កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ​រៀបចំ​វេទិកា​អន្តរជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​

N​h​e​an​ C​ham​ron​g​ / Khmer Times Share:

​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ក្រោម​កិច្ច​សហការ​ជាមួយ​មូលនិធិ​វិនិយោគ​អាកាសធាតុ​ (C​IF​) ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​កំពុង​រៀបចំ​វេទិកា​អន្តរជាតិ​រយៈពេល​បួន​ថ្ងៃ​ ​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍​ ​ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​ ​និង​ដំណោះស្រាយ​ផ្អែកលើ​ធម្មជាតិ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ពិធី​បើក​កាល​ពីម្សិលមិញ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ប្រធាន​បទ​ “​កម្មវិធី​ផ្លាស់ប្តូរ​ចំណេះ​ដឹង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​Asia​-​Pacific​ ​Knowledge​ ​Exchange​” (​A​P​K​E​) ​បាន​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​នៅ​សណ្ឋាគារ​So​fit​e​l​ ​P​h​no​m​ ​P​e​n​h​ ​P​h​ok​e​e​t​h​r​a​។​

​នៅ​ក្នុង​ឱកាស​នោះ​ក៏មាន​ការចូលរួម​ពី​លោក​ ​L​a​u​t​i​m​u​i​a​A​f​o​a​U​e​l​e​s​e​V​a​’​a​i​រដ្ឋមន្ត្រី​ក្រសួងហិរញ្ញវត្ថុ​នៃ​រដ្ឋ​ឯករាជ្យ​សា​ម័​រ​ ​លោក​ ​Warren​ ​E​van​s ​ទីប្រឹក្សា​ជាន់ខ្ពស់​ ​និង​បេសកជន​អាកាសធាតុ​របស់​ ​A​D​B ​និង​លោកស្រី​Tar​i​y​e​G​bad​e​g​e​sin​នា​យិ​ការប្រតិបត្តិ​នៃ​ C​IF​ ​និង​លោក​ J​y​o​t​s​an​a​ ​V​arm​a​ ​នាយក​ ​A​D​B ​ប្រចាំ​កម្ពុជា​។​

​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ​័ត្ន ​បាន​និយាយ​ថា​ ​រាជរដ្ឋាភិបាល​ ​ក្រោម​ការ​​​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ដាក់​ចេញ​ “​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​” ​សម្រាប់​កំណើន​ការងារ​ ​សមធម៌​ ​ប្រសិទ្ធ​ភាព​ ​និង​ចីរភាព​។​

​លោក​បាន​បន្ត​ថា​ “​រាជ​រដ្ឋ​ភិ​បាល​បាន​កំណត់​គោលដៅ​យុទ្ធសាស្ត្រ​ជាក់លាក់​ចំនួន​ប្រាំ​ ​ដែល​យុទ្ធ​សា​ស្រ្ត​ទី​៥​គឺ​ធានា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​ ​និង​ដើម្បី​កសាង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​លោក​បាន​បន្ថែម​ថា​ ​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​អាកាសធាតុ​តាមរយៈ​ “​ការ​រួមចំណែក​ដែល​បាន​កំណត់​ដោយ​ថ្នាក់​ជាតិ​ (N​D​C)” ​និង​ “​យុទ្ធសាស្ត្រ​រយៈពេល​វែង​សម្រាប់​អព្យាក្រឹត​ភាព​កា​បូ​ន​ (​L​T​S4CN)” ​ដើម្បី​សម្រេច​បាន​នូវ​អព្យាក្រឹត​ភាព​កា​បូ​ន​នៅ​ឆ្នាំ​ ​២​០​៥​០​។​

​យោង​តាម​ក្រសួងសេដ្ឋកិច្ច​វេទិកា​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១​-​៤​ ​ខែ​មេសា​ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ចំណេះ​ដឹង​ ​បទពិសោធន៍​ ​និង​ដំណោះស្រាយ​រវាង​ C​IF​ក៏ដូចជា​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​ការ​អនុវត្ត​គម្រោង​ ​និង​កម្មវិធី​ផ្សេងៗ​ស្តីពី​ភាព​ធន់​នឹង​អាកាសធាតុ​។​

​លោកស្រី​G​bad​e​g​e​sin​បាន​និយាយ​ថា​ “C​IF​ ​មាន​កិច្ច​សហការ​យ៉ាង​ទូលំទូលាយ​ជាមួយ​ប្រទេស​នានា​ ​និង​ជំរុញ​សកម្មភាព​អាកាសធាតុ​ ​តាមរយៈ​ការ​វិនិយោគ​ដែល​បង្កើត​ភាព​ធន់​សម្រាប់​មនុស្ស​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ីក្នុង​បណ្តា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយ​អាកាសធាតុ​បំផុត​មួយ​ចំនួន​ក្នុង​ពិភពលោក​។​

“​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ​ ​យើង​មាន​ឧទាហរណ៍​ដ៏​ច្រើន​នៃ​ភាព​ជោគជ័យ​ ​ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​ជា​មេរៀន​ជាក់ស្តែង​ពី​ការ​អនុវត្ត​គម្រោង​ពិតៗ​ដែល​ប៉ះ​ជះ​ឥទ្ធិពល​ដល់​ជីវិត​រស់នៅ​»​។​

​ចំណេះ​ដឹង​ ​បទពិសោធន៍​ ​និង​ភស្តុតាង​ផ្តល់​ឱ្យ​យើង​ច្រើនជាង​ការយល់​ដឹង​អំពី​របៀប​ដែល​យើង​កំពុង​កសាង​ភាព​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​ ​លោកស្រី​បាន​បន្ថែម​ថា​ ​មេរៀន​ទាំងនេះ​ជួយ​យើង​សិក្សា​រៀនសូត្រ​បន្ថែម​ ​និង​ជូន​ព័ត៌មាន​អំពី​ការ​វិនិយោគ​ ​និង​អន្តរាគមន៍​នា​ពេល​អនាគត​របស់យើង​នៅ​ប្រទេស​កម្ពុជា​ ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​និង​តំបន់​ផ្សេងទៀត​។​

​របៀបវារៈ​ថ្ងៃ​ដំបូង​មាន​កម្មវិធី​ពិភាក្សា​ស្តីពី​ ‘​ហិរញ្ញវត្ថុ​អាកាសធាតុ​សម្រាប់​ភាព​ធន់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​’ ​សម្របសម្រួល​ដោយ​ Sr​in​i​vas​an​ ​An​c​h​a​អ្នកឯកទេស​ផ្នែក​បំរែបំរួល​អាកាសធាតុ​របស់​ ​A​D​B ​ដោយមាន​លោក​E​m​man​u​e​l​ Kou​a​d​i​o​អ្នកដឹកនាំ​កម្មវិធី​ភាព​ធន់​នឹង​អាកាសធាតុ​នៃ​ C​IF​ ​ជា​អ្នកធ្វើ​បទ​បង្ហាញ​។​

​កិច្ចពិភាក្សា​នេះ​មាន​ការចូលរួម​ពី​លោក​ ​អ៊ូ​ ​ច​័ន្ទ​ធា​រិទ្ធ​ ​ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ ​នៃ​ក្រសួង​បរិស្ថាន​រួម​ជាមួយនឹង​លោកស្រី​ ​Coll​e​e​n ​M​c​Gin​n ​ទីប្រឹក្សា​ពិសេស​នៃ​វិទ្យាស្ថាន​សម្រាប់​ការផ្លាស់ប្តូរ​សង្គម​ ​និង​បរិស្ថាន​-​អន្តរជាតិ​ ​លោក​ ​Jako​b ​E​kin​y​e​ ​ម​ន្រ្តី​ទំនាក់ទំនង​ C​IF​ ​នៃ​ប្រទេស​ប៉ា​ពួញូហ្គីណេ ​លោក​ ​Z​h​i​h​on​g​ ​Z​hang​ ​អ្នកជំនាញ​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​នៃ​ធនាគារ​ពិភពលោក​ ​និង​ ​H​a​bib​a​ ​G​it​a​y​ទីប្រឹក្សា​អភិវឌ្ឍន៍​ធន់​នឹង​អាកាសធាតុ​នៃ​អ្នកជំនាញ​ឯករាជ្យ​។​

​វគ្គ​នេះ​បាន​លើកឡើង​ពី​លទ្ធផល​នៃ​ភាព​ធន់​សំខាន់​ៗ​ដែល​សម្រេច​បាន​រហូតមកដល់​បច្ចុប្បន្ន​តាមរយៈ​កម្មវិធី​ផែនការ​របស់​ C​IF​ ​សម្រាប់​ភាព​ធន់​នឹង​អាកាសធាតុ​ (​P​P​CR) ​និង​បាន​គូស​បញ្ជាក់​អំពី​តម្រូវ​ការ​ ​និង​យុទ្ធសាស្ត្រ​ជា​អាទិភាព​នា​ពេល​អនាគត​នៅ​ក្នុង​តំបន់​នេះ​។​

​វេទិកា​នេះ​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ក្រុម​សហគមន៍​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា​ ​ព្រមទាំង​ប្រទេស​ចំនួន​១​៣​ផ្សេងទៀត​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​រួម​មាន​ ​បង់​ក្លា​ដែ​ស​ ​ប៊ូ​តាន​ ហ្វី​ជី​ ​ឥណ្ឌា​ ​ឥណ្ឌូ​នេ​ស៊ី​ កៀហ្ស៊ី​ស៊ី​ស្ថាន​ ​ឡាវ​នេ​ប៉ា​ល់ ​ប៉ា​ពួញូហ្គីណេ ​ហ្វីលីពីន​ ​សា​ម​័​រ​ ​តា​ហ្ស៊ី​គី​ស្ថាន​ ​និង​តុង​ហ្គោ​។​

Related Posts

Previous Article

៨​៣​ ​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ជ្រើសរើស​សេវា​ថែទាំ​សុខភាព​ឯកជន​

Next Article

​ព្រះមហាក្សត្រ​ចាត់​ទុក​លោកស្រី​ ​ឃួន​ សុដារី​ ​ជា​ស្ត្រី​ឆ្នើម​ទី​១​ ​ដឹកនាំ​មុខងារ​នីតិកម្ម​