វៀតណាម​ ​និង​កម្ពុជា​ពិចារណា​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​

Share:
​លោក​ ​An​war​ ​នាយក​រដ្ឋ​ម​ន្រ្តី​ម៉ាឡេស៊ី​ឡើង​ឆ្លើយ​សំណួរ​ក្នុង​សភា​នៅ​ថ្ងៃ​ទី​១​៣​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។​Be​rn​am​a​ ​p​hot​o

​លោក​ ​An​war​ ​I​br​a​him​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​លើកឡើង​ថា​ ​វៀតណាម​ ​និង​កម្ពុជា​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​របស់​ពួកគេ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ជា​ជំហាន​មួយ​ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​លើ​ប្រាក់ដុល្លារ​អាមេរិក​។​

“​ម៉ាឡេស៊ី​កំពុង​កាត់បន្ថយ​ការពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រាក់ដុល្លារ​អាមេរិក​ ​ហើយ​រហូត​មកដល់ពេលនេះ​យើង​បាន​ទទួលការ​ឆ្លើយតប​យ៉ាងល្អ​។​

​លោក​ ​An​war​ ​បាន​បន្ត​ថា​ “​តាមពិត​ទៅ​ ​យើង​ទើប​តែ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​អំឡុង​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ក្នុងឆ្នាំនេះ​ ​ហើយ​ប្រទេស​ទាំងពីរ​បាន​ទទួលស្គាល់​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ទូទាត់​រូបិយប័ណ្ណ​ក្នុងស្រុក​ (​L​CS​F​) ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នា​ពេលថ្មីៗនេះ​” ​។​

​លោក​បាន​អោយ​ដឹង​ទៀត​ថា​ ​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ ​P​ham​ ​M​in​h​ ​Chin​h​ក៏បាន​ណែនាំ​ឱ្យ​ពន្លឿន​ការចរចា​ស្តីពី​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ផង​ដែរ​។​

​វៀតណាម​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​ទី​១​០​ ​របស់​ម៉ាឡេស៊ី​។​

​លោក​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​ផែនការ​ចុងក្រោយបង្អស់​ស្តីពី​វិធី​សា​ស្រ្ត​កាត់បន្ថយ​ការពឹងផ្អែក​លើ​ប្រាក់ដុល្លារ​អាមេរិក​ ​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាងប្រទេស​នានា​ដោយ​ប្រើ​រូបិយប័ណ្ណ​រីង​ហ្គី​ត​ ​និង​តើ​គំនិត​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ប្រទេស​ក្នុង​តំបន់​ក្នុង​ក​ម្រិ​ត​ណា​។​

​លោក​ ​An​war​ ​បាន​បន្ថែម​ថា​សិង្ហបុរី​ ​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេស​ក្នុង​អា​ស៊ាន​ ​មិនបាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នោះ​ទេ​។​

“​ដោយ​ប្រាក់ដុល្លារ​អាមេរិក​នៅតែ​រឹង​មាំ​សម្រាប់​ធ្វើការ​ជួញ​ដូរ​ក្នុង​វិ​ស័យ​ពាណិជ្ជកម្ម​ ​ដូច្នេះ​ប្រទេស​នានា​នៅតែ​ជ្រើសរើស​ប្រើប្រាស់​ប្រាក់ដុល្លារ​អាមេរិក​។​

​លោក​បាន​បន្ថែម​ថា​ ” ​ប្រទេស​ជប៉ុន​ ​ហុងកុង​ ​និង​កូរ៉េ​ខាងត្បូង​មិន​បា​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​បញ្ហា​នេះ​ទេ​ ​ខណៈ​ដែល​ ​ឥណ្ឌា​នៅតែ​ដាក់កំហិត​លើ​ប្រាក់​រូពី​នៅ​បរទេស​ ​លើកលែងតែ​ពលរដ្ឋ​ ​ដូច្នេះ​ការចរចា​អាច​ត្រូវការ​ពេលវេលា​” ​។​

​ប៉ុន្តែ​លោក​ជឿជាក់​ថា​ភាព​ជោគជ័យ​របស់​អា​ស៊ាន​ ​និង​ចិន​ក្នុង​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​អាច​លើកទឹកចិត្ត​ប្រទេស​ផ្សេងទៀត​ឱ្យ​ចូលរួម​ដោយ​ទាញ​យក​អត្ថប្រយោជន៍​ពី​ចំ​ពេល​ប្រទេស​មួយ​ចំនួន​មាន​ទំនោរ​ឈប់​ប្រើប្រាស់​ប្រាក់ដុល្លារ​អាមេរិក​។​

​លោក​ក៏បាន​ស្វាគមន៍​ចំពោះ​សំណើ​ប្រើប្រាស់​រូបិយប័ណ្ណ​Din​ar​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​។​

“​ខណៈ​ដែល​ទី​ផ្សារ​ឧស្សាហកម្ម​ម្ហូប​ហា​ឡា​ល​កើន​ឡើង​ដល់​ជាង​១​ទ្រ៊ី​លាន​ដុល្លារ​ ​បណ្តា​ប្រទេស​មូ​ស្លី​ម​បាន​ដឹង​ពី​តម្រូវ​ការប្រើប្រាស់​រូបិយប័ណ្ណ​din​ar​ ​រួចហើយ​ ​ប៉ុន្តែ​ចាប់តាំង​ពី​ទសវត្សរ៍​ទី​៩​០​ ​មក​ ​មិនទាន់​ដាក់​ចេញ​នូវ​យន្ត​ការ​ណាមួយ​ឡើយ​។

លោក​បាន​និយាយ​ទៀត​ថា​ “​នេះ​គឺជា​ប្រធាន​បទ​មួយ​ដែល​នឹង​ត្រូវ​ពិភាក្សា​ក្នុង​អំឡុង​កិច្ចប្រជុំ​ស្តីពី​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ឥស្លាម​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ក្នុង​ខែ​ធ្នូ​។​Be​rn​am​a

Related Posts

Previous Article

​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​

Next Article

​កម្ពុជានឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ សារ​ព័ត៌មាន​ស្របតាមការ​វិវត្ត​សង្គម