​វៀតណាម​អប​អរសាទរ​ប្រធាន​ថ្មី​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​

Share:
សម្តេច​ ​ម៉ែន​ ​សំ​អន​ ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ (S​F​D​C​M​) (​រូបថត​៖​ ​V​N​A​)

Do​ ​Van​ C​hie​n​ប្រធាន​គណៈកម្មាធិការមជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម​ ​បាន​ផ្ញើ​សារ​អប​អរសាទរ​ជូន​ចំពោះ​សម្តេច​ ​ម៉ែន​ ​សំ​អន​ ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ដែល​ទើបនឹង​ជាប់ឆ្នោត​ថ្មី​។​

​នៅ​ក្នុង​សារ​ផ្ញើ​ជូន​សម្តេច​ ​ម៉ែន​ ​សំ​អន​ ​ដែល​មាន​តួនាទី​ជា​អនុប្រធាន​គណបក្សប្រជាជន​ ​និង​ជា​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ ​ផង​ដែរ​នោះ​ ​លោក​Do​ ​Van​ C​hie​n​បាន​រំលឹក​ឡើងវិញ​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្លែផ្កា​រវាង​គណៈកម្មាធិការមជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម​ ​និង​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ហើយ​លោក​ជឿជាក់​ថា​សម្តេច​ ​ម៉ែន​ ​សំ​អន​ ​នឹង​ដឹកនាំ​ក្រុមប្រឹក្សា​ឲ្យ​រីក​ចម្រើន​ទៅមុខ​ ​និង​ទទួល​បាន​សមិទ្ធផល​បន្ថែម​ទៀត​។​

​លោក​សង្ឃឹម​ថា​ ​សម្តេច​ម៉ែន​ ​សំ​អន​ ​នឹង​បន្ត​យកចិត្តទុកដាក់​បន្ថែម​ចំពោះ​ទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំងពីរ​ ​រួមចំណែក​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ ​និង​មិត្តភាព​ប្រពៃណី​រវាងប្រទេស​ទាំងពីរ​។​V​N​A​

Related Posts

Previous Article

ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ជាថ្មី​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំនេះ​ ​គឺ​នៅ​ត្រឹម​ ​៥​,​៦​ ​ភាគរយ​

Next Article

សម្តេច​ ​ហ៊ុន​ ​សែន​ ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​ចិន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​