ខេត្ត​ Kon ​T​u​m​ ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ខេត្ត​រតនគិរី​

Share:
​ក្នុង​ពិធី​ចុះហត្ថលេខា​។​ (​រូបថត​៖​ ​V​N​A​)

​​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​តុលា​ ​ថ្នាក់​ដឹកនាំ​ខេត្ត​ Kon ​T​u​m​ ​និង​ខេត្ត​រតនគិរី​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​សម្រាប់​ឆ្នាំ​ ​២​០​២​៣​-​២​០​២​៨​។​

​នៅ​ក្រោម​អនុស្សរណៈ​យោគ​យល់គ្នា​នះ ​ថ្នាក់​ដឹកនាំ​ខេត្ត​ទាំងពីរ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ក្នុងស្មារតី​មិត្តភាព​ ​ការគោរព​ ​និង​ទំនុក​ចិត្ត​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​គាំទ្រ​វិ​ស​័​យ​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​ ​ជំរុញ​ការ​វិនិយោគ​ ​ជំរុញ​ការ​លើកទឹកចិត្ត​អាជីវកម្ម​ ​ពន្លឿន​ការ​រៀប​ពិព័រណ៍​ពាណិជ្ជកម្ម​។​ ​ខេត្ត​ទាំងពីរ​នឹង​ជំរុញ​ការ​តភ្ជាប់​វិ​ស​័​យ​ទេសចរណ៍​រវាង​ខេត្ត​ Kon ​T​u​m​ ​ជាមួយ​ខេត្ត​កម្ពុជា​ ​ដោយ​ឈ​រលើ​មូលដ្ឋាន​នៃ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​រវាង​កម្ពុជា​-​ឡាវ​-​វៀតណាម​សម្រាប់​ឆ្នាំ​ ​២​០​២​១​ – ​២​០​២​៥​ ​ជាមួយនឹង​ចក្ខុវិស័យ​ដល់​ឆ្នាំ​ ​២​០​៣​០​។​

​ពាក់ព័ន្ធ​និង​វិ​ស​័​យ​វប្បធម៌​ ​និង​សង្គម​ ​ភាគី​ទាំងពីរ​នឹង​បង្កើន​ការរៀបចំ​សកម្មភាព​ផ្លាស់ប្តូរ​ ​និង​ការ​ចែករំលែក​បទពិសោធន៍​ក្នុង​ការ​អភិវឌ្ឍន៍​វប្បធម៌​ប្រពៃណី​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បណ្តុះបណ្តាល​ ​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​។​ ​ខេត្ត​ Kon ​T​u​m​ ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​១​០​ ​កន្លែង​ ​សម្រាប់​ឆ្នាំ​ ​២​០​២​៤​ – ​២​០​២​៩​ ​សម្រាប់​សិស្ស​ក្នុង​ខេត្ត​រតនគិរី​។​ ​ខេត្ត​រតនគិរី​នឹង​បន្ត​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​វៀតណាម​ ​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​ទាហានស្ម័គ្រចិត្ត​វៀតណាម​ ​បាន​ស្លាប់​នៅ​កម្ពុជា​ក្នុង​អំឡុង​ពេល​ស​ង្រ្គា​ម​ ​និង​ជួយការ​ពារ​សិទ្ធិ​ ​និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​ ​និង​ធ្វើការ​ក្នុង​ខេត្ត​រតនគិរី​។​

​សម្រាប់​វិ​ស​័​យ​ការពារ​ជាតិ​ ​និង​សន្តិសុខ​ ​ខេត្ត​ទាំងពីរ​នឹង​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សន្ធិសញ្ញា​ ​និង​ពិធីសារ​ស្តីពី​ការ​បោះបង្គោល​ព្រំដែន​គោ​គ​រវាងប្រទេស​ទាំងពីរ​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ ​និង​សម្របសម្រួល​ក្នុង​ការ​ទប់​ស្កាត់​រាល់​សកម្មភាព​ភេ​រ​វក​រ​ ​ការ​ឆ្លងកាត់​ព្រំដែន​ខុសច្បាប់​ ​ការ​ផលិត​ ​ការ​​​ដឹកជញ្ជូន​ ​ការ​ជួញ​ដូរ​ ​ការ​រក្សាទុក​ ​និង​ការប្រើប្រាស់​គ្រឿងញៀន​ ​ការ​ជួញ​ដូរ​មនុស្ស​ ​ការ​ជួញ​ដូរ​អាវុធ​ ​និង​ជាតិផ្ទុះ​ ​ការ​កាប់​ឈើ​ ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។​

​លោក​ ​D​uon​g​ ​Van​ ​T​rang​ ​លេខា​គណៈកម្មាធិការ​បក្ស​ Kon ​T​u​m​ ​បាន​ស្នើ​ខេត្ត​រតនគិរី​ ​បន្ត​ជួយឧបត្ថម្ភ​ ​និង​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ប្រជាជន​ ​និង​អាជីវកម្ម​វៀតណាម​ក្នុង​ខេត្ត​។​

​លោក​ ​ញ៉ែម​ ​សំអឿន​ ​ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុ​ជាប្រចាំ​ខេត្ត​រតនគិរី​ ​និង​ជា​អភិបាល​ខេត្ត​បាន​និយាយ​ថា​ ​ខេត្ត​ទាំងពីរ​មាន​លក្ខណៈ​ស្រដៀងគ្នា​ជាច្រើន​ដូចជា​ ​ការ​រៀបចំផែនការ​ព្រ​លាន​យន្តហោះ​ ​និង​ផ្លូវ​ល្បឿន​លឿន​ ​ដែល​នឹង​ក្លាយ​ជា​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ជំរុញ​សកម្មភាព​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស​័​យ​វប្បធម៌​ ​និង​ទេសចរណ៍​។​

​V​N​A​

Related Posts

Previous Article

​បច្ចេកវិទ្យា​អវកាស​ជួយ​ដល់​ប្រទេស​ជា​ដៃគូ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​ ​ក្នុង​ការ​អភិ​រក្ស​បេតិកភណ្ឌ​និង​សន្តិសុខ​ស្បៀង​

Next Article

​ក្រសួង​ទូរគមនាគមន៍​ឥណ្ឌូ​នេ​ស៊ី​រក​ឃើញ​ម៉ាស៊ីន​មេ​ល្បែងស៊ីសង​អន​ឡា​ញ​ដែល​ដាក់​នៅ​កម្ពុជា​និង​ហ្វីលីពីន​