អគ្គលេខាធិការ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​៖​ ​វៀតណាម​គាំទ្រ​ការ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​

Share:

អគ្គ​លេខា​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​លោក​ ​ង្វៀង​ ហ៊្វូជុ​ង​ (N​guy​e​n​P​huT​ron​g​)​បាន​ជម្រាប​ប្រាប់​ប្រធានរដ្ឋសភា​កម្ពុជា​ ​លោកជំទាវ​ ​ឃួន​ សុ​ដា​រី​ក្នុង​ពិធី​ទទួល​បដិសណ្ឋារកិច្ច​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​នា​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​ថា​ ​វៀតណាម​តែងតែ​គាំទ្រ​ការ​កសាង​ ​និង​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា​ ​។​

​លោក​ ​ង្វៀង​ ហ៊្វូជុ​ង​បាន​អប​អរសាទរ​កម្ពុជា​ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្រ្ត​នីតិកាល​ទី​ប្រាំពីរ​ប្រកបដោយជោគជ័យ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​ជឿ​ទុកចិត្ត​របស់​សាធារណជន​មក​លើ​គណបក្សប្រជាជន​កម្ពុជា​ ​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​។​

​លោក​​​មាន​ជំនឿ​ថា​ ​ក្រោម​ព្រះ​រាជកិច្ច​ដឹកនាំ​របស់​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ការ​​​ដឹកនាំ​របស់​ព្រឹទ្ធសភា​ ​និង​រដ្ឋសភា​ ​និង​ការ​​​ដឹកនាំ​របស់​រដ្ឋាភិបាល​ ​ដែល​មាន​គណបក្សប្រជាជន​ជា​ស្នូល​ ​ប្រជាជន​កម្ពុជា​នឹង​បន្ត​ទទួល​បាន​នូវ​សមិទ្ធិ​ផល​ថ្មី​ ​និង​អស្ចារ្យ​ជាង​នេះ​ទៀត​ ​សម្រេច​បាន​ជោគជ័យ​នូវ​វេទិកា​នយោបាយ​របស់​គណបក្សប្រជាជន​កម្ពុជា​សម្រាប់​ឆ្នាំ​២​០​២​៣​-​២​០​២​៨​ ​និង​គោលដៅ​ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​។​

​លោក​បាន​បន្ត​ថា​ ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​និង​គណបក្សប្រជាជន​កម្ពុជា​ ​ត្រូវ​បន្ត​បីបាច់​ថែរក្សា​ទំនាក់ទំនង​រវាងប្រទេស​វៀតណាម​ ​និង​កម្ពុជា​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ​។​

​ភាគី​វៀតណាម​បាន​ស្នើ​ឱ្យ​ភាគី​ទាំងពីរ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធ​ភាព​នូវ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​រវាង​ថ្នាក់​ដឹកនាំ​បក្ស​ទាំងពីរ​ ​និង​កិច្ចប្រជុំ​របស់​ថ្នាក់​ដឹកនាំ​នៃ​បក្ស​ទាំង​បី​នៃ​ប្រទេស​វៀតណាម​ ​កម្ពុជា​ ​និង​ឡាវ​ ​លើ​គ្រប់​វិ​ស​័​យ​ ​ដោយ​ផ្តោត​ទៅលើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ទាំងពីរ​ ​ការ​ចែករំលែក​ព័ត៌មាន​ ​និង​បទពិសោធន៍​ក្នុង​ការ​បង្កើត​ច្បាប់​ ​និង​ការ​ត្រួតពិនិត្យ​រួមគ្នា​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ ​និង​សន្ធិសញ្ញា​ ​ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំងពីរ​។​

​លោក​ក៏បាន​អំពាវនាវ​ឱ្យ​មានការ​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​លើ​វេទិកា​ពហុភាគី​ ​និង​អន្តរ​សភា​អន្តរជាតិ​។​

​ចំណែក​លោកជំទាវ​ ​ឃួន​ សុ​ដា​រី​ ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​របស់​គណបក្សប្រជាជន​កម្ពុជា​ ​ជឿជាក់​ថា​ ​ក្រោម​ការ​​​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​ដឹកនាំ​ដោយ​អគ្គលេខាធិការ​ ​លោក​ ​ង្វៀង​ ហ៊្វូជុ​ង​ប្រជាជន​វៀតណាម​នឹង​បន្ត​ទទួល​បាន​សមិទ្ធិ​ផល​ថ្មី​ ​និង​អស្ចារ្យ​ជាង​នេះ​ ​ដោយ​សម្រេច​បាន​ជោគជ័យ​នូវ​សេចក្តី​សម្រេច​ដែល​បាន​អនុម័ត​នៅ​សមាជ​បក្ស​ជាតិ​លើក​ទី​១​៣​។​

​ក្រៅពី​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វៀតណាម​ដែល​បាន​ផ្តល់​ជំនួយ​ដ៏​ថ្លៃថ្លា​ដល់​កម្ពុជា​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ ​លោកជំទាវ​បាន​អះអាង​ថា​ ​កម្ពុជា​នឹង​រួមគ្នា​ជាមួយ​វៀតណាម​ ​ក្នុង​ការ​ការពារ​ ​ថែរក្សា​ ​និង​អភិវឌ្ឍ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ឱ្យ​ឈាន​ឡើង​ដល់ក​ម្រិ​ត​ថ្មី​ ​និង​បន្ត​ទៅ​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​។​

​លោកជំទាវ​បាន​ជម្រាប​ដល់​ភាគី​វៀតណាម​អំពី​ការ​អភិវឌ្ឍន៍​នា​ពេលថ្មីៗនេះ​នៅ​កម្ពុជា​ ​រួម​ទាំង​ការរៀបចំ​ ​ថ្នាក់​ដឹកនាំ​រដ្ឋសភា​ ​និង​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​ ​ក៏ដូចជា​លទ្ធផល​នៃ​កិច្ចពិភាក្សា​ជាមួយ​ប្រធានរដ្ឋសភា​វៀតណាម​ ​លោក​ វឿ​ង​ ឌិ​ញ​ហ្វេ​(​V​uon​g​Din​h​ ​Hue​)​។​

​លោកជំទាវ​ក៏បាន​មានប្រសាសន៍ថា​ ​កម្ពុជា​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វៀតណាម​ ​ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធ​ភាព​នូវ​កិច្ចព្រមព្រៀង​ ​និង​សន្ធិសញ្ញា​ ​ដែល​មេដឹកនាំ​នៃ​គណបក្ស​ ​និង​ប្រទេស​ទាំងពីរ​បាន​សម្រេច​។​
​V​N​A​

Related Posts

Previous Article

ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ​៣​,​៣​លាន​នាក់​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុងរយៈពេល​៣​ខែ​

Next Article

សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ទទួល​ជួប​រដ្ឋមន្ត្រីការពារជាតិ​ថៃ​