​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជំរុញ​អាជ្ញាធរ​ខេត្ត​ជាប់​សមុទ្រ​រួមគ្នា​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោក​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ថ្លែង​បិទ​ពិធីបុណ្យ​សមុទ្រ​នៅ​ឯខេត្ត​កែប​កាល​ពី​ថ្ងៃអាទិត្យ​។​ ខ្មែរ​ថា​ម​ស៍​៖​ ខឹ​ម​ សុ​វណ្ណា​រ៉ា

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ ​និង​ជំរុញ​ដល់​អាជ្ញាធរ​ខេត្ត​ជាប់​សមុទ្រ​រួមគ្នា​ទប់​ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ​និង​បទល្មើស​នានា​ ​ដើម្បី​បន្ត​រក្សា​កិត្តិនាម​ជា​សមាជិក​ក្លិ​ប​ឆ្នេរ​ស្អាត​បំផុត​នៅ​លើ​ពិ​ភ​ប​លោក​ ​និង​ស័ក្តិសម​ជាតា​រា​រៈ​នា​ទិស​និរតី​។​

​ក្នុង​អធិបតីភាព​ប្រកាស​បិទ​ ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១​០​ ​ដែល​ធ្វើឡើង​នៅ​ខេត្ត​កែប​ ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ជាប់​សមុទ្រ​ ​ជាពិសេស​នៅ​តំបន់​ទេសចរណ៍​ ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ ​និង​សណ្តាប់​ធ្នាប់​សម្រាប់​ភ្ញៀវ​ទេសចរណ៍​។​

​លោក​បន្ថែម​ថា​៖​ ​«​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​មានការ​ពង្រឹង​សុវត្ថិភាព​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​ ​និង​មិន​ត្រូវ​ឱ្យ​តំបន់​គោលដៅ​ទេសចរណ៍​ទាំងនេះ​ ​រួម​ទាំង​តំបន់​តាម​ឆ្នេរសមុទ្រ​ ​ក្លាយទៅជា​តំបន់​ជ្រកកោន​ ​នៃ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ ​ជួញ​ដូរ​មនុស្ស​ ​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ឡើយ​»​។​

​លោក​បន្ត​ថា​៖​ ​«​សូម​ស្នើ​អាជ្ញាធរ​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​ទាំងអស់​ ​និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងបួន​ (​ព្រះសីហនុ ​កំពត​ ​កែប​ ​កោះ​កុង​) ​រួមគ្នា​រក្សា​ឱ្យ​បាន​នូវ​កិត្តិនាម​ជា​សមាជិក​ក្លិ​ប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​ ​និង​ឱ្យ​ស័ក្តិសម​ជា​កិត្តិនាម​ជាតា​រា​រះ​នា​ទិស​និរតី​»​។​

​លោក​ថ្លែង​ថា​ ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ ​នឹង​នៅ​តែ​ចាត់​ទុក​ក្លិ​ប​ឆ្នេរសមុទ្រ​ ​ដែល​ស្អាត​បំផុត​លើ​សកល​លោក​ ​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ក្របខណ្ឌ​នៃ​ការ​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បន្ថែម​ថា​ ​ក្រសួង​ ​ស្ថាប័ន​ ​និង​អាជ្ញាធរ​ ​ត្រូវ​រួមគ្នា​ចូលរួម​ក្នុង​ចលនា​ទីក្រុង​ស្អាត​ ​រមណីយ​ស្អាត​ ​សេវា​ល្អ​ ​បដិសណ្ឋារកិច្ច​ល្អ​ ​និង​ថែរក្សា​អនាម័យ​បរិស្ថាន​ឱ្យ​ល្អ​ស្អាត​ ​ដើម្បី​ថែរក្សា​តំបន់​ឆ្នេរ​ឱ្យ​បាន​ស្អាត​ល្អ​ ​ជាពិសេស​ចូលរួម​សហការ​ថែ​រក្ស​សោ​ភណ្ឌ​ភាព​ ​អនាម័យ​ ​និង​បរិស្ថាន​ ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ថែរក្សា​តំបន់​ឆ្នេរសមុទ្រ​ឱ្យ​ស្រស់​ស្អាត​យូរអង្វែង​សម្រាប់​ជា​មរតក​ដល់​កូ​ចចៅ​ជំនាន់​ក្រោយ​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ក៏បាន​ជំរុញ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ផ្តល់​អាទិភាព​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ ​ជាពិសេស​កសាង​ហេដ្ឋារចនាសម្ពន្ធ​ចាំបាច់​សម្រាប់​បម្រើ​ដល់​វិ​ស​័​យ​ទេសចរណ៍​ ​និង​ត្រូវ​ពង្រីក​ការ​តភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទាំង​ផ្លូវគោក​ ​ផ្លូវដែក​ ​ផ្លូវអាកាស​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការធ្វើដំណើរ​ក​ម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​។​

​លោក​ ​ឡោ​ ​សុវិជ្ជា​ ​អគ្គនាយក​រង​អភិវឌ្ឍន៍​ទេសចរណ៍​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​នៃ​ក្រសួង​ទេសចរណ៍​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​វិ​ស​័​យ​ទេសចរណ៍​ ​គឺ​រាល់​ពិធីបុណ្យ​សមុទ្រ​ ​និង​បុណ្យ​ទន្លេ​ ​គឺ​សាធារណជន​តែង​គាំទ្រ​ចូលរួម​ទស្សនា​ ​និង​សិក្សា​ស្វែងយល់​ពី​បញ្ហា​គ្រឿងញៀន​យ៉ាង​ច្រើន​កុះករ​ ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​កាន់តែ​ច្បាស់​ពី​បញ្ហា​គ្រឿងញៀន​ ​ជួញ​ដូរ​មនុស្ស​ ​និង​រាល់​បទល្មើស​នានា​។​

​លោក​ ​លឹម​ ​តុង​ហួត​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​អប់រំ​ ​និង​ទំនាក់ទំនង​សា​ធារ​ណ​: ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ថ្លែង​ថា​ ​បុណ្យ​សមុទ្រ​លើក​ទី​១​០​ ​ក្រោម​ប្រធាន​បទ​ ​«​យើង​ទាំងអស់គ្នា​ដើម្បី​ទេសចរណ៍​»​។​

​លោក​បន្ថែម​ថា​ ​បុណ្យ​សមុទ្រ​លើក​ទី​១​០​ ​ធ្វើឡើង​នៅ​ខេត្ត​កែប​ ​កាលពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ដែល​មាន​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ​ ​និង​សាធារណជន​ចូលរួម​យ៉ាង​ច្រើន​កុះករ​ ​និង​បាន​ចូល​ទស្សនា​សិក្សា​ស្វែងយល់​ ​និង​ទទួល​ឯកសារ​សម្រាប់​ផ្សព្វផ្សាយ​បន្ត​ ​ដើម្បី​រួមចំណែក​កសាង​បាន​នូវ​ភូមិ​ ​ឃុំ​ ​មាន​សុវត្ថិភាព​ពី​បញ្ហា​គ្រឿងញៀន​ ​ដែល​បង្ក​ទៅជា​បទល្មើស​នានា​។​

​លោក​បានបញ្ជាក់​ថា​ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​​ដាក់​ចេញ​​សេចក្តីណែនាំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ ​ដែល​តម្រូវ​ឱ្យ​គ្រប់​ក្រសួង​ ​ស្ថាប័ន​ ​និង​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​ ​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ ទូលាយ​ពី​ផលវិបាក​ ​និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ ​ឥទ្ធិពល​នៃ​គ្រឿងញៀន​ ​និង​អប់រំ​ដាស់តឿន​ ​ក្រើន​រំលឹក​ដល់​មន្ត្រី​គ្រប់ជាន់ថ្នាក់​ ​និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ឱ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​​៕​​​

Related Posts

Previous Article

​រដ្ឋសភា​ឡាវ​​ស្នើ​កម្ពុជា​​គាំទ្រ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ ​និង​សន្និបាត​អន្តរ​សភា​

Next Article

​ក្រសួង​អប់រំ​ប្រកាស​គម្រោង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ក្នុង​ឆ្នាំ​២​០​២​៤​