ស្ពាន​កោះ​ពេជ្រ​-​កោះ​ន​រា​ ​ត្រូវ​បាន​បើក​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ (វីដេអូ)

Share:
​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​កោះ​ពេជ្រ​-​កោះ​ន​រា​ ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​។​ ​A​K​P​

ស្ពាន​កោះ​ពេជ្រ​-​កោះ​ន​រា​ ​ត្រូវ​បាន​បើក​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ ​វេលា​ម៉ោង​ ​៦​:​០​០​ព្រឹក​ ​ដើម្បី​កាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ ​នៅ​ចំណុច​ការដ្ឋាន​សាង​សង់ស្ពាន​អាកាស​ព្រះ​មុនីវង្ស​។​

​ដំណឹង​ល្អ​នេះ​ត្រូវ​បាន​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រកាស​កាល​ពីម្សិលមិញ​។​

​ស្ពាន​ខ្សែកាប​ដែល​តភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ​ទៅ​តំបន់​អភិវឌ្ឍន៍​កោះ​ន​រា​ ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​ធ្លាប់​ត្រូវ​បាន​បើក​ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​កាលពី​ស​ប្តាហ៍​មុន​ ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​ស្ពាន​ដែល​សាងសង់​ជិត​រួចរាល់​ ​និង​ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ក្នុង​តម្លៃ​សរុប​ ​៣​៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដោយ​សាជីវកម្ម​វិនិយោគ​កម្ពុជា​ក្រៅ​ប្រទេស​ (​Overseas​ ​Cambodian​ ​Investment​ ​Corporation​-OC​I​C) ​ដែល​ជា​ក្រុមហ៊ុន​ឯកជន​វិនិយោគ​តំបន់​អភិវឌ្ឍន៍​កោះ​ន​រា​ទាំងស្រុង​ ​គ្រោង​នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​៣​។​

​នៅ​ពេល​ដាក់​ឱ្យ​ដំណើរការ​ ​ស្ពាន​ខ្សែកាប​ដែល​មាន​បណ្តោយ​ប្រវែង​ ​៨​២​៤​ម៉ែត្រ​ ​និង​ទទឹង​ ​២​៤​,​៥​ ​ម៉ែត្រ​ ​នឹង​កាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​ ​១​ ​ស្ថិតនៅ​ខាងត្បូង​តំបន់​អភិវឌ្ឍន៍​កោះ​ន​រា​ ​និង​លើក​ក​ម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក​ដោយ​សម្រួល​ដល់​ការ​​​ដឹកជញ្ជូន​ទំនិញ​និង​មនុស្ស​។​
​A​K​P​- C.N​i​k​a

Related Posts

Previous Article

គណៈប្រតិភូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ​-​អា​ស៊ាន​ធ្វើ​ទស្សនកិច្ច​ពិព័រណ៍​ប្រវត្តិសាស្ត្រ​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូ​ឌីត​

Next Article

​ក្រុម​បាល់បោះ​ជិះ​រទេះ​នារី​កម្ពុជា​ឈ្នះ​ការ​ប្រកួត​ដំបូង​ក្នុង​ព្រឹត្តិការណ៍​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៤​