​សហគ្រិន​ស្ត្រី​ C​RED​A​I​ ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ដើម្បី​ជំរុញ​កិច្ច​សហការ​

Share:

សហគ្រិន​ស្ត្រី​ចំនួន​៨​រូប​ ​មកពី​សហ​ព័ន្ធ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​អចល​ន​ទ្រព្យ​នៃ​ប្រទេស​ឥណ្ឌា​ (C​RED​A​I​) ​ទីក្រុង​ C​hen​n​a​i​ ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​ស្ត្រី​មក​ប្រទេស​កម្ពុជា​ ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​អាជីវកម្ម​ផ្សេងៗ​។​

​គណៈប្រតិភូ​របស់​ C​RED​A​I​ ​ទីក្រុង​ C​hen​n​a​i​ ​នឹង​ចូលរួម​ជាមួយ​សម​ភាគី​ដូចជា​សភា​ពាណិជ្ជកម្ម​កម្ពុជា​ (CCC) ​និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (C​W​E​A​) ​ក្នុង​គោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នានា​។​ ​ដំណើរ​ទស្សនកិច្ច​នេះ​ ​ត្រូវ​បាន​សម្របសម្រួល​ដោយ​ស្ថានកុងស៊ុល​កម្ពុជា​។​

​សហគ្រិន​ស្ត្រី​សរុប​ចំនួន​៥​៥​រូប​ ​មកពី​ប្រទេស​ឥណ្ឌា​ ​នឹង​មក​ជួបជុំគ្នា​នៅ​ខេត្ត​សៀមរាប​ ​ចាប់ពី​ថ្ងៃ​ទី​២​៦​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែ​សីហា​ ​ដែល​តំណាង​ឱ្យវិ​ស​័​យ​ចម្រុះ​រួម​មាន​ ​ក​សិ​ឧស្សាហកម្ម​ ​ផលិតកម្ម​ ​ការអប់រំ​បច្ចេកវិទ្យា​ ​សន្តិសុខ​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​និង​ការថែទាំ​សុខភាព​។​ ​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​កាត់បន្ថយ​គ​ម្លា​ត​យេ​ន​ឌ​័​រ​ក្នុង​ភាពជា​អ្នកដឹកនាំ​ ​ដោយ​ជ​ម្រុ​ញ​ឱ្យ​មានការ​បំ​ផុសគំនិត​ពី​តំណាង​ស្ត្រី​សំខាន់​ៗ​នៅ​ក្នុង​ផ្នែក​អាជីវកម្ម​របស់​ប្រទេស​កម្ពុជា​ចំនួន​៦​១​ភាគរយ​។​

S S​i​v​a​g​u​run​a​than​ ​ប្រធាន​ C​RED​A​I​ ​ទីក្រុង​ C​hen​n​a​i​ ​បាន​និយាយ​ថា​ “​គំនិត​ផ្តួចផ្តើម​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ C​RED​A​I​ ​ទីក្រុង​ C​hen​n​a​i​ ​ក្នុង​ការ​ជំរុញ​ភាពជា​អ្នកដឹកនាំ​ដែល​មាន​តុល្យភាព​យេ​ន​ឌ​័​រ​ ​និង​ការ​ចិញ្ចឹម​បីបាច់​សហគ្រិន​ស្ត្រី​។​ ​យើង​ជឿជាក់​លើ​ឥទ្ធិពល​នៃ​កិច្ច​សហប្រតិបត្តិការ​ ​នឹង​ជំរុញ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ ​ហើយ​ការចូលរួម​របស់យើង​នៅ​ក្នុង​គណៈប្រតិភូ​នេះ​ ​នឹង​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​នោះ​។​
​Time​ o​f​ ​India​

Related Posts

Previous Article

​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ​នឹង​នាំមក​នូវ​ការ​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​

Next Article

វៀតណាមអបអរសាទរកម្ពុជាក្នុងការបង្កើតរដ្ឋសភានីតិកាលទី៧ និងរាជរដ្ឋាភិបាល