​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​នឹង​សាងសង់​គម្រោង​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដំបូង​គេ​នៅ​កម្ពុជា​

Share:
​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​នឹង​សាងសង់​គម្រោង​ខ្សែកាប​អុបទិក​ក្រោម​សមុទ្រ​ដំបូង​គេ​របស់​ប្រទេស​កម្ពុជា​។​

China​ ​Uni​co​m​ ​Group​ ​ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធំ​ជាងគេ​មួយ​របស់​ប្រទេស​នឹង​សាងសង់​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដំបូង​គេ​នៅ​កម្ពុជា​ ​ដែល​មាន​សមត្ថភាព​ធំ​សម្រាប់​ការ​ភ្ជាប់​ទំនាក់ទំនង​អន្តរជាតិ​។​

​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​បាន​ប្រកាស​កាល​ពីម្សិលមិញ​ដោយ​លើកឡើង​ពី​កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​កម្ពុជា​នៅ​ថ្ងៃ​ដដែល​នោះ​ថា​ ​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ​ប្រវែង​ជិត​ ​៣​០​០​០​គីឡូម៉ែត្រ​ ​នឹង​រត់​ពី​ទីក្រុង​ហុងកុង​ទៅកាន់​ខេត្ត​ព្រះ​សី​ហ​នុ​។​

​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​បាន​បន្ថែម​ថា​ ​គម្រោង​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​ឆ្នាំក្រោយ​ ​ហើយនឹង​បញ្ចប់​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៥​ ​ដោយគូ​ស​បញ្ជាក់​ថា​ ​គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែមទៀត​នូវ​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា​លើ​ការ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​ ​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​នា​ពេល​អនាគត​។​

​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​កាន់កាប់​ស្ថា​នី​យ៍​ព្រំដែន​ខ្សែកាប​អុបទិក​ជាង​២​០​កន្លែង​ ​ដោយ​តភ្ជាប់​ប្រទេស​ចិន​ជាមួយ​ប្រទេសជិតខាង​ ​និង​តំបន់​ជាង​១​០​ ​ដែល​តភ្ជាប់​ទៅកាន់​ប្រព័ន្ធ​ខ្សែកាប​អុបទិក​អន្តរជាតិ​ជាង​២​០​ (​land​ ​optical​ ​fiber​ ​cable​ ​border​ ​station​s) ​។​ ​ក្រុមហ៊ុន​ក៏មាន​ស្ថា​នី​យ៍​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ចំនួន​១​០​ (​submarine​ ​cable​ ​landing​ ​station​s) ​នៅ​ទូទាំង​ពិភពលោក​ ​និង​ប្រព័ន្ធ​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ជាង​៦​០​។​

​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ ​SEA​-​H​2X ​ដែល​ត្រូវ​បាន​សហការ​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​តភ្ជាប់​ទីក្រុង​ហុងកុង​ ​ខេត្ត​ហៃ​ណា​នភា​គ​ខាងត្បូង​ប្រទេស​ចិន​ ​ហ្វីលីពីន​ ​ថៃ​ ​ម៉ាឡេស៊ី​ ​និង​សិង្ហបុរី​ ​និង​ពង្រីក​បន្ថែម​ទៀត​ទៅកាន់​ប្រទេស​វៀតណាម​ ​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​។​ ​Y​i​ca​i​g​l​ob​a​l​

Related Posts

Previous Article

​I​M​F​ ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ​ដោយសារ​តម្រូវ​ការ​ពិភពលោក​ធ្លាក់ចុះ​

Next Article

នាយករដ្ឋមន្ត្រី​ចិន​ឯកភាព​តាម​សំណើ​របស់​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក្នុង​ការកំណត់​ឆ្នាំ​២​០​២​៤​ ​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​