្បី​សម្រេច​បាន​នូវ​ទស្សនវិស័យ​នេះ​ ​រាជរដ្ឋាភិបាល​ត្រូវការ​កិច្ច​សហប្រតិបត្តិការ​ ​និង​ការ​វិនិយោគ​ពី​វិ​ស​័​យ​ឯកជន​។​ ​ដូច្នេះ​ហើយ​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កញ្ចប់​លើកទឹកចិត្ត​ ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ចូល​មក​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​ខណៈ​ដែល​ច្បាប់​វិនិយោគ​នេះ​នឹង​ជួយ​ពន្លឿន​ដំណើរ​ការប្រតិបត្តិ​ការ​របស់​ពួកគេ​»​។​

​លោក​ក៏បាន​ជម្រាប​អ្នក​វិនិយោគ​អន្តរជាតិ​ថា​ ​ការ​វិនិយោគ​នៅ​កម្ពុជា​ ​មិនមែន​គ្រាន់តែ​វិនិយោគ​ជាមួយ​ប្រជាជន​ ​១​៧​ ​លាន​នាក់​ក្នុង​ប្រទេស​នោះ​ទេ​ ​កម្ពុជា​ស្ថិតនៅ​ទីតាំង​យុទ្ធសាស្ត្រ​ដែល​តភ្ជាប់​ពាណិជ្ជកម្ម​ជាមួយ​អាស៊ី​ ​អា​ស៊ាន​+​៥​ ​ជា​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​)​និង​តាមរយៈ​ ​ពន្ធ​អនុគ្រោះ​ (​E​B​A​) ​និង​កូ​តា​សម្រាប់​ការនាំចូល​ទំនិញ​ចូល​សហភាព​អឺរ៉ុប​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​។​

​លោក​បាន​បន្ថែម​ថា​ “​យុវជន​កម្ពុជា​អាយុ​ក្រោម​ ​២​៥​ឆ្នាំ​ ​មាន​ចំ​នូន​ច្រើន​បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់​អា​ស៊ាន​ ​ដែល​មាន​ប្រមាណ​ ​៦​០​ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ ​មានន័យ​ថា​ ​ធនធានមនុស្ស​របស់​ប្រទេស​នេះ​មាន​សមត្ថភាព​ធ្វើការ​រហូតដល់​ ​៣​០​ ​ឆ្នាំខាងមុខ​។​

​លោក​ ​ឡោ​ ​វិចិត្រ​ ​អនុប្រធានសមាគម​ពាណិជ្ជកម្ម​ចិន​កម្ពុជា​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​ ​ដើម្បី​ជំរុញ​ការ​ទាក់ទាញ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​រដ្ឋាភិបាល​គួរតែ​សម្រួល​នីតិវិធី​គយ​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នីតិវិធី​នាំចេញ​ ​ក៏ដូចជា​អភិវឌ្ឍ​ធនធានមនុស្ស​ទៅជា​ជំនាញ​ក​ម្រិ​ត​មធ្យម​ ​និង​ក​ម្រិ​ត​ខ្ពស់​ដែល​អាច​ ​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​នៃ​ឧស្សាហកម្ម​នាំចេញ​ ​និង​ផលិតកម្ម​។​

​កញ្ចប់​លើកទឹកចិត្ត​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​ ​នា​ពេលថ្មីៗនេះ​ ​បង្ហាញ​សញ្ញា​វិជ្ជមាន​ថា​ ​យើង​កំពុង​ដើរ​លើ​ផ្លូវត្រូវ​។​ ​លោក​បាន​បន្ថែម​ថា​ ​ជា​លទ្ធផល​ក្នុងរយៈពេល​បី​ខែ​ដំបូង​ ​កម្ពុជា​បាន​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (​F​D​I​) ​សរុប​ជាង​២​ ​ពាន់​លាន​ដុល្លារ​។​

Related Posts

Previous Article

​ការិយាល័យ​ស្រាវជ្រាវ​ ​AM​RO​៖​ ​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​អា​ស៊ាន​+​៣​ ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ​៤​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​​ ២​០​២​៤​

Next Article

​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​៖​ ​ឧបទ្ទវហេតុ​នៃ​កា​រលេច​ធ្លាយ​អាស៊ី​ត​ស៊ុ​ល​ផួរិ​ច​នៅ​ស្ទឹង​ណាម​ខាន់​ ​ក្នុង​ប្រទេស​ឡាវ​ ​មិន​ប៉ះពាល់​ដល់​គុណភាព​ទឹកទន្លេ​