​ទេសាភិបាល​ធនាគារ​ជាតិ​៖​ ​ស្ថិរភាព​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​គោល​នយោបាយ​រូបិយវត្ថុ​

​ជា​ ​វណ្ណ​យុទ្ធ​ / Khmer Times Share:
លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបភាព៖ ធនាគារជាតិ

 

​លោកស្រី​ ​ជា​ ​សេរី​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​បាន​និយាយ​កាលពី​ថ្ងៃ​ច​័ន្ទ​ថា​ ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​មួយ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​គោល​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​។​

​អ្នកស្រី​បាន​ថ្លែងសុន្ទរកថា​នៅ​ក្នុង​សិក្ខាសាលា​ក​ម្រិ​ត​ខ្ពស់​លើក​ទី​ 16 ​ដែល​រៀបចំ​ដោយ​ធនាគារជាតិនៃកម្ពុជា​ ធនាគារ​កណ្តាល​អាស៊ី​អាគ្នេយ៍​ (​SEA​C​E​N) ​នៅ​ខេត្ត​សៀមរាប​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្តល់​វេទិកា​មួយ​សម្រាប់​មន្ត្រី​រៀបចំ​គោល​នយោបាយ​ជាន់ខ្ពស់​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សំខាន់​ៗ​ក្នុង​តំបន់​។​

​នៅ​ក្នុង​សុន្ទរកថា​បើក​របស់​លោកស្រី​ ​ទេសាភិបាល​ធនាគារ​ជាតិ​ ​បាន​និយាយ​ថា​ ​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​ហា​និ​ភ័យ​ ​និង​ភាព​មិន​ប្រាកដប្រជា​ ​ដោយសារ​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​អូស​បន្លាយ​ ​និង​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ភូមិសាស្ត្រនយោបាយ​រវាង​បណ្តា​ប្រទេស​​មហាអ​ំណាច​។​

​បញ្ហា​ទាំងនេះ​ប៉ះពាល់​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ ​និង​ស្ថិរភាព​​ហិរញ្ញវត្ថុ​សកល​ ​ក្រៅពី​ការពង្រីក​គ​ម្លា​ត​នៃ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ពិភព​លោក​។​

​លោកស្រី​បាន​បន្ត​ថា​៖​ ​«​បញ្ហា​ទាំងនេះ​អាច​ពន្យឺត​កំណើន​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​។​

​យោង​តាម​លោកស្រី​ ​ប្រការ​នេះ​បាន​នាំ​ឱ្យ​ធនាគារ​កណ្តាល​នៅ​ទូទាំង​ពិភពលោក​ដំឡើង​អត្រា​ការប្រាក់​ដើម្បី​ទប់ទល់​​​នឹង​អតិផរណា​ ​ដែល​នាំ​ឱ្យ​ប្រទេស​ដែល​កំពុង​រីក​ចម្រើន​ ​និង​កំពុង​អភិវឌ្ឍប្រឈម​នឹង​ហា​និ​ភ័យ​នៃ​ការ​ថយ​ចុះ​លំ​ហូរ​មូលធន​ ​និង​ការ​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​។​

​លោកស្រី​ ​ជា​ ​សេរី​ ​បាន​បន្ត​ថា​ ​នៅទីបំផុត​ ​កត្តា​ទាំង​នេះ​បាន​បង្ខំ​បណ្តា​ប្រទេស​ដែល​កំពុង​រីក​ចម្រើន​ ​និង​កំពុង​អភិវឌ្ឍ​ដំឡើង​អត្រា​ការប្រាក់​។​

​លោកស្រី​ ​បាន​មាន​ប្រសាសន៍ថា​៖​ ​១​ក្នុង​ស្ថានភាព​នេះ​ ​ប្រទេស​ដែល​កំពុង​រីក​ចម្រើន​ ​និង​កំពុង​អភិវឌ្ឍ​ ​មិន​ត្រឹមតែ​គ្រប់គ្រង​សម្ពាធ​អតិផរណា​ ​និង​អត្រា​ប្តូរ​ប្រាក់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​គ្រប់គ្រង​ហា​និ​ភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​ផង​ដែរ​»​។​

​លោកស្រី​ថា​៖​ ​«​ការ​ពង្រឹង​ ​និង​ការ​អនុវត្ត​គោល​នយោបាយ​សេដ្ឋកិច្ច​ចម្រុះ​គឺ​សមរម្យ​ដើម្បី​ឆ្លើយ​ទៅ​នឹង​ហា​និ​ភ័យ​ទាំងនេះ​។​ ​ជាមួយគ្នា​នេះ​ ​ប្រទេស​នីមួយៗ​គួរតែ​ប្រកាន់​យក​គោល​នយោបាយ​មួយ​ស្របត​ាម​ស្ថានភាព​សេដ្ឋកិច្ច​រៀងៗ​ខ្លួន​»​។​

​លោក​ស្រី​បាន​កត់​សម្គាល់​ថា​៖​ ​«​លើស​ពី​នេះ​ ​កិច្ច​សហប្រតិបត្តិការ​​ក្នុង​តំបន់​ ​និង​ពិភព​លោក​នឹង​កាត់​បន្ថយ​ហា​និ​ភ័យ​នៃ​គ​ម្លា​ត​នៃ​ការ​អភិវឌ្ឍន៍​ ​និង​ជួយ​ដល់​កំណើន​នៃ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​អន្តរជាតិ​»​។​

​សិក្ខាសាលា​ស្តីពី​ ‘​ការ​រឹត​បន្តឹង​គោល​នយោបាយ​រូបិយវត្ថុ​ ​និង​ផល​ប៉ះពាល់​លើ​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​អាស៊ី​‘ ​មាន​ការ​ចូលរួម​ពី​តំណាង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​រួម​ទាំង​លោក​ Bo ​L​i​ ​នាយក​រង​គ្រប់គ្រង​នៃ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ ​លោក​ ​T​a​o ​Z​hang​ ​ប្រធាន​តំណាង​ការិយាល័យ​ B​I​S ​ប្រចាំ​តំបន់​អាស៊ី​។​ ​និង​ប៉ាស៊ីហ្វិក​ ​និង​វាគ្មិន​មកពី​សាកលវិទ្យាល័យ​ធំ​ៗ​មួយ​ចំនួន​ ​ក្រៅពី​គណៈប្រតិភូ​មកពី​រដ្ឋ​សមាជិក​អា​ស៊ាន​។​

​លោកស្រី​ ​ជា​ ​សេរី​ ​ក៏បាន​ជម្រាប​ជូន​អង្គប្រជុំ​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​ ​ជំងឺរាតត្បាត​កូ​វី​ដ​-19 ​និង​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ​និង​ធនាគារ​ជាតិ​ ​ដើម្បី​ជំរុញ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​លោកស្រី​បាន​កត់​សម្គាល់​បន្ថែម​ទៀត​ថា​ វិ​ស​័​យ​ធនាគារ​នៅ​កម្ពុជា​នៅតែ​មាន​ភាព​រឹង​មាំ​ ​ទោះបីជា​មាន​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ​ ​ហើយ​ធនាគារ​កណ្តាល​របស់​កម្ពុជា​បាន​អនុវត្ត​គោល​នយោបាយ​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន​ ​ជាមួយនឹង​ភាព​បត់បែន​។​

​របាយ​ការណ៍​របស់​ធនាគារ​​កណ្តាល​ប​ាន​បង្ហាញ​ថា​ ​ប្រាក់​ក​ម្ចី​បាន​កើន​ឡើង​ ​១​៣​.​៨​ ​ភាគរយ​ ​ពោល​​គឺ​ដល់​ ​
៥​៨​.​៦​ ​ពាន់​លាន​ដុល្លារ​ ​ខណៈ​ដែល​ប្រាក់​បញ្ញើ​បាន​កើន​ឡើង​ ​៦​.​៤​ ​ភាគរយ​ដល់​ ​៤​៤​.​៤​ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំនេះ​ ​ដោយ​បន្ថែម​ថា​កំណើន​នៃ​ប្រាក់​ក​ម្ចី ​និង​ប្រាក់​បញ្ញើ​បាន​រួម​ចំណែក​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​វិ​ស​័​យ​ផ្សេងៗ​៕​

Related Posts

Previous Article

​កម្ពុជា​ ​ស្នើ​ឥណ្ឌា​ ​ផ្តល់​រូបភាព​ពី​ផ្កាយរណប​សម្រាប់​ព្យាករ​ធាតុអាកាស​ ​និង​ព្យាករ​ទឹកជំនន់​ក្នុង​រដូវវស្សា​

Next Article

​ថ្នាក់​ដឹកនាំ​អាជ្ញាធរ​មីន​ជួបពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ស្តីពី​ភាពជា​ដៃគូ​ ​និង​កិច្ច​សហប្រតិបត្តិការ​សកម្មភាព​មីន​នៅ​កម្ពុជា​