​អាល្លឺម៉ង់​សន្យា​ផ្តល់​ថវិកា​ជាង​ ​៦​០​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​

Share:
​ក្នុង​ពិធី​ចុះហត្ថលេខា​។​ ​A​K​P​

​សាធារណរដ្ឋ​សហ​ព័ន្ធ​អាល្លឺម៉ង់​ ​បាន​សន្យា​ផ្តល់​ថវិកា​ប្រមាណ​ ​៦​៦​លាន​ដុល្លារ​ដល់​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​។​

​ព័ត៌មាន​នេះ​ត្រូវ​បាន​ចែករំលែក​ដោយ​ ​And​r​e​as​ ​P​f​e​i​l​ ​ប្រធាន​អាស៊ី​កណ្តាល​ ​អាស៊ី​បូព៌ា​ ​នៃ​ក្រសួង​សហ​ព័ន្ធ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (B​M​Z​) ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​តុលា​ ​ជាមួយ​លោក​ ឈៀ​ង​ ​យ៉ា​ណា​រ៉ា​ ​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ ​និង​ ​អនុប្រធាន​ទី​២​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​ជំនួយ​រួម​មាន​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​បច្ចេកទេស​សម្រាប់​ឆ្នាំ​ ​២​០​២​៣​-​២​០​២​៤​។​

​ប្រភព​ដដែល​បន្ត​ថា​ ​ក្រៅពី​នេះ​ ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​វិ​ស​័​យ​សំខាន់​ៗ​មួយ​ចំនួន​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​អភិវឌ្ឍ​វិ​ស​័​យ​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​ ​សុខាភិបាល​ ​និង​កិច្ច​គាំពារ​សង្គម​ ​ព្រមទាំង​វិ​ស​័​យ​ថាមពល​-​អាកាសធាតុ​ ​និង​វិ​ស​័​យ​ផ្សេងៗ​ទៀត​ ​ដែល​ស្របតាម​អាទិភាព​នៃ​ការ​អភិវឌ្ឍន៍​ជាតិ​ ​ដូចដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​ដំណាក់កាល​ទី​១​ ​និង​របៀបវារៈ​ឆ្នាំ​២​០​៣​០​ ​របស់​ប្រទេស​អាល្លឺម៉ង់​។​

​លោក​ ​យ៉ា​ណា​រ៉ា​ ​បាន​អបអរ​ចំពោះ​ជំនួយ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ក្នុង​ការ​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​របស់​កម្ពុជា​។​

​យោង​តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បាន​ឱ្យ​ដឹង​ថា​ ​ចាប់ពី​ខែ​មករា​ ​ដល់​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​អា​ឡឺម៉ង់ ​សម្រេច​បាន​ ​៧​៧​៨​លាន​ដុល្លារ​អាមេរិក​ ​ធ្លាក់ចុះ​ ​១​៧​,​៧​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។​

​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​អា​ឡឺម៉ង់​មាន​តម្លៃ​ប្រហែល​ ​៦​២​០​ ​លាន​ដុល្លារ​ ​ហើយ​ការនាំចូល​មាន​តម្លៃ​ ​១​៥​៩​ ​លាន​ដុល្លារ​។​

​ការនាំចេញ​ភាគច្រើន​របស់​កម្ពុជា​ទៅកាន់​ទី​ផ្សារ​អាល្លឺម៉ង់​មាន​ដូចជា​ ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ផលិតផល​ធ្វើដំណើរ​ ​ផលិតផល​កសិកម្ម​ ​គ្រឿង​អគ្គិសនី​ ​និង​កង់​ ​ខណៈ​ដែល​ការនាំចូល​ចម្បង​មាន​ដូចជា​ ​យានយន្ត​ ​សម្ភារៈសំណង់​ ​និង​គ្រឿង​សង្ហា​រឹម​។​ ​អាល្លឺម៉ង់​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៧​របស់​កម្ពុជា​។​ A​K​P

Related Posts

Previous Article

​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២​០​២​៣​ ​នឹង​ផ្តល់​ឱកាស​ការងារ​ជាង​២​០​,​០​០​០​កន្លែង​

Next Article

​CNN ​ផ្សព្វផ្សាយ​ពី​ព្រ​លាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប​របស់​ប្រទេស​កម្ពុជា​